ឪពុកបានទិញដាយណូស័រឲ្យកូនប្រុស តាមអ៊ិនធឺរណែត ប៉ុន្តែភ្លេចពិនិត្យទំហំ នៅពេលដឹកមកដល់ផ្ទះមានប្រវែងដល់ទៅ…

 

ការទិញទំនិញតាមអ៊ិនធឺរណែតមានអាចជួបប្រទះបញ្ហាផ្សេងៗ។ ថាតើវត្ថុដែលទទួលបានមិនត្រូវតាមលក្ខណៈបច្ចេកទេសដែលបានបញ្ជាក់ទេ ឬអ្នកទិញមិនបានពិនិត្យព័ត៌មានលម្អិតអំពីផលិតផលឱ្យបានល្អមុនពេលបញ្ជាទិញ ហើយនេះគឺជាឧទាហរណ៍មួយទៀតដែលមិនកើតឡើងញឹកញាប់ទេ។

រឿងនេះបានកើតឡើងចំពោះឪពុកម្នាក់ឈ្មោះ Andrei Biss ដែលរស់នៅលើកោះ Guerns តូចមួយរបស់អង់គ្លេស។ បានបញ្ជាទិញដាយណូស័រតាមអ៊ិនធរណេតសម្រាប់កូនប្រុសអាយុ ៤ ឆ្នាំ។

ប៉ុន្តែបញ្ហាគឺថាឪពុកមិនបានពិនិត្យមើលទំហំដាយណូស័រដែលបានបញ្ជាទិញមុនដំបូងទេ។ រហូតដល់ដាយណូស័របានបង្ហាញខ្លួននៅមុខផ្ទះរបស់គាត់ ។

នៅពេលដាយណូស័រមកដល់ផ្ទះ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះទំហំដែលពួកគេបានឃើញដាយណូស័រត្រូវបានដឹកជញ្ជូនដោយរថយន្តធន់ធំនិងស្ទូចឡើងដើម្បីលើកដាក់នៅក្នុងបរិវេនផ្ទះ ។

Andrei បាននិយាយដូច្នេះថា ប៉ុន្មានខែមុន កូនប្រុសគាត់បានប្រាប់ថាគេចង់បានដាយណូស័រធំជាងគេ បន្ទាប់ពីក្មេងប្រុសតូចបានឃើញដាយណូស័រប្រភេទនេះពីនៅក្នុងទូរទស្សន៍ប៉ុស្តិ៍ Disney ។

Carnotaurus គឺជាដាយណូស័រដំបូងបង្អស់ដែលរស់នៅក្នុងកំឡុងពេលប្រហែល ៧៥-៨០ លានឆ្នាំមុននៅតំបន់វាលទំនាបប៉ាតាហ្គូនីក្នុងប្រទេសអាហ្សង់ទីន។ លក្ខណៈពិសេសប្លែកៗរបស់ Carnotautus គឺស្នែងនៅលើក្បាលនិងដៃរបស់វាខ្លីជាង T. rex ។


ខណៈពេលដែលឪពុកកំពុងសិក្សាលម្អិតនៃដាយណូស័រនេះ ម្ដាយរកឃើញដោយចៃដន្យនូវការផ្សាយពាណិជ្ជកម្មដែលប្រកាសពីការលក់ដាណូស័រប្រភេទ Carnotaurus ពីឧទ្យានកំសាន្ដមិនឆ្ងាយប៉ុន្មានពីផ្ទះគាត់។ វាត្រូវបានគេចាត់ទុកថាជាសំណាងដែលមិនកើតឡើងញឹកញាប់ទេ។

ឪពុកបានសម្រេចចិត្តចំណាយប្រាក់ចំនួន ១០០០ ផោនដើម្បីទិញភ្លាមៗដោយមិនបានមើលព័ត៌មានអំពីទំហំឬព័ត៌មានលំអិតណាមួយឡើយ។ ភាគច្រើនវាប្រហែលជាមានប្រវែងតែ ៣ ម៉ែត្រប៉ុណ្ណោះ។

ប៉ុន្តែនៅពេលដឹងមកដល់ផ្ទះវាបង្ហាញថាដាយណូស័រនេះមានប្រវែងជាង ៦ ម៉ែត្រនិងកំពស់ ២,៥ ម៉ែត្រនិងមានទម្ងន់រហូតដល់ ២ តោន។

ទោះបីជាវាធំសម្បើមក៏ដោយ។ ប៉ុន្តែនៅតែមិនអាចប្រៀបធៀបទៅនឹងរូបពិតដោយសារតែដាយណូស័រ​ Carnotaurus ពិតមានប្រវែងប្រហែល ៨-៩ ម៉ែត្រ ។

រូបសំណាកដាយណូស័រយក្សនេះត្រូវបានដាក់នៅក្នុងសួនច្បារផ្ទះរបស់គាត់។ ហើយកូនប្រុសរបស់គាត់ចូលចិត្តវាខ្លាំងណាស់ គាត់ដាក់ឈ្មោះដាយណូស័រនេះថា "ឆេស" វាអាចនិយាយបានថាវាពិតជាអំណោយដ៏ធំណាស់។

ប្រភព : boredpanda | អត្ថបទ : វីរៈ