ស្រីៗត្រូវចេះឆ្លាតវៃ វិធី៣យ៉ាងនៃការប្រើប្រាស់ទឹកឃ្មុំ អាចការពារ និងបំបាត់ស្នាមជ្រីវជ្រួញឱ្យអស់ពីផ្ទៃមុខ

ទឹកឃ្មុំ គឺជាគ្រឿងផ្សំដែលមានសារសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ការអនុវត្តរាល់វិធីធម្មជាតិទាំងឡាយ មិនថាតែជាអាហារ និងភេសជ្ជៈសម្រាប់បំប៉នសុខភាព។  លើសពីនោះ ទឹកឃ្មុំ ក៏អាចយកមកថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងជាច្រើនមុខផងដែរ សម្រាប់ឱ្យសម្រស់កាន់តែស្រស់ស្អាត ភ្លឺថ្លា និងក្មេងជាងវ័យជាដើម។

បន្ថែមពីនេះ យើងក៏ទើបតែរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងបាក់តេរីផ្សេងៗនៅក្នុងទឹកឃ្មុំ ក៏អាចជំនួយផ្ទៃមុខបានច្រើនបែបផងដែរ ជាពិសេសគឺអាចការពារនិងព្យាបាលស្នាមជ្រីវជ្រួញតែម្តង។

Capilano Honey

ដូច្នេះមកតាមដាន គន្លឺះការអនុវត្តទាំង ៣ វិធីដោយប្រើទឹកឃ្មុំ ជាមួយនឹងគ្រឿងផ្សំងាយៗ ដើម្បីការពារ និងព្យាបាលស្នាមជ្រីវជ្រួញដូចខាងក្រោម៖

# វិធីប្រើទឹកឃ្មុំសម្រាប់ពន្យារភាពចាស់នៃស្បែក

ដោយសារតែទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចការពារការខូតខាតពីរ៉ាឌីកាល់សេរីផងដែរនោះ វិធីធ្វើម៉ាស់ផ្សំពីទឹកឃ្មុំទាំង២ខាងក្រោម បានរួមចំណែកជួយរារាំងភាពចាស់ និងស្នាមជ្រីវជ្រួញដែលកើតឡើងនៅលើស្បែកមុខបានយ៉ាងល្អ ថែមទាំងអាចធ្វើឱ្យស្បែកលូតលាស់ល្អ ភ្លឺថ្លា និងមានសភាពក្មេងជាងវ័យផងដែរ។

វិធីទី១៖

- លាយទឹកឃ្មុំ ជាមួយនឹងទឹកក្រូចឆ្មារ ឬក្រូចឆ្មារសម្បកលឿងក្នុងបរិមាណស្មើគ្នាសមល្មម កូរបញ្ចូលគ្នាឱ្យសព្វ។

- លាងសម្អាតមុខឱ្យស្អាត រួចយកល្បាយនេះ មកលាបលើផ្ទៃមុខ និងក ហើយទុកចោលរហូតដល់ស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

- អ្នកគួរតែអនុវត្តវិធីបែបនេះជាប្រចាំ ក្នុងមួយសប្តាហ៍ឱ្យបាន ១ ទៅ២ដង ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែម។

Honey Lemon 620_620x350_41480678317

វិធីទី២៖

- យកទឹកឃ្មុំ ២ស្លាបព្រា លាយជាមួយនឹងសាច់ផ្លែប័រក្នុងបរិមាណស្មើគ្នាសមល្មម ប្រមាណជា២ស្លាបព្រាបាយដែរ រួចកូរ ឬវាយបំបែកឱ្យវាហ្មត់បញ្ចូលគ្នាជាល្បាយស្មើសាច់តែមួយ។

- បន្ទាប់ពីលុបលាងសម្អាតមុខបានស្អាតល្អហើយ ប្រើដៃរបស់អ្នកយកល្បាយនេះមកលាប ឬម៉ាស្សាឱ្យសព្វផ្ទៃមុខ និងក។ រួចទុកចោលលើផ្ទៃមុខប្រមាណជា ៣០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

- អ្នកអាចប្រើវិធីនេះក្នុងមួយសប្តាហ៍ម្តង ដើម្បីទទួលបានភាពស្រស់ស្អាត ការពារ និងបំបាត់ស្នាមជ្រីវជ្រួញផ្សេងៗលើផ្ទៃមុខ។

GettyImages Avocado Honey RawPixel

IMG_0326 Copy

# វិធីប្រើទឹកឃ្មុំសម្រាប់ការពារ និងព្យាបាលស្នាមជ្រីវជ្រួញ

ទឹកឃ្មុំត្រូវបានគេរកឃើញដែរថា អាចជួយបង្កើត និងជួសជុលជាលិកាស្បែកមុខបាន ដែលមានប្រយោជន៍ មិនត្រឹមតែអាចការពារ និងបំបាត់ស្នាមចាស់ជ្រីវជ្រួញនៃផ្ទៃមុខប៉ុណ្ណោះទេ តែថែមទាំងអាចលុបបំបាត់ស្លាកស្នាមផ្សេងៗលើផ្ទៃមុខ និងធ្វើឱ្យស្បែកមុខរលោង ភ្លឺស្រស់ថ្លា ក្មេងខ្ចីដូចស្បែកកូនក្មេងបានផងដែរ។

ការអនុវត្ត៖

- លាយទឹកឃ្មុំ ជាមួយនឹងប្រេងអូលីវក៏បាន ឬប្រើប្រេងដូងក៏បាន (ប្រើមួយណាក៏សុទ្ធតែមានប្រសិទ្ធភាពដូចគ្នា) ក្នុងបរិមាណស្មើគ្នា កូរចូលគ្នាឱ្យសព្វ។

- លាងសម្អាតផ្ទៃមុខរួចរាល់ហើយ យកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខដែលមានស្នាម ដោយប្រើដៃម៉ាស្សាថ្នមៗជារង្វង់អូសពីក្រោមឡើងទៅលើ ឱ្យបាន ១ ទៅ២នាទី។

- ជាបន្ទាប់ យកក្រណាត់ស្អាតមួយជ្រលក់ទឹកក្តៅឧណ្ហៗគ្របលើផ្ទៃមុខដែលបានលាបល្បាយនេះរួចរាល់ ហើយទុកចោលឱ្យបាន៥នាទី។ ពេលដែលក្រណាត់ស្ងួត ឬចាប់ផ្តើមត្រជាក់ ចាំដកក្រណាត់ចេញពីផ្ទៃមុខ។

- ជាចុងក្រោយលាងសម្អាតផ្ទៃមុខ ឬជូតមុខចេញជាការស្រេច។

- អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ទៅ៣ដង ដើម្បីបំបាត់ស្នាមជ្រីវជ្រួញ និងស្នាមមុខផ្សេងៗឱ្យអស់ ព្រមទាំងធ្វើឱ្យស្រស់ស្អាតក្មេងជាងវ័យ៕

2801bea9b06fe5ca86a83f6ad8c1f882