លែងបារម្ភទៀតហើយ! ទោះអាយុជាង ៤០ ក៏អាចស្រកទម្ងន់បាន បើអនុវត្តន៍តាមវិធីសាស្ត្រទាំង ៨ នេះ

លែងបារម្ភទៀតហើយ! ទោះអាយុជាង ៤០ ក៏អាចស្រកទម្ងន់បាន បើអនុវត្តន៍តាមវិធីសាស្ត្រទាំង ៨ នេះ

យោងតាមគេហទំព័រសុខភាព WebMD ការរំលាយអាហាររបស់យើងថយចុះប្រហែល ៥% សម្រាប់រាល់ ១០ ឆ្នាំនៃជីវិតរបស់យើងបន្ទាប់ពីឈានដល់វ័យ ៤០ ឆ្នាំ។ នេះគឺមានន័យថាជាមធ្យមស្ត្រីត្រូវកាត់បន្ថយ ១០០ កាឡូរីពីរបបអាហារប្រចាំថ្ងៃដើម្បីរក្សារាងឲ្យនៅដដែល។ ទោះយ៉ាងណាក៏ដោយមានវិធីងាយៗ និងគួរឱ្យភ្ញាក់ផ្អើលដើម្បីដុតបំផ្លាញកាឡូរីទាំងនោះប្រសិនបើអ្នកធ្វើតាមវីធីសាស្រ្តខាងក្រោមទាំងនេះ។

1. ធ្វើលំហាត់ប្រាណតាមរបៀបត្រឹមត្រូវ

ជាមួយនឹងការរំលាយអាហារថយចុះ វាសំខាន់ក្នុងការបង្កើនភាពរឹងមាំបេះដូង ដោយគ្រាន់តែហាត់ប្រាណរយៈពេល ៣០នាទីពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។ ការធ្វើលំហាត់ប្រាណជំរុញកម្លាំងគឺពិតជាល្អសម្រាប់ការថែរក្សាសាច់ដុំមានសុខភាពល្អ និងដុតបំផ្លាញកាឡូរីកាន់តែច្រើន។

ការដើរយ៉ាងហោចណាស់ ១ ម៉ឺនជំហានក្នុងមួយថ្ងៃក៏ជាវិធីដ៏ល្អមួយដើម្បីជួយដល់ការរំលាយអាហារ រក្សារាង និងបង្កើនទំនុកចិត្ត។

2. កំណត់គោលដៅជាក់លក្ខ

អ្នកមិនគួរធ្វើបាបរាងកាយ និងអារម្មណ៍របស់ខ្លួនឯងដោយសារតែចង់ស្រកទម្ងន់បានច្រើនបំផុតក្នុងរយៈពេលខ្លីមួយឡើយ គោលដៅរបៀបនេះមានតែបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ និងផ្លូវចិត្តតែប៉ុណ្ណោះ។ ការកំណត់គោលដៅដើម្បីសម្រក​​​ ១ ទៅ ២ ផោន ក្នុងមួយសប្តាហ៍ ជាមួយនឹងរបបអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណត្រឹមត្រូវ គឺប្រសើរបំផុត មានភាពងាយស្រួលនឹងសម្រេចគោលដៅ។

ការរក្សារូបរាងឲ្យនៅតែស្លីមស្រស់ស្អាត ដោយការរត់ចម្ងាយ គឺល្អបំផុត ក៏ព្រោះវាមិនបង្កផលប៉ះពាល់អាក្រក់ចំពោះរាងកាយឡើយ។

3. ទទួលទានអាហារមានវីតាមីន

39ce6cd477ca4b472e1f06229d6ca622

រាងកាយរបស់យើងមានតំរូវការផ្សេងៗគ្នាសម្រាប់រយៈពេលខុសគ្នានៃការរស់នៅរបស់យើង។ សម្រាប់ស្ត្រីដែលមានអាយុជាង ៤០ ឆ្នាំចាំបាច់ត្រូវបញ្ចូល កាល់ស្យូម វីតាមីន B12 ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន D អូមេហ្គា ៣ និងប្រូសេស្តេរ៉ូទៅក្នុងរបបអាហារ។

ប៉ូតាស្យូមមាននៅក្នុងផ្លែបឺរ ផ្លែអែបព្រីខត ផ្លែចេក វាថែមទាំងមានរសជាតិឆ្ងាញ់! កាល់ស្យូមមានៅក្នុងផ្លែអាល់ម៉ុននិងទឹកដោះគោជូរ ហើយអ្នកអាចទទួលបាននូវកម្រិតចាំបាច់នៃវីតាមីន D។

