កុំចេះតែហ៊ាន!​ ធាត់ខ្លាំង ​ហើយកើតជំងឺទឹកនោមផ្អែមបែរជាលេបថ្នាំសម្រកទម្ងន់ផ្តេសផ្តាស ស្រាប់តែជួបរឿងអកុសល

កាលពីម៉ោងប្រមាណជា ​៣​និង​៣០​នាទីរសៀលថ្ងៃ​ទី​០៩ ខែមីនា​ ឆ្នាំ ២០២០ នេះ មានរឿងគួរឱ្យភ្ញាក់ផ្អើលស្ថិតនៅ​ចំណុច​ផ្ទះ​លេខ B5 បុរី រុងរឿង ក្នុងភូមិកៀន​​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ដោយមានបុរសម្នាក់បានក្អួត ឈាម ស្លាប់មុខទ្វារយ៉ាងអាណោចអធម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរស​រងគ្រោះ​មានឈ្មោះ​ថា ម៉ុ​ន សុធា​រិ​ទ្ធិ​ អាយុ​៣៨​ឆ្នាំ ដោយមុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​នៅផ្ទះ​តែ​ម្នាក់ឯង​ ដោយ​ម្តាយ​ទៅ​ពិសារ​បាយនៅ​ក្រៅ ពេលនោះបុរសនោះមានអាការៈមិន​ស្រួលបានក្អួត​នៅ​ក្នុង​បន្ទប់ទឹក និង​បាន​ដើរ​ចេញ​មក​មាត់ទ្វារក្អួត​បន្ត​ទៀត ហើយ​ប្រកាច់​​រហូតដល់ស្លាប់បង្ក​ឱ្យមានការឆោឡោតែម្តង។

5d81ececf75e482b4001aa13e01facda

មូលហេតុនៃការស្លាប់ ត្រូវបានក្រុមគ្រួសារបុរសនោះបាននិយាយថា ​ដោយសារតែបុរសរងគ្រោះមានមាឌ​ធំ​ និង​មាន​ជំងឺ​ទឹកនោមផ្អែម ផងនោះ ថ្មីៗនេះបុរសនេះបានរកទិញ​ផលិតផល​សម្រក​ទម្ងន់ ហើយ​ការ​ប្រើ​ផលិតផល​នោះ បុរស​រូប​នេះបាន​ធ្វើ​ទុក្ខ ហេវ​ហត់​ និង​​ក្អួត​ធ្លាក់ឈាមបែបនេះ ​។​

តែយ៉ាងណាចំពោះមូលហេតុ​នៃការស្លាប់ពិតប្រាកដមិនទាន់ដឹងថាយ៉ាងណានោះទេ ​មានតែរង់ចាំក្រសួងមានសមត្ថកិច្ចមក​ត្រួតពិនិត្យ​សិនប៉ុណ្ណោះ​៕

0543b613c504f85ed3846b99bfa3a3b5

B74cbb69048f32da6e36b9104f7fb8f6

6ddae48d076d9cb93ea6fc57a1342e63