ដំណឹងសំខាន់ ! អ្នកមានប្រាក់ខែលើ ១,៣០០,០០០៛ ឬ 325$ នឹងជាប់ពន្ធ​ !

ដូចយើងបានដឹងស្រាប់ហើយថា ប្រទេសណាក៏មានការបង់ពន្ធចូលរដ្ឋ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិដែរ ដោយពន្ធនោះគឺបានមកពីទំនិញ ក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗផងដែរ ។ ​សូម្បីតែបច្ចុប្បន្នប្រទេសកម្ពូជាយើង ​ក៏មានការបង់ពន្ធទៅលើប្រាក់បៀវត្សដូចគ្នា ​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៧ មកម្ល៉េះ ដោយរដ្ឋាភិបាល​ចាប់ផ្ដើម​ដក​ពន្ធលើប្រាក់បៀវត្ស​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែលមាន​ប្រាក់បៀវត្ស​ចាប់ពី​១​លាន​ និង​១​រៀល​ឡើងទៅ​។

សម្រាប់ឆ្នាំ  ២០២០ ​នេះក៏មានការកែប្រែលក្ខខណ្ឌនៃការកាត់ពន្ធផងដែរ ​នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការដូចខាងក្រោមថា ៖

86836441_2522924217962153_159530813543677952_n

87093014_2522924227962152_2788592217978044416_n

យោងទៅតាមវេបសាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានរៀបរាប់ថា ៖

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។

ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

87192447_2522924291295479_8356118745659211776_n

# របៀបគណនាពន្ធលើបៀវត្ស

គួរបញ្ជាក់ផងដែរថា ចំពោះ​ពន្ធ​ដែល​មាន​អត្រា​កំណើន​តាមថ្នាក់ ការ​គណនា​ពន្ធ​ក៏​ត្រូវ​ទៅ​តាមថ្នាក់ដែរ។ នេះ​មានន័យថា អ្នក​ដែល​មាន​ប្រាក់ខែ​លើស​ពី ១២លាន ៥សែន​រៀល (អត្រាពន្ធ ២០%) មិនមែន​​ត្រូវ​យក​ប្រាក់​ខែ​ទាំងអស់ ទៅ​គុណ​នឹង ២០% ​ទេ។ ដើម្បី​គណនា​ពន្ធ គេត្រូវ​យក​មូលដ្ឋានគិត​ពន្ធ​ទៅ​អង្កន់​ជា​ភាគ ទៅ​តាមអត្រា​នីមួយៗ។ បន្ទាប់​មក ​គណនា​ពន្ធ​មួយថ្នាក់ម្តងៗ រួចហើយ​ ​យក​ពន្ធ​ដែល​គណនា​ឃើញ​តាមថ្នាក់នីមួយៗ​មកបូកបញ្ចូលគ្នា ទើប​ចេញ​ជា​ពន្ធ​ដែល​ត្រូវ​បង់។

ប៉ុន្តែ​មន្ត្រីរាជការ​និង​កម្មករនិយោជិត  ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ មូលដ្ឋាន​គិត​ពន្ធ​របស់​ពួកគេ​ត្រូវយក​ប្រាក់បៀវត្ស ដកចេញ​នូវ​បន្ទុក​ក្នុង​ម្នាក់ៗ ១៥​ម៉ឺន​រៀល​។​

ឧទាហរណ៍៖  និយោជិត​ម្នាក់​មាន​ប្រាក់បៀវត្ស ២​លាន​រៀល​។ ករណី​នៅ​លីវ គេ​ត្រូវយក ២​លាន​រៀល គុណ​នឹង ១០%(១០​លើ​១០០) រួច​ដក ១២,៥​ម៉ឺន​រៀល ដែល​ស្មើ ៧៥០០០​រៀល​។ ដូច្នេះ និយោជិត​ម្នាក់នេះ​ត្រូវ​បង់​ពន្ធលើប្រាក់បៀវត្ស​ចំនួន ៧៥០០០​រៀល​។

​ក្នុង​ឧទាហរណ៍​ដដែល តែ​ក្នុងករណី​និយោជិត​ម្នាក់នេះ​មាន​សហព័ន្ធ​ជា​មេផ្ទះ និង​កូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​។ ករណីនេះ គេ​ត្រូវយក ២​លាន​រៀល ដក​៦០​ម៉ឺន​រៀល (១៥​ម៉ឺន គុណ​៤​នាក់​) ស្មើ ១,៤​លាន​រៀល រួច​យក ១,៤​លាន​រៀល គុណ​៥​ភាគរយ និង​ដក ៥​ម៉ឺន​រៀល ស្មើ ២​ម៉ឺន​រៀល​។ ដូចនេះ និយោជិត​ម្នាក់នេះ​ត្រូវ​បង់​ពន្ធលើប្រាក់បៀវត្ស​ចំនួន ២​ម៉ឺន​រៀល​។

​ជាមួយ​ឧទាហរណ៍​ខាងលើនេះ តែ​និយោជិត​ម្នាក់នេះ​មាន​សហព័ន្ធ​ជា​មេផ្ទះ និង​កូន​ក្នុងបន្ទុក​ចំនួន ៦​នាក់​។ ក្នុងករណីនេះ គេ​ត្រូវយក ២​លាន​រៀល ដក ១០៥០០០០​រៀល (១៥​ម៉ឺន​គុណ​៧​នាក់​) ស្មើ ៩៥​ម៉ឺន​រៀល​។ ដូច្នេះ​និយោជិត​ម្នាក់នេះ​មិន​ជាប់ពន្ធ​នោះទេ​៕

ដូច្នេះហើយសូមមេត្តាបងប្អូនទាំងអស់ជ្រាបជាដំណឹង និង ចែកចាយបន្តផង ៕

ប្រភព៖ Tax-Gov