ស្រីៗ​អាយុ ២០ ក្រាស់​ហៀរ​ចូល ៣០ កុំ​មើល​រំលង​ទឹក​ទិព្វ ៥ ប្រភេទ បើ​ចង់​នៅ​ក្មេង​ជាង​វ័យ

សម្រាប់​មនុស្ស​ស្រី ចូល​ដល់​វ័យ​ចំណាស់​បន្តិច ខ្លះ ២០ ក្រាស់ ខ្លះ​ហៀរ​ចូល ៣០ ឆ្នាំ​ឡើង​ទៅ រាងកាយ​នឹង​ចាប់ផ្តើម​ចុះ​ថយ​នូវ​ការ​ផលិត​កូឡាជែន ក៏​ដូច​ជា​បាត់បង់​នូវ​សារធាតុ​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​រាងកាយ​ងាយ​ប្រែ​ទៅ​សភាព​ចាស់ ហើយ​ក៏​ងាយ​នឹង​គេ​សួរ​ថា ឥឡូវ​ចាស់​ម្ល៉េះ​បង ផង​ដែរ។

Knongsrok សុំ​ធ្វើ​ការ​ណែនាំ​នូវ​ទឹក​ទិព្វ​ ៥ ប្រភេទ ដែល​មនុស្ស​ស្រី​មិន​គួរ​មើល​រំលង បើ​ចង់​ឲ្យ​រាងកាយ​នៅ​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៖

៥) ទឹក​ផ្លែ​ទទឹម

1

ផ្លែ​ទទឹម​មាន​រសជាតិ​ឆ្ងាញ់ អាច​ផ្តល់​ថាមពល និង​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​សម្រាប់​រាងកាយ​របស់​លោក​អ្នក។ ប្រសិន​ស្រ្តី​ទទួល​ទាន​ផ្លែ​ទទឹម​ជា​ប្រចាំ នោះ​អាច​ការពារ​រាងកាយ​ពី​ការ​ខូចខាត​នៃ​រ៉ាឌីកាល​សេរី ហើយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​រលាក។

វា​ក៏​មាន​សារធាតុ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Punicalagins ដែល​អាច​ជួយ​រក្សា​កូឡាជែន​នៅ​ក្នុង​ស្បែក ពន្យារ​ភាព​ចាស់ និង​បំបាត់​ស្នាម​ជ្រួយ ធ្វើ​ឲ្យ​ស្បែក​រលោង។

៤) ទឹក​ក្រូច

2

ដើម្បី​ឲ្យ​រាងកាយ​អាច​ផលិត​បាន​នូវ​កូឡាជែន រាងកាយ​ត្រូវ​មាន​វីតាមីន C ច្រើន ហើយ​ផ្លែ​ក្រូច គឺ​អាច​បំពេញ​បរិមាណ​នៃ​វីតាមីន​នោះ​បាន។

ទឹក​ក្រូច​មួយ​ពែង​ប្រហែល ២៤០ ម.ល ផ្តល់​ប្រហែល ៦៧ ភាគរយ​នៃ​វីតាមីន C ដែល​រាងកាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ។ លើស​ពី​នេះ​បរិមាណ​អាស៊ីដ​នៃ​ផ្លែ​ក្រូច​ក៏​ដើរ​តួ​ក្នុង​ការ​បង្កើត Elastin និង Collagen រក្សា​ស្បែក​ឲ្យ​រឹងមាំ និង​គ្រប់គ្រង​ភាព​ចាស់​មុន​អាយុ។ យក​ល្អ​គួរ​ទទួល​ទាន​ទឹក​ក្រូច បន្ទាប់​ពី​អាហារ​ពេល​ព្រឹក ក្រោយ​នោះ ១-២ ម៉ោង។

៣) ទឹក​ប៉េងប៉ោះ


3

នៅ​ក្នុង​សមាសធាតុ​នៃ​ប៉េងប៉ោះ​មាន​ផ្ទុក​នូវ​សារធាតុ Lycopene ដែល​វា​អាច​ទប់ស្កាត់​ការ​បំផ្លាញ​កូឡាជែន ពោល​វា​សំខាន់​ណាស់​ អាច​ជួយ​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ។

ការ​ទទួល​ទាន​ទឹក​ប៉េងប៉ោះ​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ ព្រោះ​គ្រាន់​តែ​ប៉េងប៉ោះ ១ ផ្លែ​ជា​មធ្យម​អាច​ផ្តល់​វីតាមីន C ជិត ៣០ ភាគរយ ដែល​រាងកាយ​ត្រូវ​ការ។

២) ទឹក​ផ្លែប៉ោម

4

វា​មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ល្អ​សម្រាប់​ការ​បង្កើត​កូឡាជែន​នៅ​ក្នុង​ស្បែក។ ជាមួយ​គ្នា​នេះ​ដែរ សមាសធាតុ​អង់ស៊ីម​នៅ​ក្នុង​ផ្លែ​ប៉ោម ក៏​ជួយ​ស្រ្តី​កម្ចាត់​ជាតិ​ខ្លាញ់ និង​រក្សា​សំណើម​ដល់​ស្បែក។

១) ទឹក​ទំពាំង​បាយជូរ

5

បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ ស្រ្តី​គួរ​តែ​បង្កើន​ការ​ទទួល​ទាន​ទឹក​ទំពាំង​បាយជូរ​ឲ្យ​បាន​ទៀងទាត់ ក៏​ដោយសារ​តែ​ផ្លែ​ឈើ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បញ្ចៀស​ការ​កកើត​មុន​លើ​ស្បែក។

បន្ថែម​ពី​លើ​នោះ វីតាមីន C នៅ​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់ ការ​បង្កើត​ Collagen និង​ពន្យឺត​ដំណើរការ​ភាព​ចាស់​នៃ​ស្បែក​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក