ទឹកចិត្តពីប្រទេសជប៉ុន ! ជប៉ុនបានជួយមកនូវសម្ភារៈ​ ប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា​ ដែលមានដូចជា :

ទឹកចិត្តពីប្រទេសជប៉ុន ! ជប៉ុនបានជួយមកនូវសម្ភារៈ​ ប្រយុទ្ធប្រឆាំងនឹងមេរោគវីរុសកូរ៉ូណា​ ដែលមានដូចជា :

ថ្មីៗក្រោយជប៉ុនបានរកឃេីញមេរោគកូរ៉ូណាដែលស្ថិតនៅលេីអ្នកជិះកំសាន្តលេីនាវា​ Diamond Prince រួចមក​ ប្រទេសជប៉ុនបានផ្ទុំជម្ងីកូរ៉ូណាជាច្រេីនករណី​ ។

ស្របពេលនេះដែរ​ ជប៉ុនក៏មិនភ្លេចកម្ពុជានោះទេ​ ដោយរសៀលថ្ងៃទី​ ១៤​ ខែ​ កុម្ភៈនេះ​ ផេកផ្លូវការរបស់​ ស្ថានទូត​ ជប៉ុនប្រចាំប្រទេសកម្ពុជាបានបង្ហោះសារមកជូនប្រជាជនកម្ពុជាថា​ ៖

Screenshot (46)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

<<សេចក្តីប្រកាសពត៌មាន: ការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី៖ ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិ ASEF ដល់ព្រះរាជាណាចក្រកម្ពុជា>>
ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។

សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។

ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
* មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម។

<>
As a part of efforts of the Government of Japan to counter Novel Coronavirus infection worldwide, it has decided to provide the Kingdom of Cambodia with medical equipment including 9,360 isolation gowns, 480 alcohol hand rubs, 540 safety goggles and 24,400 gloves, etc., which are part of the personal protective equipment stockpiled by Asia-Europe Foundation (ASEF) and financed by Japan’s contribution, as in-kind contribution from the Government of Japan.

This in-kind contribution will be transferred to Cambodia from the warehouse in Singapore in coordination with the WHO Regional Office for Western Pacific (WPRO).

Enhanced international cooperation is indispensable for the prevention of further spread of Novel Coronavirus infection. Japan would like to strengthen cooperation with Cambodia.

* Asia-Europe Foundation (ASEF) was founded in 1996 in Singapore as a permanent body of Asia-Europe Meeting (ASEM). It has been engaged in multiple activities with a focus on the socio-cultural field.​ ៕

84329308_2588338914627364_8320256378622967808_o

85060792_2608794095915179_2948160595305693184_o

 

Loading...