ស្របពេលដែលថ្ងៃទី ០៣ ខែ មីនា នេះប្រទេសកម្ពុជាបានប្រារព្ធពិធី ទិវាវប្បធម៌ជាតិនៃកម្ពុជា ដែលរំដួលលិចទឹកដែលប្រិយមិត្តស្គាល់ថាជា តារាម៉ូដែលមួយដែលស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ស្អាតប្លែកតែម្ដង ។
ដោយក្នុងឱកាសនេះដែរ រំដួលលិចទឹក បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា ៖
ឈុតរំដួលសហ័សសម័យ អបអរសារទ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ 🙏🥰🇰🇭💐
រំដួលចា៎ មិនមែនដួលរំទេណា😂😂😂
ជាដំបូង នាងខ្ញុំសុំលេីកដៃសួរទៅបងៗ ខាងម្កុដយេីង ជួយប្រាប់តិចមកថា ម្កុដនេះម៉ូតក្នុងសម័យណា ហេីយមិនដឹងខុសត្រូវទេបងប្អូនអេីយ 😩
តាមពិតឆ្លងកាត់ខេត្តទេ តែនឹកឃេីញថាកុំអោយខាត ម្យ៉ាងទេីបដល់រដូវផ្កាផង គ្មានអោយរំលងទេ កាច់ច្នៃ ចាក់ដោតលិច កេីត ចេញបានមួយឈុតគ្រាន់កំដរចក្ខុបងប្អូនកំសាន្តផ្អេីលទាំងយប់លេង មួយវិញទៀត ក៏បានជួយទិញផ្កាបងប្អូនសៀមរាបយេីងដែរអីចឹងទៅ😛
សែនស្រលាញ់បងប្អូនអេីយ ពេញបេះដូង អស់ផ្កាមួយគីឡូចា៎ ដូរយកក្បាច់នាងរំដួលហ្នឹង គិតជាលុយជាតិយេីង🇰🇭 គឺ៨មុឺនរៀលចា៎ 😀
ហាមបាញ់ថារំដួលស្វាពាក់ម្កុដណា😂 ព្រោះថាគ្មានគ្រឿងជាប់មកគ្រប់គ្រាន់សោះ សំឡីក៏មិនបានយករោមក៏អត់ ម្សៅក៏គ្មាន ឆ្លៀតបានក្រហមបរបេរតិចប៉ុណ្ណឹង កុំអីមិនបាច់មេីល😄😄😄អរគុណប្អូនៗបានជួយ ច្នៃ Chankesey Ke Bong Sam Visal
អរគុណ @Bong Sam សំរាប់ការថតរូបដ៏ស្រស់ស្អាតនេះ ៕