តើនារីៗ គួរញ៉ាំអាហារអ្វីខ្លះដើម្បីឲ្យស្រក់ទម្ងន់? ទាំងជានេះជារបបអាហារដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ! – Kalib9 សម្រស់និងសុខភាព | Pelklas

តើនារីៗ គួរញ៉ាំអាហារអ្វីខ្លះដើម្បីឲ្យស្រក់ទម្ងន់? ទាំងជានេះជារបបអាហារដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ!

របបអាហារដែលមានតុល្យភាពគឺជាធាតុសំខាន់នៃរបៀបរស់នៅដែលមានសុខភាពល្អ។ តើវាអាចទៅរួចក្នុងការទទួលទានអាហារច្រើនហើយអ្នកនៅតែមានរាងស្លីម ឬក៏អ្នកសុខចិត្តខ្លាចមិនញ៉ាំអ្វីទាំងអស់? អ្នកមិនចាំបាច់កើតទុកនោះទេ។ ហើយវិធីដែលអ្នកញ៉ាំនោះគឺ - ត្រូវត្រួតពិនិត្យអ្វីដែលអ្នកញ៉ាំ, ផឹកទឹកឱ្យបានច្រើន, និងញ៉ាំ ពី៥ទៅ៦ ដងក្នុងមួយថ្ងៃដោយញ៉ាំតិចៗ។ ហើយនេះជាវិធីសាស្ត្រដែលអាចជួយឱ្យអ្នកស្រក់ទម្ងន់របស់អ្នកបាន៖

១. ផ្លែប៊ឺរី ៖ ផ្លែប៊ឺរី ទាំងនេះគឺ ជាប្រភពដ៏ច្រើនរបស់វីតាមីននិងសារធាតុរ៉ែ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺអាស៊ីត ursolic ដែលល្អសម្រាប់ការលូតលាស់សាច់ដុំនិងការដុតបំផ្លញជាតិខ្លាញ់។ អាស៊ីត Ursolic ធ្វើអោយការលូតលាស់សាច់ដុំប្រសើរឡើង ហើយក៏ជំរុញល្បឿននៃការរំលាយអាហារផងដែរ។

លើសពីនេះទៀត ផ្លែក្រេនប៊ឺរី គឺជាអង់ទីប៊ីយូទិកធម្មជាតិដែលរាងកាយអាចផ្ទុកក្នុងរយៈពេលយូរ។  ដើម្បីបង្កើនការរំលាយអាហាររបស់អ្នក អ្នកអាចបរិភោគបានទាំងស្រស់និងស្ងួត។ ញ៉ាំមួយក្តាប់តូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។

2724710 38278710 35 0 1530709076 1530709156 1500 1 1530709156 728 6b57457607 1531317767

២. គ្រាប់ជី ៖ គ្រាប់ជី មានជាតិអាស៊ីតខ្លាញ់ Omega-3 និងអាស៊ីតខ្លាញ់ Omega-6 ប្រូតេអ៊ីន ជាតិសរសៃនិងកាបូអ៊ីដ្រាត។ នៅពេលយើងយកគ្រាប់ជីលាយជាមួយទឹក វានឹងរីកទំហំ ១២ ដងនិងហើយដូចជាចាហួយ។ គ្រាប់ជី ១ក្រាមអាចស្រូបយក វត្ថុរាវក្នុងខ្លួនរបស់អ្នករហូតដល់ ២៥ មីលីលីត្រ ហើយវានឹងកាត់បន្ថយការឃ្លានរបស់អ្នក។ លើសពីនេះទៀតវាធ្វើឱ្យខ្លួនរបស់អ្នកត្រជាក់ផងដែរ។

2724660 38408660 _ 0 1530724051 1530724063 3000 1 1530724063 728 068c17850a 1531317767

