សម័យនេះមិនថាស្នេហាឬមិត្តភាពទេភាគច្រើនគេមើលទៅតាមទឹកលុយថាមានឬក្រ!ពេលអ្នកក្រហើយនៅតែមានមនុស្សព្រមដើរជាមួយអ្នកនោះជាសុភមង្គល! – Kalib9 ជីវិតកម្សាន្ត | Pelklas

សម័យនេះមិនថាស្នេហាឬមិត្តភាពទេភាគច្រើនគេមើលទៅតាមទឹកលុយថាមានឬក្រ!ពេលអ្នកក្រហើយនៅតែមានមនុស្សព្រមដើរជាមួយអ្នកនោះជាសុភមង្គល!

ជាធម្មតាទេសម័យនេះមិនថាស្នេហាឬមិត្តភាពទេភាគច្រើនគេមើលទៅតាមទឹកលុយថាមានឬក្រ!សម័យនេះបើក្រវិញគ្មានអ្នកចង់រាប់អានយើងទេហើយបើដឹងយើងក្រវិញគេលែងស្រលាញ់តែម្តង!ត្រូវពេលខ្លះយើងគិតដែលមិនមែនទាំងអស់នោះទេតែវាភាគច្រើនគឺចឹងតែម្តង។

មិនមែនម្នាក់គេគិតដូចយើងទេគិតថាអត់អីអត់ទៅសំខាន់ទឹកចិត្តសំខាន់ចិត្តស្មោះ!សុំទោសណាសម័យនេះទឹកចិត្តហើយចិត្តស្មោះសុីអត់កើតទេ!ពេលខ្លះធ្វើមនុស្សកុំអាត្មានិយមពេក!

30738606_1725525217540275_1197549372590515356_n

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អេតមីនចូលចិត្តពេកប៉ុន្មានឃ្លានេះ៖

-ពេលដែងលអ្នកក្រហើយមានមនុស្សនៅតែចង់កាន់ដៃយើងនោះជាសុភមង្គល!

-ពេលអ្នកឈឺហើយមានមនុស្សមើលថែអ្នកវាជាសុភមង្គល

-ពេលអ្នករងារហើយមានមនុស្សអោបអ្នកផ្តល់ភាពកក់ក្តៅវាក៏ជាសុភមង្គល

-ពេលអ្នកពិបាកចិត្តមានមនុស្សនៅក្បែរចាំលួងលើកទឹកចិត្តវាក៏ជាសុភមង្គល

«សុភមង្គលមិនសំដៅលើថាមានមនុស្សច្រើនប៉ុន្មាននៅក្បែរអ្នកនោះទេ!តែសំខាន់គឺអ្នកណាដែលនៅក្បែរអ្នកហើយមិនទៅចោលអ្នក»

«សុភមង្គលមិនសំដៅលើថាតើអ្នកបើកឡានទំនើបប៉ុណ្ណាទេ!អ្វីដែលសំខាន់ពេលបើកឡានមានសុវត្តិភាពដល់ផ្ទះឬអត់»?

50474537_2117406048352188_4778429701263720448_n

«សុភមង្គលគឺមិនសំដៅលើអ្នកស្តាប់ពាក្យផ្អែមពីគេច្រើនប៉ុណ្ណាទេ!អ្វីដែលសំខាន់គឺពេលអ្នកពិបាកចិត្តគេនិយាយថាកុំពិបាកចិត្តអីនៅមានគេម្នាក់ទៀត»

«សុភមង្គលមិនសំដៅថាអ្នកមានលុយច្រើនប៉ុណ្ណាទេ!តែអ្វីដែលសំខាន់គឺអ្នកអាចធ្វើនូវរឿងអ្វីដែលអ្នកចូលចិត្ត»

«សុភមង្គលមិនសំដៅលើការញុំគ្រប់ស្លៀកពាក់ស្អាតនោះទេតែសំដៅលើការមិនឈឺមិនមានជំងឺនោះទើបជាសុភមង្គលពិត»

ពាក្យខាងលើនេះពេលខ្លះស្តាប់ទៅវាដូចធម្មតាទេតែវាពិតជាមានន័យពិតមែន!ហើយនេះគឺសុភមង្គលពិតៗដែលមនុស្សតិចណាស់នឹងទទួលបានហើយយល់៕

ប្រែសំរួលដោយ៖Calvin

64484641_654287015044930_834030147202973696_n

64696015_654287021711596_2661699848759148544_n

64836931_654286985044933_1893610235667415040_n