4. ញ៉ាំអាហារឲ្យបានទៀងពេល

ការទទួលទានអាហារមិនបានទៀងពេលអាចបង្កឲ្យមានបញ្ហាចំពោះការរំលាយអាហារ ដោយសារាងកាយប្រែជាទទួលបានសញ្ញានៃការផ្ទុកនូវកាឡូរីជំនួសការដុតបំលែងទៅវិញ។ ដូច្នេះការញ៉ាំអាហារទៀងទាត់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។

អ្នកមិនគួររំលងការញ៉ាំអាហារពេលព្រឹកឡើយ ក៏ព្រោះវាជាថាមពលសម្រាប់ទ្រទ្រង់រាងកាយពេញមួយថ្ងៃ ខណៈដែលអាហារពេលយប់បានត្រឹមតែធ្វើឲ្យអ្នកឡើងទម្ងន់ និងផ្ដល់ផលអាក្រក់ចំពោះក្រពះប៉ុណ្ណោះ។

5. សម្រាកឲ្យបានគ្រប់គ្រាន់

Ab3cefada7b324109d4bf4880344a638

ការគេងបានគ្រប់គ្រាន់មិនត្រឹមតែផ្ដល់ផលល្អសម្រាប់ស្បែកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យរាងកាយរក្សាបាននូវសុខល្អរឹងមាំ និងមានរូបរាងស្លីមស្រស់ស្អាតផងដែរ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា គេងមិនគ្រប់គ្រាន់ធ្វើអោយខួរក្បាលធ្វើការសំរេចចិត្តមិនបានត្រឹមត្រូវ (ចំណង់នៃការញ៉ាំអាហារ និងលែងចង់ហាត់ប្រាណ)។ ការគេងមិនគ្រប់ក៏មានឥទ្ធិពលធ្វើឲ្យអ្នកឃ្លានមិនឈប់ផងដែរ។

ដូច្នេះសូមទុកទូរស័ព្ទនិងកុំព្យូទ័ររបស់អ្នកឲ្យឆ្ងាយមុនពេលចូលគេងហើយគេងលក់តាមដែលអ្នកអាចធ្វើទៅបាន!

6. បន្ថយកំដៅ

Heat

ចំណុចនេះស្តាប់ទៅហាក់ដូចជាធ្វើឲ្យអ្នកមានភាពភ្ញាក់ផ្អើលបន្តិចហើយ ប៉ុន្តែវាជាការពិតណាស់ដែលសីតុណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយពេលអ្នកកំពុងគេង ដោយសាររាងកាយព្យាយាមធ្វើការកាន់តែខ្លាំងដើម្បីរក្សាកម្ដៅ។

អ្នកវិទ្យសាស្រ្តបានផ្តល់ដំបូន្មានថា វាប្រសើរណាស់ប្រសិនបើអ្នករក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យបានត្រឹម ១៩ អង្សារសេ។ នេះគឺពិតជាវីធីល្អបំផុតដើម្បីសម្រកទម្ងន់។

7. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

Are You Really Drinking Enough Water 720x450

ទឹកធម្មតាមិនត្រឹមតែជួយបន្សាបជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការដុតកាឡូរីបានច្រើនទៀតផង។

ទទួលទឹកធម្មតា ១ កែវ នៅមុនពេលទទួលទានអាហារមានប្រសិទ្ធភាពជួយកាត់បន្ថយចំណង់អាហារ និងបរិមាណកាល់ឡូរីដែលអ្នកបានទទួលទាន។ ការទទួលទានទឹកត្រជាក់នឹងជួយអ្នកដុតបំផ្លាញកាឡូរីបន្ថែមទៀត ដោយសារតែរាងកាយនឹងប្រើថាមពលដើម្បីកម្ដៅវាឡើង។

8. ពិនិត្យសុខភាពរបស់អ្នក

ពេលខ្លះនៅពេលអ្នកមានអាយុជាង ៤០ ឆ្នាំហើយនៅតែមិនស្រកទម្ងន់ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយវាមានន័យថាថ្លើមរបស់អ្នកត្រូវការបំបាត់ជាតិពុល ឬអ្នកត្រូវការថែរក្សាក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ ជាការពិតវាអាចមានបុព្វហេតុផ្សេងៗទៀតប៉ុន្តែកត្តាទាំង ២ នេះមានលក្ខណៈទូទៅបំផុត។

ប្រសិនបើក្នុងករណីនេះ អ្នកត្រូវតែពិនិត្យសុខភាពជាមួយគ្រូពេទ្យ។ ចំពោះថ្លើមរបស់អ្នកការផ្លាស់ប្តូររបៀបរស់នៅនិងរបបអាហារប្រហែលជាគ្រប់គ្រាន់ហើយ ខណៈបញ្ហាក្រពេញទីរ៉ូអ៊ីតមានភាពស្មុគស្មាញជាង ប៉ុន្តែត្រូវយកចិត្តទុកដាក់៕

អត្ថបទដោយ ៖ វីរៈ | ប្រភព ៖ Brightside

Loading...