គូស្នេហា ឬគូសង្សារទាំងឡាយ ពេលដែលស្រលាញ់គ្នា ច្បាស់ណាស់ពិតជាចង់ឱ្យដៃគូម្ខាងៗកែប្រែខ្លួនឯងធ្វើជាមនុស្សល្អប្រសើរជាមុន ឬកែប្រែដើម្បីខ្លួនឯងផ្ទាល់ ដោយការធ្វើបែបនេះពេលខ្លះបានធ្វើឱ្យគូស្នេហ៍មួយចំនួនបែកបាក់គ្នា ព្រោះតែមិនអាចកែទម្លាប់ ឬចរិតខ្លួនឯងពីមុន។
តែពាក្យចាស់ពោលថា ស្នេហាស្មោះ ឬស្នេហាពិត យើងមិនបាច់ខំប្រឹងកែប្រែនរណាម្នាក់ឡើយ ព្រោះថាបើគេស្រលាញ់យើងខ្លាំង និងពិតប្រាកដជាមួយយើង គេនឹងកែប្រែដោយខ្លួនឯងដើម្បីស័ក្តសមនឹងយើងជាមុនខាន។
ជាក់ស្តែងគូស្នេហ៍មួយគូហាក់យល់ដឹងពីអត្ថន័យនៃក្តីស្រលាញ់ពិតប្រាកដមួយនេះ ពួកគេបានកែប្រែខ្លួនឯងដើម្បីមនុស្សដែលខ្លួនស្រលាញ់រៀងៗខ្លួនមើលទៅគួរឱ្យរំភើបណាស់។
តាមរយៈគណនីហ្វេសប៊ុក Ya Roses បានរៀបរាប់ថា៖ « បងសុខចិត្តកាត់ស្នែងដ៏មានអំណាចពីកំណេីតចេញដេីម្បីធ្វេីជាមនុស្សប្រុសសាមញ្ញធម្មតាម្នាក់ដេីម្បីនៅក្បែរអូន ចំណែកអូនវិញសុខចិត្តលាលែងតំណែងជាទេពអប្សរមកធ្វេីជាស្រីសាមញ្ញធម្មតាដេីម្បីបាននៅក្បែរបង☺️
☺️ដល់ពេលមួយអ្នកនឹងព្រមកែប្រែដើម្បីគេ ពេលដែលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាកដ ហើយគិតថាអាចរស់នៅជាមួយគេអស់មួយជីវិតបាន👍✨💌
អគុណបង Bong Thy »។