រត់កង់៣ តែហ៊ានធ្វើអ្វីៗដើម្បីកូនស្រី! មើលហើយក្តុកក្តួល រំភើបចិត្តណាស់! (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

រត់កង់៣ តែហ៊ានធ្វើអ្វីៗដើម្បីកូនស្រី! មើលហើយក្តុកក្តួល រំភើបចិត្តណាស់! (មានវីដេអូ)

ថ្មីៗនេះ វីដេអូ និងរូបភាពប៉ុន្មានសន្លឹក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានចិត្តក្តុកក្តួល និងកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តប្រពៃរបស់ឪពុកមួយរូប ចំពោះកូនស្រីខ្លួន ដែលមិនមានអ្នកណាដឹងអត្តសញ្ញាណនៅឡើយ តែស្ថិតនៅក្នុងស្រុកខ្មែរយើងនោះទេ។

រូបភាពឪពុកឈរសិតសក់ឱ្យកូនស្រីវ័យជំទង់ស្លៀកពាក់សិស្សសាលាឈរក្បែរកង់៣ មួយនេះ បានសម្តែងឱ្យច្បាស់ពីទឹកចិត្តឪពុកម្នាក់ដែលស្រលាញ់ថ្នាក់ថ្នមកូន មិនថានៅទីណា ពេលណាទេ គឺសូម្បីតែនៅលើផ្លូវសារធារណៈគាត់ក៏អាចបង្ហាញពីក្តីស្រលាញ់ចំពោះកូនរបស់ខ្លួនបានដោយមិនខ្មាសនរណាដែរ ​ដែលធ្វើឱ្យគ្រប់គ្នាមានចិត្តអាណិត ​កោតសរសើរទឹកចិត្តឪពុកផង​​ ថែមទាំងសរសើរសំណាងក្មេងស្រីដែលមានឪពុកស្រលាញ់យ៉ាងនេះ ​បើទោះជាមានជីវភាពខ្សត់ខ្សោយបន្តិចក៏ដោយ។

ការបង្ហាញរឿងរ៉ាវពិតនេះដ៏សែនចាក់ដោត និងមានអត្ថន័យនេះ គឺតាមរយៈគណនីហ្វេសប៊ុក Kison Rayya ដោយលោកថែមទាំងបានសរសេរមួយឃ្លាផងដែរថា៖ « លោកពុកធ្វើគ្រប់យ៉ាងដើម្បីកូន ឃើញហើយពិតជាគួរអោយសសើរណាស់ ក្មួយស្រីពិតជាមានសំណាងដែរមានប៉ាបែបនេះ សូមជួយស៊ែរលើកចិត្តគាត់ផងបងប្អូន🙏🙏🙏🙏🙏🙏 »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖

Qww

64501004_2372366606379579_6736695734654992384_n

64637534_2372366649712908_2107903458488090624_n