ធ្លាប់ល្អ ហើយក៏ល្អដាក់គ្នាខ្លាំង អាចទេយើងត្រឡប់មកដូចដើមវិញ? – Kalib9 ជីវិតកម្សាន្ត | Pelklas

ធ្លាប់ល្អ ហើយក៏ល្អដាក់គ្នាខ្លាំង អាចទេយើងត្រឡប់មកដូចដើមវិញ?

ធ្លាប់ល្អ ហើយក៏ល្អដាក់គ្នាខ្លាំង អាចទេយើងត្រឡប់មកដូចដើមវិញ?

ចាំបានទេ ថាពេលកន្លងមក ពួកយើងល្អនឹងគ្នាខ្លាំងប៉ុនណា មានចាំទេថា ពួកយើងបានឆ្លងកាត់អ្វីខ្លះមកជាមួយគ្នា ពេលវេលា ជាអនុស្សាវរីយ កន្លែងធ្លាប់ទៅ របស់ធ្លាប់ញុំា មានចាំបានទេ ... ធ្លាប់ចេញក្រៅ ហាល់ថ្ងៃ ក្រោមភ្លៀង មានពេលខ្លះ ដល់យប់ថែមទៀត ... តើមានអ្វី ដែលយើងមិនធ្លាប់ឆ្លងកាត់ជាមួយគ្នា ...

ខ្ញុំមិនដឹងទេថា យើងធ្លាប់ទៅណាមកណា ឬឆ្លងកាត់ រឿងរ៉ាវទាំងនេះជាមួយនរណាខ្លះ ខ្ញុំគ្រាន់តែច្បាស់ខ្លួនឯងថា ខ្ញុំមិនដែលបែបនេះ ជាមួយនរណាឡើយ វាជាលើកទីមួយ ជាមួយនឹងមនុស្សចុងក្រោយរបស់ខ្ញុំ គឺអ្នក ...

ចាំបានទេ ថាយើងធ្លាប់ជេរ ធ្លាប់ថា ធ្លាប់ស្ដីបន្ទោស ស្រែក គំហក សម្លុតខ្ញុំ ធ្លាប់ណែនាំខ្ញុំ និយាយទៅ គឺយើងធ្លាប់ល្អនឹងគ្នា គឺល្អដាក់គ្នាខ្លាំងណាស់ ចាស់ៗ ម៉ាក់ប៉ា បងប្អូន ក៏ស្គាល់អស់ហើយ ចុះម្ដេចពេលនេះ ហេតុអ្វីពេលនេះ យើងដូចអ្នកដទៃ យើងមកដល់ថ្ងៃនេះ បានយ៉ាងម៉េច បើយើងមិនបានឈ្លោះគ្នាផងហ្នឹង ...

ខ្ញុំអត់ដឹងទេ ថាខ្លួនឯងខុសអី បាននិយាយអ្វីលើសលស់ ... បើខ្ញុំខុស ឱ្យខ្ញុំសុំទោស ខ្ញុំគ្រាន់តែចង់ឱ្យយើងប្រាប់ខ្ញុំបន្តិច ប្រាប់ថាខ្ញុំខុស សុំទោស!

ពួកយើងអាចត្រឡប់ទៅដូចដើមបានទេ បើមិនអាច ក៏ចង់សុំ សុំចាប់ផ្ដើមជាថ្មី ធ្វើជាមនុស្សថ្មី ស្គាល់គ្នាសារជាថ្មី ខ្ញុំអត់ចង់មានថ្ងៃនេះទេ គឺថ្ងៃដែលគ្មានយើង ខ្ញុំទទួលយកមិនបានឡើយ ឱ្យខ្ញុំសុំទោស ...

សុំទោស! ព្រោះយើងសំខាន់ពេកហើយសម្រាប់ខ្ញុំ ... កុំបែកបានទេ?