មកស្តាប់សម្តីពិតពីអ្នកជួបព្យុះភ្លៀងយប់មិញ! ឡើងព្រលឹងចុងសក់ រយៈពេល២ម៉ោងជាប់លើសាឡាង រកកោះរកត្រើយមិនឃើញ

ភ្នំពេញ៖  កាលពីយប់ម្សិលមិញលោកអ្នកប្រាកដជាបានដឹងរួចមកហើយថា ​ដំណឹងព្យុះភ្លៀងកន្ត្រាក់មួយមេធំ  បានធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវមានការប្រុងប្រយ័ត្ន និងខ្លាចរអារមែនទែន ​តែដែលគួរឱ្យបារម្ភបំផុតគឺអ្នកដែលធ្វើដំណើរលើផ្លូវទឹក។

នៅក្នុងនោះមានអ្នកលេងគណនីហ្វេសប៊ុកម្នាក់ ស្រាប់តែបានចែករំលែករឿងពិតរបស់ខ្លួន ​ដែលបានរួចផុតពីគ្រោះកំណាចនៃព្យុះដ៏គួរឱ្យរន្ធត់នេះ ​ពេលដែលជិះសាឡាងអរិយក្សត្រ។

ដោយ តាមរយៈគណនីហ្វេសប៊ុក Chantha Dara ដែលជួបហេតុការណ៍ផ្ទាល់បានសរសេររៀបរាប់ថា៖ «ជីវិតអ្នកជិះសាឡាងពេលភ្លៀងខ្លាំង ហើយខ្យល់ខ្លាំង នៅចន្លោះម៉ោង 8: 30 pm - 10 :00 pm រយះពេលជាង 2 ម៉ោង ខ្ញុំផ្ទាល់នឹងមិត្តរបស់ខ្ញុំ ហើយនឹងមនុស្សចំនួនប្រហែលជា 200 នាក់ នឹងម៉ូតូជាច្រើនគ្រឿងបានជិះសាឡាងអរិយក្សត្រដើម្បីធ្វើដំនើរត្រលប់មកផ្ទះដូចសព្វដង ក៏ប៉ុន្តែយប់នេះចំពេលមានភ្លៀង លុះសាឡាងបានចេញដល់កណ្តាលទន្លេ ស្រាប់តែមាន រលកធំៗ ភ្នែកបន្ទោលព្រៀកៗ ខ្យល់កាន់តែខ្លាំង បក់មកលើសាឡាង ធ្លាប់តែមើលរឿងហូលីវូត ជិះទូក កាត់មហាសមុទ្រជួបព្យុះ ជួបភ្លៀង បែបរន្ធត់ ម៉ែអើយ ឥលូវបានជួបផ្ទាល់ហើយ សាហាវរន្ធត់ជាង ក្នុងរឿងទៀត អណ្តែតកណ្តាលទន្លេជាង2 ម៉ោង មើលមិនឃើញត្រើយអីទេ ឃើញច្បាស់ជាងគេរន្ទះ 😢😢😢អារម្មណ៍ពេលន្នឹង គឺ បាយក៏លែងឃ្លាន

នោមក៏មិនចេញ គិតក្នុងចិត្តថា អាញ់បានជួបអ្នកផ្ទះទៀតអត់ទេ មានជីវិតបន្តទៀតទេ ឆ្លងផុតយប់នឹងអត់ទេ បើសាឡាងសឹងតែថា ..... ឃ្លីងឃ្លោងរៀបនឹងលិចហើយនឹង 😢😢 😣😣😣

គិតជាមួយមិត្តភក្ក័ទៀត .... អើ បើសាឡាងលិច យើងមានតែ ដោះ អាវស្រាតខោ លោតទឹកទៅ ហើយហែលទឹកទៅក្រែងរស់😨 ក្នុងចិត្ត ក៏ចេះតែបុណ្យ ទៅ ឆាប់ដល់ខាងទៅ ឈប់ខ្យល់ទៅមេឃអើយ 🙏🙏🙏 មើលទៅអ្នករាល់គ្នាដែលរួមដំនើរជាមួយទាំងអស់ អារម្មណ៍ម្នាក់ៗ គឺមិននៅនឹងខ្លួនតែម្តង រន្ធត់រកនិយាយមិនត្រូវ ពេលបានជួបផ្ទាល់ខ្លួនឯងចឹង បាន អើយ .........ទំរាំតែស្ងប់ខ្យល់ ស្ងប់រលក គឺជិត 2 ម៉ោង គិតមើលទៅ នៅកណ្តាលទន្លេ ទៅមុខក៏មិនកើត បកក្រោយក៏មិនបាន 😣😣😣 តែអរគុណអ្នកបើកសាឡាងដែរ គាត់ក៏បានប្រឹងប្រែង បើកបណ្តែតទប់ រលក ទប់ខ្យល់ រហូតដល់ត្រើយម្ខាងវិញ 🙏🙏 ពេលដែលដល់ត្រើយវិញអ្នកដំនើរទាំងអស់ ក៏មានអារម្មណ៍រីករាយវិញ .....យើងរស់ហើយយើង 👏👏 នេះហើយជាជីវិតអ្នកឆ្លងសាឡាង 😑😑😑😑 មិនដឹងថាពេលណាមានស្ពានឆ្លងនឹងគេទេ ឆ្លងសាឡាង20 ឆ្នាំងជាងហើយ លឺ សូរថាធ្វើស្ពាន ៗ លឺតែគំរោងគ្មានសម្មិទ្ធិផលសោះ 😑 ចុងក្រោយអរគុណសម្រាប់ការអាន 🙏 ចង់បានស្ពានឆ្លងនឹងគេមែនអត់អ្នក អរិយក្សត្រ ស្វាយជ្រំ ព្រែកល្វា ព្រែកលួង ..........ព្រែកក្របៅ .......😆 »។

គួរឱ្យដឹងផងដែរថា ​ព្យុះកន្ត្រាក់នេះ  មិនត្រឹមតែបោកបក់ត្រឹម១ថ្ងៃនោះទេ ​តាមរយៈឧត្តុនិយមបានឱ្យដឹងថា ​ព្យុះកម្រិតទី៥គ្មានឈ្មោះនេះ ​នឹងបន្តបក់បោកនាល្ងាចថ្ងៃសោរិ៍នេះផងដែរ ​សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ​ប្រសិនជាអាចសូមកុំធ្វើដំណើរទៅតាមផ្លូវទឹកឱ្យសោះ៕

S1

64985812_451559772091333_2150832880677289984_n

Screen Shot 2019 06 21 At 10.36.06 PM