ហ្វេសប៊ុកនឹងបញ្ចេញ Emoji ថ្មីមួយទៀត បង្ហាញពីក្តីស្រលាញ់ និងការព្រួយបារម្ភ នៃវីរុស ​Covid-19

ដោយសារតែវីរុស ​Covid-19  គឺជារោគរាតត្បាតជាសកល ​ធ្វើឱ្យមនុស្សជាច្រើនបង្ខំចិត្តស្នាក់នៅក្នុងផ្ទះដើម្បីការពារការឆ្លងវីរុសមួយនេះ  ហ្វេសប៊ុកក៏បានបញ្ចេញរូប  Emoji  ថ្មី ​ដើម្បីបង្ហាញនូវអារម្មណ៍ក្តីស្រលាញ់ និងព្រួយបារម្ភចំពោះមនុស្សជុំវិញ។

FB.emoji_

ប៊ូតុងរូបថ្មីមួយគឺស្ថិតនៅក្នុងកម្មវិធី ​App  ហ្វេសប៊ុកជារូប  «ឱប» មានរូបរាងជាមនុស្សកំពុងឱបបេះដូងដែលបង្ហាញពីក្ដីស្រឡាញ់និងព្រួយបារម្ភ  ដែលប្រើសម្រាប់បង្ហាញការគាំទ្ររបស់អ្នក ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារ ក្នុងកំឡុងពេលមានជំងឺរាតត្បាតសកល។

ចំណែករូបមួយទៀត ​ជា បេះដូងមានរំញ័រពណ៌ស្វាយ ជា  Emoji  នៅក្នុងកម្មវិធី  Messenger  ហ្វេសប៊ុក តែដើម្បីបង្ហាញវាយើងត្រូវសង្កត់សារមួយឱ្យជាប់ ដើម្បីជ្រើសរើសប៊ូតុងសំដែងអារម្មណ៍ រួចជ្រើសរើសប៊ូតុងបេះដូង និងសង្កត់លើវាឱ្យជាប់។

EVyzftTX0AE 4Pr

D2UG8b ICQkEbF7y

គួរឱ្យដឹងផងដែរថារូប  Emoji  ថ្មីទាំងពីរនេះ ​មិនទាន់ត្រូវបានគេដាក់ប្រើប្រាស់នៅឡើយទេ ​ដោយតាមប្រភពព័ត៌មានបានឱ្យដឹងថា  នឹងដាក់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ៕

ប្រភព៖ Techcrunch

QT82t5ocNH6GiyHi

S 567988

S 687880