ល្បីដល់សារព័ត៌មានបរទេស! លោកយាយបងប្អូនស្រីដែលបានបែកគ្នាអស់រយៈពេល ៤៧ឆ្នាំ​ ពេលនេះបានជួបគ្នាវិញហើយ !

ល្បីដល់សារព័ត៌មានបរទេស! លោកយាយបងប្អូនស្រីដែលបានបែកគ្នាអស់រយៈពេល ៤៧ឆ្នាំ​ ពេលនេះបានជួបគ្នាវិញហើយ !

ពិតណាស់រឿងរ៉ាវដែលបានបែកបាក់ក៏ដូចជាខាងជួបគ្នារវាងសាច់ញាតិបងប្អូនពិតជាកើតឡើងច្រើនណាស់នៅក្នុងប្រទេសកម្ពុជាយើង ដោយអ្នកខ្លះបានជួបគ្នាវិញរីឯអ្នកខ្លះទៀតក៏មិនបានជួបគ្នា ។

ប៉ុន្តែរឿងរ៉ាវស្ទើរតែមិនគួរឱ្យជឿនិងកក់ក្តៅមួយបានរាយការណ៍អំពីបងប្អូនស្រីពីរនាក់ដែលបែកគ្នាអស់ជាច្រើនទសវត្សទីហើយ​ តែនៅបំផុតបានជួបគ្នាម្តងទៀត។ ដោយលោកយាយម្នាក់អាយុ ១០១ ឆ្នាំនិងលោកយាយម្នាក់ទៀត ៩៨ ឆ្នាំបានជួបជុំគ្នាវិញតាមរយៈមូលនិធិកុមារកម្ពុជា។

1 33

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិកុមារកម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០ លោកយាយប៊ុន សែន គាត់មានអាយុ ៩៨ ឆ្នាំបានឱបបងស្រីរបស់គាត់គឺលោកយាយ ប៊ុន ជា​ ដែលមានអាយុ ១០១ ឆ្នាំហើយ ដែលជាសេចក្ដីនឹករលឹកមួយដែលលោកយាយទាំងពីរបានបែកគ្នាអស់ជាយូរណាស់មកហើយ។

គួរបញ្ជាក់ផងដែរថាអ្នកទាំងពីរបានរស់រានមានជីវិតពីរបបខ្មែរក្រហមប៉ុន្តែម្នាក់ៗជឿថាម្នាក់ទៀតបានស្លាប់បាត់ទៅហើយ។ តែទីបំផុតបន្ទាប់ពីពេលនេះលោកយាយទាំងពីរបានបានជួបគ្នាវិញព្រមទាំងកាន់ដៃគ្នាធ្វើដំណើរកម្សាន្តនៅជុំវិញទីក្រុងភ្នំពេញជាមួយគ្នាថែមទៀតផង ៕

ប្រភព ៖ CNE

5

2 2

3 1

 

 

Loading...