ប្រុសៗត្រូវតែចាំ!!! បើមានសង្សារស្រីល្អម្នាក់ហើយគួរគប្បីថែរក្សានាងឲ្យបានល្អទៅ (មានវីដេអូ)

មនុស្សប្រុសគួរតែចំណាយពេល៥នាទីដើម្បីអានវា៖

-បើមានសង្សារស្រីល្អម្នាក់ហើយគួួរគប្បីថែរក្សានាងឲ្យបានល្អទៅ

-បើមនុស្សស្រីខឹង រករឿង អ្នកយ៉ាងណាក៏ដោយក្នុងនាមខ្លួនជាមនុស្សប្រុសគួររកវិធីដើម្បីលួងនាង

-កុំព្រងើយកន្ដើយដាក់នាងព្រោះមនុស្សស្រីចូលចិត្ដគិតច្រើនណាស់

-ត្រូវចេះស្រលាញ់នាងមើលថែនាងថ្នាក់ថ្នមនាងអោយបានល្អ

-មិនត្រូវស្រែកខ្លាំងៗដាក់នាង

-មិនគួរនិយាយពីចំណុ​ចខ្សោយរបស់នាងទៅប្រាប់អ្នកដទៃជាដាច់ខាត

-ត្រូវចេះថែរក្សានាង កុំដល់ពេលបាត់បង់នាងទើបស្ដាយក្រោយ

-មិនត្រូវសើចចំអកដាក់នាងនៅពេលដែលនាងធ្វើអ្វីខុសនោះទេ

-អ្នកគួរស្វែងយល់ពីនាងអោយច្បាស់ ថានាងចូលចិត្ដអី ខ្លា​ចអ្វី ចូលចិត្ដធ្វើអី

-នាងមិនដែលគិតថាចង់បានអ្វីពីអ្នកទេ គឺនាងគ្រាន់តែចង់អោយអ្នកនៅក្បែរនាងគ្រប់ពេលវេលាគឺគ្រប់គ្រាន់ហើយ

-មិនត្រូវកុហកនាងទោះមានរឿងអ្វីក៏ដោយ

-ត្រូវហ៊ានលះបង់រឿងដែលមិនល្អដើម្បីនាង(ស្រី.ស្រា.ល្បែង.បារី)

បើស្រលាញ់នាងត្រូវតែថែរក្សានាងអោយបានល្អ។ព្រោះមនុស្សស្រីនាងមិនដូចមនុស្សប្រុសទេពេលខ្លះនាងញ៉ិក់ញ៉ក់តិចហើយព្រោះតែនាងចង់អោយយើងតាមលួងហើយបារម្ភពីនាងអោយបានច្រើនយកចិត្តទុកដាក់នាងអោយបានច្រើន៕