គ្រូពេទ្យជាអ្នកមើលថែរអ្នកជំងឺ! តែពួកគាត់ក៏ជាមនុស្សដូចតែយើងដែលដូចនេះជំងឺនៃភាពតានតឹងក៏កើតមានច្រើនចំពោះពេទ្យដែរ!!!

វេជ្ជបណ្ឌិត និងនិស្សិតផ្នែកវេជ្ជសាស្រ្តចំនួនមួយភាគបួន (១/៤) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានស្ថានភាពសុខភាពផ្លូវចិត្ត ដោយសម្ពាធពីការងារបានជំរុញឱ្យមានការបាក់ទឹកចិត្ត ថប់បារម្ភ និងបញ្ហាការផឹកទឹកផ្សេងៗ។

ការស្ទង់មតិលើវេជ្ជបណ្ឌិត និងនិស្សិតផ្នែកវេជ្ជសាស្រ្តចំនួន ៤,៣០០នាក់ នៅអង្កការ NHS បានរកឃើញថា ២៧ភាគរយ នៃពួកគេកំពុងមានបញ្ហា និងព្យាបាលសុខភាពផ្លូវចិត្តរបស់ពួកគេ។

២នាក់ ក្នុងចំណោម ៥នាក់ កំពុងប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត និងអារម្មណ៍ រួមទាំងភាពតានតឹង ការបាក់ទឹកចិត្ត ការថប់បារម្ភ និងអារម្មណ៍ទុក្ខព្រួយ។

សមាគមវេជ្ជសាស្ត្រអង់គ្លេស (The British Medical Association) ក៏បានរកឃើញថា ស្រ្តីប្រឈមមុខនឹងបញ្ហាទាំងនេះជាងបុរស ខណៈអ្នកដែលធ្វើការច្រើនជាង ៥១ម៉ោង/សប្តាហ៍ នឹងកាន់តែមានហានិភ័យខ្ពស់។

លោកសាស្ត្រាចារ្យ Dinesh Bhugra ប្រធានមូលនិធិ NHS បាននិយាយថា ខណៈពេលដែលគ្មានការបដិសេធថា ការធ្វើជាគ្រូពេទ្យគឺជាតួនាទីដ៏លំបាក និងទាមទារការប្រកួតប្រជែង ជាញឹកញាប់សម្ពាធនៃការងារតែងតែត្រូវបានឆ្លងកាត់យ៉ាងពិតប្រាកដ ហើយលទ្ធផលគឺវាជម្រុញឱ្យពួកគេមានបញ្ហាបែបនេះ។

ពេលខ្លះគ្រូពេទ្យខ្លះធ្វើការទាំងឈឺ ហើយជាធម្មតាពួកគេតែងតែទៅជួបជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺហើយអារម្មណ៍ទុក្ខព្រួយរបស់គ្រួសារអ្នកជំងឺក៏នឹងជះឥទ្ធិពលមកគ្រូពេទ្យដូចគ្នា៕

 

អត្ថបទ៖ លីដា Khmernote

ប្រភព៖ dailymail