ថៃ៖ មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលចេះលិចទឹក ឱ្យតែភ្លៀងញឹក ភ្លៀងខ្លាំងជាប់ៗគ្នាទោះប្រទេសអភិវឌ្ឍន៍យ៉ាងណាគង់អីនឹងជន់លិចដូចតែគ្នានោះទេ។
ថ្មីៗនេះ នៅក្នុងប្រទេសថៃក្រោយពីមានភ្លៀងជន់លិចប៉ុន្មានថ្ងៃ ស្រាប់តែមានរឿងដ៏គួរឱ្យអស់សំណើចមួយ រហូតធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើន ចំពោះរឿងដែលនឹកស្មានមិនសល់មួយនេះ។ តាមរយៈគណនីហ្វេសប៊ុកលោក Kao Seiha's Page ដែលគេស្គាល់ថាជាដឹកនាំមួយរូបក្នុងផលិតកម្មយក្សរស្មីហង្សមាស បានបង្ហោះរូបភាព និងសរសេរសារសម្រាយន័យមួយឃ្លាយ៉ាងអស់សំណើចថា៖ « នៅថៃភ្លៀងប៉ុន្មានមេជាប់គ្នាបណ្តាលអោយជន់លិច អណ្តែតសុទ្ធតែស្រោមអនាម័យ។ ចំនួនចូលចង់លានស្រោមក៏ថាបាន🤣 សូមចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចផង😬 #លូទឹកស្អុយប្រទេសគេគ្មានសំរាមដូចលូទឹកស្អុយើងទេតែម្ដងនេះអណ្ដែតសុទ្ឋតែស្រោមអនាម័យតែម្ដង🤣»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអស់សំណើចជាខ្លាំងចំពោះសំណេរមួយនេះ ហើយក៏បាននាំគ្នាស៊ែរចែកគ្នាព្រោងព្រាតពេញហ្វេសប៊ុកចំពោះរឿងមួយដ៏ប្លែកនៅក្នុងប្រទេសថៃមួយនេះផងដែរ៕