យើងបានដឹងរួចមកហើយថា កន្លងមកមានការបោកប្រាស់ជាច្រើន និងគ្រប់រូបភាព ឆបោកយកលុយរបស់អ្នក ដែលមានការបោកតាមរយៈប្រព័ន្ធទូរស័ព្ទ Wings ឬតាមរយៈហ្វេសប៊ុកជាដើម។
ដោយឡែកករណីឆបោកថ្មីមិនធ្លាប់មានពីមុនមក បានកើតឡើងគួរឱ្យភ្ញាក់ផ្អើល ពោលនោះគឺមធ្យោបាយនៃការឆបោកតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ ABA។ ដោយតាមរយៈអ្នកលក់ Coin អនឡានមួយបានចែករំលែករឿងរ៉ាវឆបោករបស់ខ្លួនដោយមិននឹកស្មានថ្មី ដោយអ្នកឆបោកបានផ្ញើលុយទូទាត់ ABA រួចរាល់ តែពេលដែលទទួលបានអីវ៉ាន់ហើយ ប្រាក់ដែលបានទទួលបែរជាត្រូវខាងធនាគារ Block ទុកទៅវិញ ទំនងជាអ្នកឆបោកបានប្រើល្បិចខលប្រាប់ក្រុមហ៊ុនធនាគារថាផ្ញើច្រលំនោះឯង។
ដោយតាមរយៈគណនីហ្វេសប៊ុកផេក 6666Zone Buy and Sell HERO បានបង្ហោះវីដេអូភស្តុតាង និងរៀបរាប់លម្អិតថា៖ « ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងអោយអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះបើយើងមិនមានភស្តុតាងគ្រប់គ្រាន់អោយក្រុមហ៊ុន ABA ទេយើងនឹងចាញ់ក្ដីហើយបាត់បងលុយនោះ ព្រោះគេ Block Account ឫ Disactive Account របស់គេបាត់ហើយយើងមិនអាចចូលទៅមើលឆាតដែលធ្លាប់ឆាតជាមួយគេនោះទេ តែសំណាងល្អ ក្នុង IPAD ខ្ញុំនៅជាប់ឆាតទើបខ្ញុំអាចចូលថតភស្តុតាងនេះបាន ហើយអោយបងៗទាំងអស់គ្នាប្រុងប្រយត្ន័ »។
នេះអាចថាជារឿងមួយថ្មីដែលមិនធ្លាប់ជួបប្រទះពីមុនមក សូមបងប្អូន ជាពិសេសអ្នកលក់ទំនិញតាមអនឡាញមេត្តាប្រយ័ត្នប្រយែងឱ្យមែនទែនចំពោះករណីថ្មីមួយនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