ស្វែងយល់ពីអត្ថន័យពិតនៃសកម្មភាពចម្លែកៗទាំង ៨ប្រភេទរបស់ក្មេង

ពេលខ្លះវាហាក់ដូចជាកូនក្មេងតូចៗត្រូវបានគេបង្ខំឱ្យបរិភោគអាហារដែលគគ្រិចបំផុតដូចជាដីនៅក្នុងទីធ្លាខាងក្រោយផ្ទះរបស់យើង ឬអ្នកក៏អាចម៍ច្រមុះដែលពួកគេបានកេះចេញមក។ ចំពោះមនុស្សពេញវ័យការធ្វើបែបនេះ ឬការធ្វើសកម្មភាពជាច្រើនផ្សេងទៀតរបស់ក្មេងអាចហាក់ដូចជាចម្លែកនិងមិនអាចពន្យល់បាន។ ឧទាហរណ៍អ្នកប្រហែលជាងឿងឆ្ងល់ថាហេតុអ្វីបានជាកូនរបស់អ្នកបោកក្បាលទៅនឹងគ្រែមុនពេលចូលគេង។ តែតាមការពិតសកម្មភាពរបស់ក្មេងទាំងនេះសុទ្ធតែមានហេតុផល។

ក្នុងអត្ថបទនេះយើងចង់ពន្យល់អ្នក ពីអាកប្បកិរិយាចម្លែកទាំងនេះដល់អ្នក។ ហើយកុំបារម្ភវាមិនមានត្រឹមតែកូនរបស់អ្នកទេ ក្មេងជាច្រើនដ៏ទៃទៀតក៏ធ្វើរឿងទាំងនេះដែរ!

1. ការអត់ដង្ហើម

ក្នុងពេលអត់ដង្ហើមកូនរបស់អ្នកអាចយំហើយបន្ទាប់មកឈប់ដកដង្ហើមរហូតដល់ ១ នាទី រហូតអាចខ្លួនក្លាយជារឹង មុខប្រែទៅជាស្វាយ ឬស្លេកហើយថែមទាំងអាចដួលសន្លប់រយៈពេលពីរបីនាទីទៀតផង។ ហើយតើអ្នកជឿ ឬមិនជឿថា វាមិនមែនជាអ្វីដែលពួកគេអាចគ្រប់គ្រងបានទេ។ រឿងទាំងនេះអាចកើតឡើងដោយសារតែកូនអ្នកខឹង តូចចិត្ត ខ្លាចតក់ស្លុត ឬឈឺចាប់ខ្លាំង។ ទោះបីវាមើលទៅគួរអោយខ្លាច វាគឺមិនបង្កគ្រោះថ្នាក់អ្វីទេហើយរឿងរ៉ាវទាំងនេះឈប់កើតឡើងនៅពេលក្មេងមានអាយុ ៤ ឬ ៥ ឆ្នាំ។

2.  ដោះសម្លៀកបំពាក់ចេញជាប្រចាំ

ក្មេងៗមិនមានអារម្មណ៍ខ្មាស់អៀននៅពេលដែលពួកគេអាក្រាតកាយនោះទេ។ ដូច្នេះវាមិនមែនជាបញ្ហាទេសម្រាប់ពួកគេក្នុងការដោះសម្លៀកបំពាក់របស់ពួកគេគ្រប់ពេល និងគ្រប់ទីកន្លែង សូម្បីតែនៅកន្លែងសាធារណៈក៏ដោយ។ ពួកគេអាចធ្វើបែបនេះដោយសារតែសម្លៀកបំពាក់របស់ពួកគេមិនស្រួល ឬដោយសារតែពួកគេមានអារម្មណ៍ក្តៅ។ ហេតុផលមួយទៀតដែលពួកគេអាចដោះសម្លៀកបំពាក់បានគឺដោយសារតែពួកគេទើបតែរៀនធ្វើវាដោយខ្លួនឯងដូច្នេះវាជាជំនាញថ្មីដែលធ្វើឱ្យពួកគេមានអារម្មណ៍ឯករាជ្យជាងមុន។

3. ផឹកទឹកក្នងុអាង

ក្មេងតូចប្រហែលជាមិនយល់ថាទឹកសម្រាប់ងូតក្នុងអាង ខុសគ្នាពីទឹកផឹកទេ។ ហើយដោយសារក្មេងៗលេងក្នុងពេលកំពុងងូតទឹក ទឹកគឺជាផ្នែកមួយនៃការលេងរបស់វា ដូច្នេះពួកគេអាចសំរេចចិត្តថាវាគឺសប្បាយក្នុងការផឹកទឹកនោះ។

