មនុស្សម្នាក់នេះហើយដែលខ្ញុំចង់បាន មិនមានគ្រប់យ៉ាង តែអ្វីដែលគេមាន គឺជាអ្វីដែលខ្ញុំចង់បាន

 

មនុស្សម្នាក់នេះហើយដែលខ្ញុំចង់បាន

– មិនមែនជាមនុស្សដែលស្អាតណាស់ណាទេ តែគេជាមនុស្សស្មោះត្រង់

– មិនមែនជាមនុស្សដែលល្អអីណាស់ណាទេ តែគេស្រឡាញ់ខ្ញុំជាខ្ញុំ

– មិនមែនជាមនុស្សដែលខ្ពង់ខ្ពស់ណាស់ណាទេ តែគេថ្លៃថ្នូរ ហើយក៏គោរព និងឱ្យតម្លៃខ្ញុំ

– មិនមែនជាអ្នកមានអីណាស់ណាទេ តែគេទូលំទូលាយ ហើយចិត្តបានជាមួយខ្ញុំ និងក្រុមគ្រួសារខ្ញុំ

– មិនមែនជាអ្នករៀនបានច្រើនអីណាស់ណាទេ តែគេមានសុជីវធម៌ ហើយក៏ស្គា់ចាស់ទុំ ដឹងល្អអាក្រក់ ខុសត្រូវ

– មិនមែនជាមនុស្សដែលឆ្លាតអីណាស់ណាទេ តែគេចេះគិត មានគំនិត ហើយក៏ជាមនុស្សចេះខិតខំតស៊ូ មិនរុញរា

– មិនមែនជាមនុស្សចិត្តធ្ងន់ប៉ុន្មានទេ តែគេក៏មានហេតុផល ចេះយល់ ចេះសម្រប ហើយក៏ចេះអត់ឱន អនុគ្រោះ

– គេក៏ចេះខឹង ចេះអន់ចិត្ត ជួនកាលក៏មួម៉ៅដាក់ខ្ញុំម្ដងម្កាលដែរ តែក៏អាចរម្ងាប់ទៅវិញបាន ដោយមិនឱ្យខ្ញុំខឹងទាន់វិញឡើយ

– អ្វីដែលខ្ញុំធ្វើ អាចនិយាយបានថា គេមិនចូលចិត្តច្រើន​ តែយ៉ាងណាក៏គេនៅតែអាចសម្របបានតាមខ្ញុំ ព្រោះគេគិតថា ចិត្តមនុស្ស ចំណង់ចំណូលចិត្តមនុស្ស តែងខុសគ្នា ខ្ញុំចូលចិត្តក៏មិនមែនជាបញ្ហាដែរ សំខាន់ឱ្យតែរឿងនោះល្អ គេក៏មិនប្រកាន់ ហើយអាចសម្របតាមខ្ញុំបាន

ម្យ៉ាងទៀតរឿងសំខាន់ គ្រប់ពេលដែលខឹង​ និងឈ្លោះគ្នា គេចូលចិត្តធ្វើដូចមនុស្សភ្លើមិនដឹងអី បន្ទាប់ពីឈ្លោះរួចហើយ គេក៏មកនិយាយធ្វើធម្មតាជាមួយនឹងខ្ញុំ ធ្វើដូចអត់មានរឿងអីកើតឡើង ទាំងអាខ្ញុំនេះ ខឹងឡើងក្ដៅស្លឹកត្រចៀក ខឹងចង់ឆេះ កោតគេចេះ ធ្វើទៅរួច ចង់ខ្ញុំស្ដីថាយ៉ាងម៉េច ក៏គេធ្វើធម្មតា នៅតែមកហៅ មកនិយាយរកខ្ញុំ សួរធម្មតាធ្វើអី នេះហើយជាអ្វីដែលធ្វើឱ្យខ្ញុំ ស្រឡាញ់គាត់ខ្លាំង ស្រឡាញ់ត្រង់ពូកែធ្វើភ្លើ៕

53043022_2124180264329797_3870400677754699776_n

54727759_2150359845056590_922422614264119296_n

ក្នុងស្រុកសូមរក្សាសិទ្ធ