៣. ផ្លែបឺរ ៖ ផ្លែបឺរគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមនិងផ្លែឈើល្អបំផុតនៅក្នុងពិភពលោក។ ពួកវាខ្ពស់នៅក្នុង L-carnitine ដែលជាអាស៊ីតអាមីណូធម្មជាតិ នឹងក្រុមវីតាមីនបេទាំងអស់។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំដែលមានអត្ថប្រយោជន៍សម្រាប់ការបង្កើនការរំលាយអាហារផងដែរ។ ផ្លែបឺរសម្បូរអាស៊ីតខ្លាញ់អាំងសូលុយស្យុង ដែលត្រូវបានគេស្គាល់ថាសម្រាប់កាត់បន្ថយជាតិខ្លាញ់ពីក្បាលពោះ។

2724310 Depositphotos_182620268_xl 2015 1530709025 728 Ae9d3360bf 1531317767

៤. ស្រូវសាលី ៖ មិនដូចស្រូវសាលីផ្សេងទៀត ស្រូវសាលីសម្រាប់ផលិតនំប៉័ងផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ និងជាតិសសៃជាច្រើន។  បញ្ចូលអាហារដែលមានស្រូវសាលីទៅក្នុងរបបអាហារពេលព្រឹកជាមួយគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដើម្បីឱ្យអ្នកឆ្អែតបានយូរ។

2724610 38275260 34 0 1530708899 1530708910 1500 1 1530708910 728 7bb5ed2e23 1531317767

៥. ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណាខៀវគឺជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ពីព្រោះវាមានជាតិកាល់ឡូរីទាប តែមានជាតិសរសៃខ្ពស់។ ជាតិសរសៃស្រូបយកទឹកនិងពង្រីកដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ។

2725210 Image Crop 6029x4912 1530866272 728 344104f9da 1531317767

៦. សាច់ត្រី ៖ មិនថាអ្នកពេញចិត្តនូវ ត្រីសាម៉ុង ត្រីធូណា ឬក៏ត្រីសាឌីននោះទេ ដោយសារត្រីដែលមានខ្លាញ់បែបនេះវាសំបូរទៅដោយ  Omega-3 ខ្ពស់ ហើយការធ្វើឱ្យការប្រើប្រាស់ជាតិស្ករនិងខា្លញ់នៅក្នុងខ្លួនរបស់យើងកាន់តែមានឥទ្ធិពល។

2724460 Depositphotos_47747183_xl 2015 1530709100 728 Cac799fffe 1531317767

៧.​ ស៊ុត ៖ ស៊ុតត្រូវបានគេស្គាល់ថាជាអាហារដែលសំបូរទៅដោយ ប្រូតេអ៊ី​នខ្ពស់ វីតាមីនជាង ២០ប្រភេទ ជាតិរ៉ែ និងជីវជាតិជាច្រើនផ្សេងៗទៀតជាច្រើន ដែលអាចជួយឱ្យយើងរក្សាសុខភាពបានល្អ។ ការសិក្សាបានបង្ហាញផងដែរថា ញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹកធ្វើឱ្យអាំងស៊ុយលីនក្នុងខ្លួនរបស់យើងស្ថិតក្នុងការគ្រប់គ្រង់។ ហើយវាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងធ្វើការបានល្អ។

Seasoning For Fried Eggs In Heart Shape

៨. ផឹកតែ និងកាហ្វេ ៖ ការសិក្សាបានបង្ហាញថាជាតិកាហ្វេអ៊ីននៅក្នុងតែនិងកាហ្វេអាចបង្កើនការរំលាយអាហាររបស់អ្នក ដូច្នេះវាជួយឱ្យមានការស្រកទម្ងន់។

Beautiful Girl Drinking Tea Or Coffee

៩. ហាត់ប្រាណ ៖ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានលឺជាច្រើនដងមកហើយគឺ "You are what you eat"។ វានឹងមិនផ្លាស់ប្ដូរនោះទេ ដូច្នេះអ្នកត្រូវតែហាត់ប្រាណថែមទៀតដើម្បីឱ្យអ្នកទទួលបានរាងកាយដែលអ្នកចង់បាន។

Fitness With Dumbbells

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide