រូបភាពប៉ុន្មានសន្លឹកនៃសកម្មភាពកងកម្លាំងមួកខៀវកម្ពុជា នៅក្នុងការបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងកិច្ចការមនុស្សធម៌ក្រោមដំបូលសន្តិភាពជូនពិភពលោក បាននឹងកំពុងតែធ្វើឱ្យមហាជន និងអ្នកលេងបណ្តាញសង្គមមានចិត្តរំភើប និងក្តុកក្តួលជាខ្លាំង។
បើទោះបីជាប្រទេសកម្ពុជានៅជាប្រទេសកំពុងតែអភិវឌ្ឍន៍ តែក្នុងនាមមនុស្សធម៌ កម្ពុជាតែងតែរួមចំណែកទៅតាមលទ្ធភាព ទោះបីតិចតួចស្តួចស្តើងក្តី តែនៅតែជាការងារដែលទទួលបានការកោតសរសើរជាខ្លាំង ក្នុងនាមជាប្រជាជនស្ថិតនៅក្រោមពិភពលោកតែមួយ។ ហើយបើទោះបីជាមានបញ្ហាប្រឈម និងគ្រោះថ្នាក់អសន្តិសុខ អាកាសធាតុ ជម្ងឺនៅក្នុងតំបន់បេសកកម្មក៏ដោយ ក៏កងទ័ពកម្ពុជា មិនរុញរាឡេីយ ដូច្នេះរួមគ្នាដើម្បី បុព្វហេតុជាតិ និងមាតុភូមិ។
គួរឱ្យដឹងផងដែរថា សកម្មភាពការងារមនុស្សធម៌ និងការផ្តល់ជំនួយទាំងនេះ ត្រូវបានផ្តល់ពេញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