មិនធម្មតា! ​សំណង់អស្ចារ្យបែបប្រវត្តិសាស្រ្តទាំងនេះ រួមទាំងប្រាសាទអង្គរវត្តកម្ពុជា ប្រើវេលាសាងសង់យូរដល់ថ្នាក់នេះផង! – Kalib9 ជីវិតកម្សាន្ត | Pelklas

មិនធម្មតា! ​សំណង់អស្ចារ្យបែបប្រវត្តិសាស្រ្តទាំងនេះ រួមទាំងប្រាសាទអង្គរវត្តកម្ពុជា ប្រើវេលាសាងសង់យូរដល់ថ្នាក់នេះផង!

អគារប្រវត្តិសាស្រ្ត ​ពីបុរាណ ​ដូចជា ​សារមន្ទីរ  ទីសក្ការបូជា ​ប្រាសាទ និងទីកន្លែងល្បីៗ ​ភាគច្រើនមិនមែនងាយស្រួលសាងសង់ដូចដែលលោកអ្នកបានគិតនោះឡើយ  ជាពិសេសថែមទាំងប្រើរយៈពេលយូរទៀតផង ​ឯកម្លាំងពលកម្មក៏សន្ធឹកសន្ធាប់ ​ព្រោះសម័យមិនទាន់ជៀនលឿនដូចសព្វថ្ងៃនេះទេ។

នៅក្នុងនោះមានសំណង់អស្ចារ្យចំនួន ​២០ ​ដែលគេរកឃើញថា  ប្រើបេលសាងសង់យូរមែនទែន  ដែលក្នុងចំណោមនោះ ក៏មានប្រាសាទអង្គរវត្តយើងផងដែរ ដែលរួមមានដូចជា៖

១. The Coliseum

សំណង់ដែលមានភាពល្បីល្បាញមួយរបស់រ៉ូម៉ាំង ដែលត្រូវបានគេដឹងថាប្រើពេលសាងសង់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ ៧០ ដល់ឆ្នាំ ៨០ ។

1

២. ប្រាសាទ The Parthenon

អគារដ៏ល្បីល្បាញមួយនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំទី ៥មុនគ.ស រហូតដល់ឆ្នាំទី ១២ នៃគ.ស ដែលប្រើពេលអស់រយៈពេល ១៧ ឆ្នាំ ។

2

៣. អគារទ្រេត The Leaning Tower of Pisa

សំណង់អគារទ្រេត ស្ថិតនៅក្នុងទីក្រុង Pisa ប្រទេសអ៊ីតាលីប្រើពេលសាងសង់ដល់ទៅ ១៩៩ឆ្នាំ ដោយស្ថាបត្យករលោក Bonnano Pisano ។

3

៤. ព្រះវិហារ St. Peter's Basilica

ព្រះវិហារស្ថិតនៅក្នុង ប្រទេសវ៉ាទីកង់ ប្រើពេលសាងសង់រយៈពេល ១៤៤ឆ្នាំ គិតតាំងពីស.វទី៤ ដោយអធិរាជរបស់រ៉ូម៉ាំងព្រះនាម Constantine។

4

៥. ប្រាសាទ The Great Pyramid of Giza

សំណង់អគាររាងពីរ៉ាមីតស្ថិតនៅក្នុងតំបន់វាលខ្សាច់ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២៥៨០មុនគ.ស រហូតដល់ឆ្នាំ ២៥៦០មុនគ.ស អស់រយៈពេល២០ឆ្នាំ។

5

៦. សំណង់ Sacsayhuaman

សំណង់ស្ថិតនៅក្នុងទីក្រុង Cuzco ប្រទេសប៉េរ៉ុ សាងសង់ឡើងអស់រយៈពេល ៦៣ឆ្នាំនៅក្នុងសម័យចក្រភព Incas បុរាណ។

6

៧. អគារ St. Basil's Cathedral

អគារដែលតំណាងឱ្យប្រទេសរុស្ស៊ី ស្ថិតនៅក្នុងទីក្រុងមូស្គូ ដោយចាប់ផ្តើមសាងសង់ឡើងចាប់ពីឆ្នាំ ១៥៥៥ និងបញ្ចប់ការសាងសង់ប្រើពេលអស់ដល់ទៅរយៈពេល ១២៣ឆ្នាំ។

