រឿងរ៉ាវស្មុគស្មាញរបស់ Elon Musk មុនពេលធ្វើឲ្យ SpaceX ដើរដល់ថ្ងៃនេះ!!! – Kalib9 យល់ដឹង | Pelklas

រឿងរ៉ាវស្មុគស្មាញរបស់ Elon Musk មុនពេលធ្វើឲ្យ SpaceX ដើរដល់ថ្ងៃនេះ!!!

ខ្សែរជីវិតដែលឆ្លងកាត់ទុក្ខវេទនាជាច្រើនរបស់លោកស្ទើតែមិនគូរឲ្យជឿថាធ្លាប់ជាក្មេង ដែលមានស្មារតីទន់ខ្សោយនិងជួបបញ្ហាជាច្រើនតាំងពីកុមារភាពរហូតដល់វ័យជំទង់។ លោក Elon Musk ដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃធ្លាប់ប្រឡូកក្នុងការងារលំបាកៗក៏ដូចជារស់នៅក្នុងស្ថានភាពគ្រួសារមានវិបត្តិ បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋីដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់។

Rocket 2999577_960_720

នៅពេលមានអាយុតិចជាង១០ឆ្នាំ Elon Musk  ងប់នឹងការអានសៀវភៅយ៉ាងតិច ២ក្បាលក្នុងមួយថ្ងៃ។ ហើយសៀវភៅភាគច្រើនដែលលោកចូលចិត្តអានគឺសៀវភៅដែលទាក់ទងជាមួយវិទ្យាសាស្រ្ត។ នៅអាយុ១២ឆ្នាំលោកបានផលិតនិងលក់កម្មវិធីហ្គេមកុំព្យូទ័រមួយក្នុងតម្លៃ៥០០ដុល្លារទៅឲ្យក្រុមហ៊ុនអាមេរិចមួយ។ អាយុ១៧ឆ្នាំលោក Elon Musk បានប្តូរទៅរស់នៅកាណាដា ស្របពេលដែលឪពុកម្ដាយរបស់លោបានបែកផ្លូវគ្នា។ នៅកាណាដាលោកបានចូលធ្វើការងារមួយកន្លែងដែលធ្វើឲ្យលោកពុំអាចបំភ្លេចបានអស់មួយជីវិតនោះគឺ ធ្វើការនៅក្នុងបន្ទប់ដ៏សែនក្តៅមួយនៃរោងម៉ាស៊ីនឈើ។

លោក Elon Musk បានប្រាប់ថា ខ្ញុំតែងតែលូនចូលទៅក្នុងរូងក្រោមដីដ៏ងងឹតមួយនិងជញ្ជូនកាក់សំណល់ដីខ្សាច់ក្តៅចេញមកក្រៅ ហើយនៅទីនោះមានតែមនុស្សធ្វើការតែ៣០នាក់ប៉ុណ្ណោះដែលមានការប្តូរវេនរៀងរាល់៣០នាទីម្តង ព្រោះបើនៅយូរជាង៣០នាទីនឹងធ្វើឲ្យបាត់បង់ជីវិតបាន។ ហើយនាសប្តាហ៍ដំបូងមានមនុស្ស២៧នាក់ក្នុងចំណោម៣០នាក់បានលាឈប់ពីការងារ។ ពេលនោះហើយដែលខ្លួនខ្ញុំផ្ទាល់បានសួរខ្លួនឯងថា៖ តើខ្ញុំអាចធ្វើអ្វីបានទៀតសម្រាប់ជីវិតមួយនេះ?????? នាពេលនោះខ្ញុំក៏នឹកឃើញថា តើខ្ញុំគួរតែចាប់ផ្តើមធ្វើអ្វីមួយហើយ!

ប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីបានឈប់រៀននៅសកលវិទ្យាល័យលោក Elon Musk និងមិត្តរបស់លោកបានរួមគ្នាបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា PayPal តែមិនបានប៉ុន្មានឆ្នាំផងលោកElon Musk ក៏លក់ហ៊ុននៃក្រុមហ៊ុនដើម្បីបានលុយទៅបង្កើតក្រុមហ៊ុននៃក្តីស្រម៉ៃវិទ្យាសាស្រ្ត ដែលមានឈ្មោះថា SpaceX ដែលជាក្រុមហ៊ុនបង្កើតយាន្តអវកាសដែលមានទស្សនៈវិស័យចង់ឲ្យមនុស្សអាចទៅរស់នៅឯភពផ្សេងបាន។

2018 11 26 Image 12

លើកដំបូងក្នុងការបញ្ជូនយាន្តអវកាសរបស់ SpaceX ក្នុងឆ្នាំ២០០៦គឺបរាជ័យដែលយាន្តនោះត្រូវបានផ្ទុះក្នុងរយៈពេលតែ៣៣វិនាទីប៉ុណ្ណោះនៅពេលដែលបញ្ជាឲ្យហោះ។ នៅឆ្នាំ២០០៧ក៏មានការបង្ហោះជាលើកទី២ តែម៉ាស៊ីនក៏គាំងដំណើរការមុនពេលឈានដល់គន្លងនៃបរិយាកាសដែលធ្វើឲ្យបរាជ័យជាលើកទី២។

ឆ្នាំ២០០៨គឺជាការបង្ហោះយាន្តអវកាសជាលើកទី៣ជាអកុសលយាន្តក៏បានធ្លាក់ដែលជាហេតុដែលធ្វើឲ្យមិនអាចគ្រប់គ្រងបានការបរាជ័យជាលើកទី៣ ហើយស្ទើតែធ្វើឲ្យក្រុមហ៊ុនបិទទ្វារទៅហើយ។ វាជាភាពបរាជ័យមួយដែលអាចនិយាយបានថាមិនអាចងើបមុខរួចនិងខាតបង់ប្រាក់អស់រាប់លានដុល្លារ។​ លោក Elon Musk នៅសល់ប្រាក់តិចតូចបំផុតដែលអាចធ្វើបានយាន្តតែមួយទៀតប៉ុណ្ណោះ។

នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០០៨ រឿងដែលមិនគួឲ្យជឿបានកើតមានឡើងយាន្តអាវកាសទី៤ត្រូវបង្ហោះហើយទទួលបានជោគជ័យនិងបានដាក់ឈ្មោះឲ្យយាន្តនោះថា HEART of GOLD ។ នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០០៨ទីភ្នាក់ងាររបស់អវកាស NASA បានចុះកិច្ចសន្យាដែលមានតម្លៃ១៦ពាន់លានដុល្លារក្នុងការដឹកជញ្ជូនទំនិញសម្រាប់ស្ថានីយ៍អវកាសអន្តរជាតិ។

Falcon Heavy And Elon Musk At LZ 1 SpaceX National Geographic 1 Edit

ឆ្នាំ២០១៧មានទស្សនាវដ្តីមួយមានឈ្មោះថា Forbes បានវាយតម្លៃថា លោក Elon Musk មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារនិងជាប់ឈ្មោះមហាសេដ្ឋីលំដាប់ទី២៥ដែលមានលុយច្រើនជាងគេនៅលើលោក៕

ប្រភព៖ www.biography.com

ប្រែសម្រួលដោយ៖ Kalib9