ការរំលាយអាហារមានឥទ្ធពលសំខាន់ចំពោះការសម្រកទម្ងន់។ជាការពិតការរំលាយអាហារអាស្រ័យទៅលើសុខភាពរាងកាយរបស់មនុស្សម្នាក់ៗ អាយុ ភេទ ប៉ុន្តែជាទូទៅអាហារមួយចំនួនត្រូវការពេលយូរក្នុងការរំលាយអាហារ និងមួយប្រភេទទៀតរំលាយលឿន។ តើអ្នកគួរស្វែងយល់យ៉ាងណា ចំពោះអាហាររបស់អ្នកដែលទទួលទានប្រចំាថ្ងៃ?
យោងតាមគេហទំព័រសុខភាព Bright Side ពន្យល់ថា ការរំលាយជាការបំបែកចំណីអាហារជាភាគល្អិតតូចៗ ហើយបំលែងជាសារធាតុចិញ្ចឹមទៅក្នុងចរន្តឈាម។ វាមានសារសំខាន់ណាស់ ដែលអ្នកត្រូវស្វែងយល់ ព្រោះ វាជួយរក្សានូវតុល្យភាពទម្ងន់របស់អ្នកបានល្អ។
ប្រភេទអាហារមួយចំនួនអាចជួយជំរុញកម្លាំងថាមពលយ៉ាងឆាប់រហ័ស ហើយអាហារខ្លះក៏ជួយកម្រិតជាតិស្ករ ឬគ្លុយកូសធ្លាក់ចុះផងដែរ។ ទោះបីយ៉ាងណា ការបង្កើនកម្លាំងថាមពលក៏ល្អដែរ។ ប្រសិនបើរាងកាយរបស់អ្នកមានជាតិស្ករច្រើនដោយមិនបានរំលាយអស់នោះវានឹងក្លាយទៅជាខ្លាញ់។
© Depositphotos.com © Depositphotos.com
អាហាររលាយយឺតៗបានបង្កើនកម្រិតស្ករក្នុងឈាមក៏យឺតៗ ហើយផ្តល់ថាមពលមានស្ថេរភាព និងតុល្យភាពជាងមុន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារយឺតៗនឹងធ្វើប្រព័ន្ធរំលាយអាហារមានដំណើរការជាប្រចាំនាំឱ្យការរំលាយអាហារមានតុល្យភាពល្អ។
យោងគេហទំព័រសុខភាព Bright Side បញ្ជាក់ថា អ្នកឯកទេសណែនាំកុំឱ្យទទួលទានអាហាររំលាយលឿន និងអាហាររំលាយយឺតចូលគ្នា ហើយកុំទទួលទានអាហារប្រភេទរំលាយលឿន រួចបន្ទាប់មកបរិភោគអាហារប្រភេទរំលាយយឺតវិញ ព្រោះដំណើរការរំលាយអាហារមិនទាន់ចប់។ ដូច្នេះមិនត្រូវបរិភោគអាហារលើសចំណុះនោះទេ។
© Depositphotos.com © Depositphotos.com © Depositphotos.com © Depositphotos.com
តើអាហារដែលអ្នកទទួលទានដូចជាត្រី សាច់ និងបន្លែងផ្លែឈើ មួយណាមានជាប្រភេទអាហាររំលាយលឿន ឬក៏យឺត?
© Depositphotos.com © Depositphotos.com
គេហទំព័រសុខភាព Bright Side បង្ហាញថា ទឹកផឹកភ្លាមរំលាយភ្លាមនៅពេលចូលទៅក្នុងពោះ។ បន្លែផ្លែឈើត្រូវចំណាយពេលពី ១៥ នាទី ទៅ ២០ នាទី ដើម្បីរំលាយ។ ចំណែកឯបន្លែឆៅអាចប្រើពេលវេលារំលាយចាប់ពី ៣០ នាទី ទៅ ៤០ នាទី តែចំពោះបន្ថែឆ្អិនក្រពះចំណាយពេលរំលាយ ៤០ នាទី។ ត្រីជាអាហាររំលាយលឿនក្នុងចំណោមសាច់គោ ជ្រូក ឬ សាច់ចៀម។ អាហារចំអិនពីត្រីត្រូវចំណាយពេលចន្លោះ ៤៥ នាទី ទៅ ៦០នាទីក្នុងការរំលាយ។
ចំពោះគ្រាប់ធញ្ញាជាតិដូច អង្ករ ពោត សណ្តែក ត្រូវចំណាយពេល ២ ម៉ោង ដើម្បីរំលាយ។ ចំណែកសាច់មាន់រំលាយក្នុងរយៈពេល១ម៉ោងកន្លះ ទៅ ២ម៉ោង។ សាច់គោរំលាយក្នុងរយៈពេល៣ម៉ោង។ សាច់ចៀម ៤ម៉ោង និង សាច់ជ្រូករំលាយអស់ក្នុងរយៈពេល៥ម៉ោង
ពេលវេលាល្អបំផុតសម្រាប់ការដំណើរការរំលាយអាហារគឺនៅពេលអាហារថ្ងៃត្រង់ព្រោះប្រព័ន្ធរំលាយអាហាររបស់មនុស្សធ្វើការខ្លាំងនៅពេលនេះ។ អាហារពេលព្រឹក និងអាហារពេលល្ងាចគួរតែសាមញ្ញហើយជាប្រភទេអាហារងាយរំលាយលឿន ដែលអាចបង្កើនថាមពលបន្ទាប់ពីអាហារពេលព្រឹក បន្ទាប់មកក្រពះមានពេលសម្រាកក្នុងការរំលាយអាហរនៅពេលយប់៕
© Depositphotos.com © Depositphotos.com
© Depositphotos.com © Depositphotos.com
30-40 minutes
© Depositphotos.com © Depositphotos.com
40 minutes
© Depositphotos.com © Depositphotos.com
45-60 minutes
© Depositphotos.com © Depositphotos.com
1 hour
© Depositphotos.com © Depositphotos.com
1.5-2 hours
© Depositphotos.com © Depositphotos.com
2 hours
© Depositphotos.com © Depositphotos.com
2 hours
© Depositphotos.com © Depositphotos.com © Depositphotos.com
3 hours
© Depositphotos.com © Depositphotos.com
1.5-2 hours
© Depositphotos.com © Depositphotos.com
3 hours
© Depositphotos.com © Depositphotos.com
4 hours
© Depositphotos.com © Depositphotos.com
5 hours
© Depositphotos.com © Depositphotos.com
Do you eat more slow-digesting or fast-digesting foods? Share your thoughts with us in the comments section below!
ចែករំលែកគំនិតរបស់អ្នកជាមួយយើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម!
ប្រភពអត្ថបទពី៖ brightside.me