ម្តាយឪពុក និងអាណាព្យាបាលសិស្សសាទរ ក្រោយក្រសួង ហាមឃាត់ចំណីអាហារដែលប៉ះពាល់មួយចំនួននេះនៅតាមសាលារៀន!

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសនៅក្នុងហ្វេសប៊ុកផេកជាផ្លូវការរបស់ខ្លួន ហាមឃាត់រាល់ការលក់ដូរចំណីអាហារមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ក្មេងតូចៗ និងសិស្សសាលា ហើយការហាមឃាត់នេះក៏ទទួលបានការគាំទ្រពីប្រជាជនទូទៅផងដែរ។

នៅក្នុងនោះ អាហារដែលក្រសួងបានប្រកាស ហាមឃាត់មិនឱ្យលក់ដូរមាន ៦ប្រភេទដែលមានដូចជា ៖

-ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់

-គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ

-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់

-ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ

-ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ

-ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម។

Picture3 38

ក្រោយពីបានឃើញសេចក្តីណែនាំទាំងនេះ បានធ្វើឱ្យម្តាយឪពុក និងអាណាព្យាបាលគ្រប់រូបសម្តែងក្តីរីករាយ និងសាទរជាខ្លាំង ដោយការហាមឃាត់មួយនេះជាផ្នែកដ៏សំខាន់ជួយការពារក្មេងៗពីការទទួលទានអាហារ និងចំណីផ្តេសផ្តាសនៅសាលា ដែលនាំឱ្យខូចសុខភាពកុមារ៕

55935614_2078972708888636_9210472626567249920_n

000 138 660x330