យោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញថា ជាទូទៅមនុស្សអាយុវែង គឺរមែងមានផ្នែកទាំង ៣ លើរាងកាយ រំលេចជាពណ៌ផ្កាឈូកស្រាល ស៊ីជម្ពូ។ ប្រសិនអ្នកមានទាំង ៣ នោះ យើងសូមចូលរួមអបអរ ហើយសូមបន្តការថែទាំសុខភាព ព្រោះអ្នកកំពុងស្ថិតក្នុងចំណោមមនុស្សអាយុវែង៖
៣) ផ្ទៃមុខ
ប្រសិនផ្ទៃមុខមើលទៅស្រអាប់ ស្លេកស្លាំង នោះដូចជាកំពុងមានកង្វះអុកស៊ីហ្សែន ចរន្តឈាមរត់មិនស្រួល។ ខុសពីមនុស្សសុខភាពល្អ ពួកគេនឹងមានផ្ទៃមុខឡើងពណ៌ផ្កាឈូក ឬស៊ីជម្ពូ បង្ហាញថា កំពុងមានសុខភាពល្អណាស់។
២) បបូរមាត់ពណ៌ផ្កាឈូក
គ្រូពេទ្យនៅចិន គេសម្គាល់មនុស្សសុខភាពល្អឬអត់ ចំណុចដំបូងគេមើលតែបបូរមាត់ទេ បើមនុស្សសុខភាពល្អ នោះមានបបូរមាត់ពណ៌ក្រហមភ្លឺ ពណ៌បែកផ្កាឈូកបន្តិច រលោង មានសំណើម។
ខុសពីមនុស្សសុខភាពមិនល្អ បបូរមាត់នឹងមានពណ៌ប្រផេះខ្មៅ ខ្លះបែកទៅស្វាយ បង្ហាញពីកំណកឈាម ចរន្តឈាមដើរមិនស្រួល ហើយក៏អាចបញ្ហានឹងបញ្ហាជំងឺតម្រងនោម លំពែងនិងក្រពះជាដើម។
១) បាតដៃនិងជើងមានពណ៌ផ្កាឈូក
ផ្នែករាងកាយពិតជាអាចឆ្លុះបញ្ចាំងនៃស្ថានភាពរាងកាយរបស់យើងពិតមែន ហើយដូចបាតដៃ និងជើងនេះសោត។ បើវាបង្ហាញមកជាសភាពរាងក្រហមស្រាល មានពណ៌ផ្កាឈូក មិនមែនស្លេក ឬសសុទ្ធ នោះគឺជាសញ្ញាល្អ។
បាតដៃ បាតជើងអ្នកដែលមានសភាពពណ៌ស្លេក ឬពេលចុចឲ្យជាប់ទៅ វាមិនមានការប្រែប្រួលពណ៌ នោះមានន័យថា ចរន្តឈាមនៅក្នុងខ្លួនដើរមិនល្អ ងាយប្រឈមជំងឺបេះដូង សរសៃឈាម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក