ព្រះ​ធរណី​ និង ព្រះ​ពាយ ជូន​ពរ​សំណាង​ដល់​ឆ្នាំ ជូត ឆ្លូវ ថោះ មមី មមែ រកា និង កុរ ឲ្យ​ស៊ែរ​ចេញ​ទៅ​សម្រេច​រាល់​បំណង!

យោង​តាម​ការទស្សន៍​ទាយ​ បាន​ប្រាប់​អោយ​ដឹង​ថា​ឆ្នាំ ជូត ឆ្លូវ ថោះ មមី មមែ រកា និង កុរ គឺ​ជា​ឆ្នាំ​ល្អ ដែល​អាច​មាន​វាសនា តាម​សេច​ក្តី​ប្រាថ្នា របស់​ខ្លួន​ ប៉ុន្តែ​ ដោយ​សារ​តែ​បុណ្យ​កុសល ដែល​ពួក​គេ​សាង​ពី​ជាតិ​មុន មក​មិន​ដូច​គ្នា ដែល​ជា​ហេតុ​បណ្តាល​អោយ​ មុខ​របរ​រកស៊ី ការងារ គ្រួសារ មាស​ប្រាក់ និង សម្បត្តិ​ដទៃ​ទៀត របស់​គេ​មិនដូច​គ្នា ឡើយ។ តែ​ទោះ​យ៉ាង​ណា​ក្នុង​ចុង​ខែ​វិច្ឆិកា​នេះទៅ រហូត​ដល់​ថ្ងៃទី​១០ ខែធ្នូ គឺជា​ពេល​វេលា​ល្អ ដែល​ព្រះធរណី និង ព្រះ​ពាយ​ មាន​រិទ្ធីតេជះ អំណាច និង ឆព័ន្ធ​រង្សី ពន្លឺ​ចាំង​ព្រាកៗ នៅ​លើ​លោកិយ​ ដែល​អាច​ធ្វើ​អោយ​ពរ​សំណាង​ខាង​ក្រោម​របស់​ពួក​គេ​នីមួយ​ៗ​ទទួល​បាន​ភាពឆុត ជាក់​លាក់​ ១០០%៖

ឆ្នាំជូត៖ មាន​ខ្លួនជា​មាស សម្បូរណ៍ សម្បត្តិ​ច្រើន​នាថ្ងៃ​មុខ និង មាន​ញាតិ​មូល​កុំប្រមូល​ផ្តុំ ផ្តល់​នូវ​ សុភមង្គល ដល់​គេ​ជា​និច្ច ។

ឆ្នាំ​ឆ្លូវ៖ មាន​ខ្លួន​ជា​ត្បូង​បៃតង សម្បូរណ៍​ការ​សរសើរ មាន​កេរ្តិ៍ឈ្មោះ​ល្អ និង មាន​ទ្រព្យ​ធន​ច្រើន​ ដែល​អាច​ក្លាយ​ជា​សេដ្ឋី ។

ឆ្នាំថោះ៖ មាន​ខ្លួន​ជា​ត្បូង​និលក្រម៉ៅ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ទី​ជិត​ឆ្ងាយ មាន​តែ​មនុស្ស​ល្អ​ជួយ​យក​អាសារ បើ​ខ្លះ​ទ្រព​និង​មាន​អ្នក​ជួយ​រក​មក​ផ្គត់​ផ្គង់ជា​និច្ច នា​ថ្ងៃ​មុខ នឹង​បាន​ក្លាយ​ជា​អ្នក​មានទ្រព្យ មាន​បុត្រ និង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ។

ឆ្នាំមមី៖ មាន​ខ្លួន​ជា​ពេជ្រ កើត​មាស​កើត​ទ្រព្យ​ក្នុង​ជី​វិត​ដោយ​មិន​បាច់​សូវ​ប្រឹង មាន​ញាតិ​ស្រលាញ់​គ្រប់​ទិសទី មាន​អំណាច មាន​តំណែង ជា​ទី​គាប់​ចិត្ត​ក្នុង​ជីវិត ។

ឆ្នាំ​មមែ៖ មាន​ខ្លួនជា​ត្បូង​ខៀវ សម្បូរណ៍​រឿង​ល្អៗ​កើត​មាន​ដល់​ខ្លួន នា​ថ្ងៃ​មុខ​នឹង​គ្មាន​ទុក្ខ មាន​តែសុខ មាន​តែ​មាស មាន​តែ​ប្រាក់ និង គ្រួសារ ពោរពេញ​ដោយ​សុភមង្គល​ជានិច្ច ។

ឆ្នាំរកា៖ មាន​ខ្លួនជា​ត្បូង​ក្រហម សម្បូរណ៍​លាភ​កើត​ឡើង​ដោយ​មិន​បាន​ព្រៀង រសាយ​អស់​កង្វល់ ជួប​តែ​មនុស្ស​ល្អ តាមជួយ​ជ្រុមជ្រែង​សម្រេច​ក្តី​បំណង និង ថ្ងៃ​មុខ នឹង​មាន​ទ្រព្យ​ច្រើន​ហូរហៀរ​ចាយ​វាយ​ត​កូន​តចៅ គ្រប់​ជំនាន់ ។

ឆ្នាំ​កុរ៖ មាន​ខ្លួនជាគុជ សម្បូរណ៍​រឿង​ត្រជាក់ចិត្ត សម្បូរណ៍​មិត្ត និង សម្បូរណ៍​ក្តី​ស្រលាញ់​កើត​មាន​ដល់​ខ្លួន បើ​មាន​កិច្ច​ការ​ងារ​អ្វី​ចង់​បំពេញ នឹង​បាន​សម្រេច​តាម​ចិត្ត​ប៉ង ។

ប្រភពអត្ថបទដើម៖ Moha Sneha