ដល់ផ្ទះប្រាប់ផង វាជាពាក្យសាមញ្ញ តែវាបញ្ជាក់ពី ក្ដីស្រឡាញ់ ការនឹកគិត និងព្រួយបារម្ភ ពីអ្នកដែលបាននិយាយ ហើយក៏ផ្ដល់នូវអារម្មណ៍កក់ក្ដៅខ្លាំងបំផុត សម្រាប់អ្នកដែលគេបានស្ដាប់ឮ… – Kalib9 គន្លឹះ | Pelklas

ដល់ផ្ទះប្រាប់ផង វាជាពាក្យសាមញ្ញ តែវាបញ្ជាក់ពី ក្ដីស្រឡាញ់ ការនឹកគិត និងព្រួយបារម្ភ ពីអ្នកដែលបាននិយាយ ហើយក៏ផ្ដល់នូវអារម្មណ៍កក់ក្ដៅខ្លាំងបំផុត សម្រាប់អ្នកដែលគេបានស្ដាប់ឮ…

អត់អីទេដល់ផ្ទះហើយកុំបារម្ភ

វាជាពាក្យដែលធ្វើឱ្យអ្នកដែលគេស្ដាប់ មានអារម្មណ៍ថា សុវត្ថិភាព ហើយក៏សប្បាយចិត្ត លែងកើតទុក្ខ លែងបារម្ភ អន្ទះអន្ទែង ព្រោះគេកំពុងតែរង់ចាំពាក្យហ្នឹង ពីមនុស្សម្នាក់ ដែលនៅឆ្ងាយពីគ្នា …

ដល់ផ្ទះប្រាប់ផង គឺជាពាក្យ ដែលខ្ញុំចង់និយាយ ចង់ផ្ញើសារទៅគេ រាល់យប់ ហើយក៏គ្រប់ពេលដែលគេ ចេញទៅក្រៅតែម្នាក់ឯង មិនអីទេដល់ផ្ទះហើយ គឺជាពាក្យ ដែលខ្ញុំចង់ឱ្យគេតបមកខ្ញុំវិញ មិនបានCallមកផ្ទាល់ យ៉ាងហោចណាស់ ក៏ផ្ញើតាមរយៈ SMSដែរ ដឹងទេ ថាខ្ញុំកំពុងតែរង់ចាំ ដឹងទេថាខ្ញុំ កំពុងតែបារម្ភពីយើង … យប់ព្រលប់ យើងនៅក្រៅតែម្នាក់ឯង ….

ខ្ញុំដឹង ថាយើងមិនមែនក្មេងទេ យើងចេះថែខ្លួនឯង បានល្អជាងខ្ញុំទៅទៀត តែសុំកុំធុញអីណា ស្រឡាញ់ទើបបារម្ភ សួរនាំ ព្រោះចង់ដឹងសុខទុក្ខ ព្រោះយើងមិននៅជិតគ្នា ព្រោះខ្ញុំមិនបានកំដរយើងចេញទៅក្រៅ ក៏មិនបានជូនអ្នកទៅផ្ទះដោយផ្ទាល់ គឺបែបហ្នឹងហើយ …

ប៉ុន្តែ ពាក្យដែលខ្ញុំចង់និយាយ និងពាក្យដែលខ្ញុំចង់ឮ គឺបានត្រឹមតែគិតច្រើន ស្រមៃខ្វល់តែម្នាក់ឯងប៉ុណ្ណោះ ព្រោះមិនអាចនិយាយ ខ្លាចគេធុញ គេមិនឆ្លើយ ព្រោះគេថា គ្មានសាច់ការអីត្រូវប្រាប់គ្រប់ពេលទេ យើងមិនបានត្រូវជាអ្វីនឹងគ្នា

ទីបំផុត អាចធ្វើបានត្រឹម សំកុកមើលម៉ោង ហើយក៏មើលឆាត បើគេបើកលេង មានន័យថាគេដល់ផ្ទះហើយ

គេប្រហែលជាហត់ណាស់ហើយ គេចេញក្រៅតាំងពីព្រឹក ដល់យប់ គេមានការងារច្រើនត្រូវធ្វើ បើនៅក្បែរ ខ្ញុំប្រាកដជា ម៉ាស្សាខ្នងឱ្យគេ យ៉ាងហោចណាស់ ក៏អាចឱ្យគេបានធូរស្រាលខ្លះដែរ …

តែត្រឹមអ្នកដទៃ អាចធ្វើអ្វីបានទៅ ត្រឹមតែសួរហ្នឹង ក៏មិនអាចផង

រក្សាសិទ្ធ : TSR Businesswoman R3.com