តើគួរបញ្ចាប់ឬគួរបន្ត?បើគេនៅតែបែបនេះនោះ – Kalib9 ជីវិតកម្សាន្ត | Pelklas

តើគួរបញ្ចាប់ឬគួរបន្ត?បើគេនៅតែបែបនេះនោះ

ស្រលាញ់គ្នាការបារម្ភយកចិត្តទុកដាក់សួរសុខទុក្ខចង់នៅក្បែរគ្នាចង់ជួបគ្នាវាជារឿងធម្មតាទេសំរាប់អ្នកដែលស្រលាញ់គ្នា!តែបើទុកគ្នាចោលមិនដែលយកចិត្តទុកដាក់នឹងគ្នាតើវាជាក្តីស្រលាញ់ឬ?

15610490702291

អូខេខ្ញុំយល់ថាអ្នកមិនមែនជាមនុស្សដែលចូលចិត្តនិយាយច្រើនហើយមិនចូលចិត្តរញ៉េរញ៉ៃខ្ញុំក៏ដូចគ្នាដែរ!តែមិនមែនមិនចូលចិត្តនិយាយច្រើនដល់ថ្នាក់សូម្បីតែបារម្ភបន្តិចក៏គ្មាននោះទេ។

ព្រោះតែស្រលាញ់ទើបខ្ញុំបារម្ភពីអ្នក!

ព្រោះតែស្រលាញ់ទើបខ្ញុំតាមអ្នកគ្រប់យ៉ាង

ព្រោះតែស្រលាញ់ទើបខ្ញុំមិនដេញដោលមិននិយាយ

ព្រោះតែស្រលាញ់ទើបខ្ញុំមិនតាមដោនតែមិនមែនមានន័យថាខ្ញុំមិនដឹងអ្វីនោះទេ

ព្រោះតែស្រលាញ់ទើបខ្ញុំខ្លាចបាត់បង់អ្នក

ព្រោះស្រលាញ់ទើបខ្ញុំចេះប្រចណ្ឌ័

ព្រោះស្រលាញ់ទើបខ្ញុំត្រូវរង់ចាំអ្នកគ្រប់ពេលមិនថាការតបសារការរង់ចាំបានជួបអ្នក

សួរថាតើទាំងអស់នេះបើមិនស្រលាញ់តើមានអ្នកណាសុខចិត្តធ្វើទៅ?

15610490708747

តែអ្នកមិនយល់នោះទេ!ក៏ប្រហែលមកពីខ្ញុំមិនមែនជាមនុស្សដែលអ្នកស្រលាញ់ទើបអ្នកធ្វើបែបនេះ!តែអ្នកត្រូវចាំការអត់ធ្មត់នឹងការរង់ចាំរបស់ខ្ញុំមានដែនកំណត់!មិនថាខ្ញុំស្រលាញ់អ្នកប៉ុណ្ណាទេខ្ញុំក៏អាចកាត់បានដូចគ្នា។

ព្រោះខ្ញុំមិនចង់អោយព្រោះតែស្នេហាខ្ញុំអាចឆ្កួតបានទេ!ហើយខ្ញុំក៏មិនចង់អោយព្រោះតែមនុស្សម្នាក់ដែលមិនអោយតម្លៃខ្ញុំធ្វើអោយបាត់បង់ពេលវេលាដ៏មានតម្លៃរបស់ខ្ញុំនោះទេ។

ចូរស្រលាញ់អ្នកណាដែលស្រលាញ់យើងវិញ!កុំស្រលាញ់អ្នកណាដែលមិនអោយតម្លៃយើង!

ចូរស្រលាញ់អ្នកណាដែលគេខ្លាចបាត់បង់យើង!កុំស្រលាញ់អ្នកណាដែលមិនខ្លាចបាត់បង់យើង!

ចូរស្រលាញ់មនុស្សដែលគេបារម្ភពីអ្នកគ្រប់ពេលទោះបើគេរវល់!កុំស្រលាញ់មនុស្សដែលគេទំនេរក៏មិនបារម្ភពីអ្នក!

ចូរស្រលាញ់មនុស្សដែលនឹកឃើញអ្នកគ្រប់ពេលសូម្បីគេរវល់!កុំស្រលាញ់មនុស្សតែទំនេរក៏មិននឹកឃើញដល់អ្នក។

15610490713566

47193384_990610381148407_4433330648254927594_n

ការស្រលាញ់បែបនេះខ្ញុំប្រហែលជាមិនអាចនឹងទទួលនោះទេ!ព្រោះគ្រប់ពេលអ្នកតែងទុកខ្ញុំចោលមិនថាអ្នករវល់ឬទំនេរនោះទេ!សំរាប់ខ្ញុំវិញមិនថាទំនេរឬរវល់យ៉ាងណានោះទេខ្ញុំតែងតែឆ្លៀតសំរាប់ជានិច្ច។

អត្ថបទ៖Calvin