ចង់បានមនុស្សដែលរួមសុខ ពិតជាងាយមែនទែន អ្នកអាចមានជម្រើសច្រើននៅក្នុងចំណោមមនុស្សរាប់រយលាននាក់លើពិភពលោក ប៉ុន្តែការរកមនុស្សម្នាក់ដែលព្រមទុក្ខឆ្លងកាត់រាល់ការលំបាកពិតជាមិនងាយនោះទេ សំខាន់តើមានអ្នកព្រមជ្រើសយកយើងពេលដែលយើងគ្មានអ្វីទាំងអស់ដែរឬទេ?
ត្រូវចាំថាគ្មានអ្នកណាដែលនឹងរាប់រក ឬស្រលាញ់យើងនៅពេលដែលយើងគ្មានអ្វីសោះនោះទេ តែ...
- គ្រាក្រស្គាល់ការលំបាក
- គ្រាលំបាករកបានមនុស្សស្មោះត្រង់
- ចរិតមនុស្សអាចបញ្ជាក់បានច្បាស់ពេលដែលយើងមិនសល់អ្វីទាំងអស់
រកបានមនុស្សត្រូវចិត្តជារឿងល្អណាស់ តែការរកបានមនុស្សម្នាក់ដែលស្មោះស្ម័គ្រពេលដែលស្ថិតនៅក្នុងក្រលំបាក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ពិតជារង្វាន់ពិសេសដែលទេវត្តាប្រទានហើយ។ ដូច្នេះ ចូរថែរក្សាមនុស្សម្នាក់នោះឱ្យបានល្អបផុត នោះគឺមនុស្សដែលព្រមកាន់ដៃអ្នកនៅពេលដែលអ្នកមិនសល់អ្នកណាម្នាក់ក្នុងជីវិត៕
រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