7

៨. ចេតិយប្រាសាទ The Taj Mahal

រាជវាំងនេះសាងសង់ដោយអធិរាជ Mughal  ដើម្បីបញ្ចុះសាកសព និងឧទ្ទិសថ្វាយមហេសីទីជាទីស្រលាញ់របស់ទ្រង់ព្រះនាម Mumtaz Mahal ដោយដាក់ឈ្មោះថា Taj Mahal។ រាជវាំងនេះចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៣២ និងប្រើពេលសាងសង់រយៈពេល ២១ឆ្នាំ ។

8

៩. ព្រះវិហារ The York Minster Cathedral

អគារព្រះវិហារសាសនាកាតូលិកមួយនេះ ប្រើពេលសាងសង់ដល់ទៅ ២៥២ឆ្នាំ ចាប់ពីឆ្នាំ ១២២០ ដល់ឆ្នាំ ១៤៧២។

9

១០. ប្រាសាទ Chichen Itza

អគារវប្បធម៌ជនជាតិម៉ាយ៉ានមួយនេះស្ថិតនៅក្នុងប្រទេសអាមេរិចខាងត្បូង ប្រើពេលសាងសង់ដល់ទៅ ៤០០ឆ្នាំ គិតចាប់ពីឆ្នាំ ៦០០ រហូតដល់ឆ្នាំ ១០០០។

10

១១. ព្រះវិហារ St. Paul's Cathedral

សំណង់អគារសាសនាកាតូលិកដ៏អស្ចារ្យមួយនេះ ស្ថិតនៅក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស ហើយចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៧៥ (ឯកសារខ្លះថាសាងសង់រយៈពេល ៣០ឆ្នាំ និងឯកសារខ្លះថាសាងសង់រយៈពេលដល់ទៅ៤០ឆ្នាំ) ។

11

១២. រាជវាំង Buckingham

រាជវាំងមួយនេះគឺជាព្រះរាជដំណាក់របស់គ្រួសាររាជវង្សអង់គ្លេស មានឈ្មោះដើមថា Buckingham House ដោយប្រើពេលសាងសង់រយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៧០២ មក ដោយស្ថាបត្យករលោក John Nash និងលោក Sir Aston Webb បានកែប្រែរចនាផ្នែកខាងមុខរាជវាំងបន្ថែមទៀតនៅក្នុងឆ្នាំ ១៩១៣។

12

១៣. អង្គរវត្ត

ទីក្រុង អង្គរដ៏ពិសិដ្ឋនេះប្រើពេលសាងសង់អស់ជាង ៤០០ឆ្នាំ រវាងឆ្នាំ ៨០២ រហូតដល់ឆ្នាំ ១២២០ ឯប្រាសាទអង្គរវត្តវិញបានសាងសង់នៅដើមស.វ១២ ក្នុងឆ្នាំ ១១១៣ ដល់ឆ្នាំ ១១៥០ ដោយមានការតុបតែងក្បាច់រចនាដ៏ល្អពិចិត្រស្រស់ស្អាតជាងគេ មានទាំងប្រាសាទតូចធំ សួនច្បារ និងគូទឹកដែលសាងសង់ព័ទ្ធជុំវិញប្រាសាទនេះផងដែរ។

13

១៤. សំណង់ទីក្រុង Petra

សំណង់ស្ថិតនៅកណ្តាលវាលខ្សាច់ប្រទេសហ្សកដានី ដ៏ក្តៅហួតហែងមួយ ត្រូវបានគេដឹងថាសាងសង់ដោយការចោះថ្ម ឬរូងភ្នំសាងសង់ជាសំណង់ដ៏ពិសេសនេះតែម្តង។ ប្រាសាទនេះផងដែរបានចាប់ផ្តើមសាងសង់នៅក្នុងរវាងឆ្នាំ ៦០០មុនគ.ស និងត្រូវបានគេដឹងថាបញ្ចប់ការសាងសង់ដោយប្រើរយៈពេលដល់ទៅ ៨៥០ឆ្នាំ (ឯកសារខ្លះថារយៈពេលជាង ៥០០ឆ្នាំប៉ុណ្ណោះ) ។

