ប្រហែលជាលោកអ្នកបានដឹងរួចមកហើយថា រាល់អ្នកដែលមានអំនួត ឬអឿ តែងតែត្រូវគេពោលឌឺដងថា កើតបូសក្លៀក ចុះសម្រាប់អ្នកមានត្បៀតកាបូបនឹងក្លៀកវិញ មានន័យថាម៉េចវិញទៅ?
ថ្ងៃនេះ Sadlife សូមដកស្រង់ពីរឿងកាបូបត្បៀតក្លៀក ដែលបង្ហាញពីអ្នកមានពិត និងអ្នកមានក្លែងក្លាយដូចខាងក្រោម ៖
និយាយដំណើររឿងកាបូបត្បៀតនេះបន្តិច.. រឿងពីដំបូងគឺបែបនេះ កាលយូរឆ្នាំមកហើយមានលោកឧកញ៉ាមួយរូបគាត់ឧស្សាហ៍មកគុយទាវនៅក្បែស្តុបទេពផនណាស់ ប្រហែល៣ថ្ងៃក្រោយមកគាត់ក៏កើតបូសឃ្លៀក ហើយមិនអាចលើកដៃដើរដូចធម្មតាបានឡើយ ។
គាត់ក៏សម្រេចចិត្តទៅទិញកូនកាបូបតូចៗយកមកត្បៀតដើម្បីកុំឲ្យទង្គិចបូសគាត់។ ព្រឹកស្អែកមកនៅពេលដែលគាត់ចុះពីឡានមកដល់ហាងគុយទាវ អ្នកណាៗក៏សរសើរថាកាបូបស្អាតសមដែរ បន្ទាប់មកគាត់ក៏យកមកត្បៀតជាប្រចាំតាំងពីឆ្នាំ២០១៤នុះមក រហូតដល់មិត្តភក្តិខ្ញុំខ្លះគាត់ជិតក្លាយជាឧកញ៉ាក៏ចាប់ផ្តើមប្រើតាមហ្នុងរហូតមកផងដែរ។ ឧកញ៉ា បូសឃ្លៀក សព្វថ្ងៃនេះសំបូរមនុស្សដែលចូលចិត្តតាំងខ្លួនរបៀបហ្នឹងណាស់។
តាមខ្ញុំកត់សំគាល់មើល អ្នកមានពិតប្រាកដ ភាគច្រើនពួកគាត់ចូលចិត្តធ្វើខ្លួនសាមញៗណាស់ ពួកគាត់ចូលហាងបាយកាហ្វេធម្មតាៗ ដោយមិនប្រកាន់ខ្លួនអីសោះ ដោយឡែកមនុស្សមួយចំនួនដែលកំពុងរកសុីដី ឬពុះដីឡូត៍លក់ គ្រាន់តែទិញឡានបង់រំលោះសោះក៏បង្ហោះអួតតាមFacebook ឬក៏អោយចុះផ្សាយតាមWebsite ដែរ ខ្លាចគេមិនដឹងថាខ្លួនមាន៕
ប្រភព៖ បង វណ្ណឌី