4. បោកក្បាលរបស់ពួកគេទៅនឹងគ្រែ

ក្មេងខ្លះបោកក្បាលខ្លួនឯងនឹងរទេះរុញ ខ្នើយ ឬពូករបស់ពួកគេ ពេលពួកគេដេកលក់ ឬកណ្តាលអធ្រាត្រ។ ប្រហែលជា ១៥% នៃកុមារទាំងអស់ដែលធ្វើបែបនេះ។ ហើយខណៈពេលអ្នកខ្លះគិតថាវាជាការរំខាន អ្នកផ្សេងទៀតជឿថានេះជាឥរិយាបថផ្តល់ភាពកក់ក្តៅដល់ខ្លួនឯងដូចជាការជញ្ជក់មេដៃជាដើម។ ក្នុងករណីណាក៏ដោយជាធម្មតាវាគ្មានគ្រោះថ្នាក់ទេហើយវានឹងឈប់ដោយខ្លួនឯងដូច្នេះមិនចាំបាច់មានការព្យាបាលនោះទេ។

5.  ញាត់វត្ថុចូលត្រចៀក ច្រមុះ និងភ្នែក

ក្មេងៗចូលចិត្តស្វែងយល់ពិភពលោក។ ដូច្នេះនៅពេលដែលពួកគេដាក់វត្ថុតូចៗចូលត្រចៀក ច្រមុះ និងភ្នែកពួកគេកំពុងពិសោធជាមួយវត្ថុផ្សេងៗ។ ពួកគេគ្រាន់តែចង់ដឹងថា តើវត្ថុទាំងនោះដំណើរការដូចម្តេច ហើយថាតើមានអ្វីដែលអាចកើតឡើងចំពោះពួកគេ។

6. ញាំវត្ថុចម្លែកៗ

កុមារអាចញ៉ាំអ្វីស្ទើរតែទាំងអស់ តាំងពីអាចម៍ច្រមុះ រហូតដល់សត្វល្អិត ថែមទាំងដីទៀតផង។ ពួកគេចង់ស្វែងយល់ពីអ្វីដែលថ្មីហើយ ថាតើវាមានរស់ជាតិយ៉ាងម៉េចខ្លះ? ហើយទាក់ទងនឹងអាចម៍ច្រមុះនេះដែរ គឺពួកវាមានរសជាតិឆ្ងាញ់ចំពោះកុមារ!

7. ទាញសក់របស់ពួកគេ

ក្មេងអាយុក្រោម ២ ឆ្នាំអាចកួច ឬទាញសក់របស់ពួកគេដើម្បីឱ្យពួកគេមានអារម្មណ៍ធូស្រាល។ ពួកគេក៏អាចវាដោយាសារតែពួកគេធុញទ្រាន់។ នៅអាយុ ៣ ឆ្នាំពួកគេរៀនកត់សំគាល់ពីរបៀបដែលឪពុកម្តាយរបស់ពួកគេមានប្រតិកម្មចំពោះរឿងនេះហើយវាអាចនឹងក្លាយជាផ្នែកមួយនៃឥរិយាបថស្វែងរកការចាប់អារម្មណ៍ពីម្តាយឳពុក ឬក៏ជាការចង់រករឿង។ ចំពោះកុមាររាងធំបន្តិច ការទាញសក់ក៏អាចជាសញ្ញានៃ ជម្ងឺម្យ៉ាងជាអក្សរកាត់ថា ADHD របស់ក្មេងដែរ  ។

8. ចង់អានសៀវភៅដដែលៗម្តងហើយម្តងទៀត

ការស្តាប់រឿងរ៉ាវដែលពួកគេបានដឹងរួចហើយអាចជួយឱ្យកុមារមានអារម្មណ៍នឹងនរ។ ហើយអារម្មណ៍នេះផ្តល់អោយពួកគេនូវភាពសុខសាន្តក្នុងចិត្ត។ ពួកគេដឹងថាឪពុកម្តាយរបស់ពួកគេនឹងអានសៀវភៅឱ្យពួកគេមុនពេលចូលគេងហើយពួកគេដឹងពីដំណើរសាច់រឿង ដូច្នេះពួកគេអាចសម្រាក និងគេងលង់លក់។

តើកូនរបស់អ្នកមានធ្វើរឿងទាំងនេះទេ? តើអ្នកមានប្រតិកម្មយ៉ាងណាចំពោះគេ? តើកូនរបស់អ្នកមានធ្វើអ្វីផ្សេងទៀតដែលអ្នកគិតថាចម្លែកទេ? សូមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងប្រអប់យោបល់!

 

ប្រែសម្រួល ហនុមាន

ប្រភព Brightside