14

១៥. សេតវិមាន White House 

White House ស្ថិតនៅក្នុងទីក្រុង Washington DC សហរដ្ឋអាមេរិច ជាទីកន្លែងស្នាក់នៅ និងធ្វើការរបស់ប្រធានាធិបតីអាមេរិចគ្រប់រូបរាល់ពេលឡើងកាន់តំណែង។ វិមាននេះត្រូវបានប្រើពេលស្ថាបនាសាងសង់ឡើងអស់រយៈពេល ១៣ឆ្នាំ ចាប់ពីឆ្នាំ ១៧៩២ មកដោយស្ថាបត្យករលោក James Hoban ។

15

១៦. ព្រះវិហារ The Sagrada Familia

សំណង់វិហារសាសនានេះ ត្រូវបានគូប្លង់ និងសាងសង់ឡើងដំបូងឡើយដោយលោក Antoni Gaudi ជាស្ថាបត្យករជនជាតិអេស្ប៉ាញដ៏ល្បីល្បាញមួយរូបដែលស្រលាញ់ធម្មជាតិនៅក្នុងស.វ ទី១៩។ សំណង់នេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៨៨២ ហើយក៏កំពុងតែបន្តសាងសង់នៅឡើយរហូតដល់ពេលនេះ ។  សំណង់នេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងសាងសង់រួចជាស្ថាពរនៅក្នុងឆ្នាំ ២០២៦ បើគិតមើលទៅប្រហែលជាប្រើពេលសាងសង់រយៈពេល ១៤៤ ឆ្នាំ។

16

១៧. Stonehenge

Stonehenge ស្ថិតនៅក្នុងចក្រភពអង់គ្លេស ដែលគេប៉ាន់ស្មានថាអាចនឹងសាងសង់ឡើងប្រើរយៈពេលដល់ទៅជាង ១៦០០ឆ្នាំ ដោយបន្តសាងសង់ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ទៀតខុសៗគ្នា។

17

១៨. មហាកំផែងចិន 

សំណង់ជញ្ជាំងប្រទេសចិនមួយនេះ គឺជាសំណង់ដែលប្រើពេលយូរបំផុតនៅក្នុងការសាងសង់គឺដល់ទៅជាង ២០០០ឆ្នាំ គិតចាប់ពីឆ្នាំ ៤០០មុនគ.ស ដល់ឆ្នាំ ១៦០០ ឯណោះ ដោយឆ្លងកាត់ស្នាដៃសាងសង់ក្នុងសម័យព្រះអធិរាជចិនជាច្រើនរាជវង្ស។មហាកំផែងមួយនេះមានប្រវែងសរុបដល់ទៅជាង ៦០០០គីឡូម៉ែត្រឯណោះ បើប្រើកងទ័ពឱ្យឈរតម្រៀបគ្នាគឺសរុបដល់ទៅជាង ១លាននាក់។

18

១៩. រូបចម្លាក់ Mount Rushmore

រូបចម្លាក់ដែលជាផ្ទៃមុខរបស់ប្រធានាធិបតីទាំង៤រូបរបស់អាមេរិច គឺលោក George Washington, Thomas Jefferson, Theodore Roosevelt និង Abraham Lincoln ត្រូវបានស្ថាបនាដោយលោក Gutzon Borglum និងកូនប្រុសរបស់លោកឈ្មោះ Lincoln ដោយចាប់ផ្តើមសាងសង់ដំបូងនៅក្នុងឆ្នាំ ១៩២៧ និងប្រើពេលបញ្ចប់សំណង់នេះរយៈពេល ១៤ឆ្នាំ។

19

២០. រូបសំណាក Christ the Redeemer

រូបសំណាកស្ថិតនៅក្នុងទីក្រុង Rio de Janeiro លើកំពូលភ្នំ Corcovado ប្រទេសប្រេស៊ីល នេះសាងសង់ឡើងដោយលោក Heitor Da Silva និងលោក Paul Landowski ដោយ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៩២២ និងបញ្ចប់ការសាងសង់ដោយប្រើរយៈពេល ៩ឆ្នាំ៕

20