ប្លែកបន្តិច ​តែគួរតែសាកល្បង! ទឹកសណ្តែកក៏អាចយកមកថែក្សាស្បែកមុខ ដងខ្លួន និងធ្វើឱ្យសក់ស្អាតបានដែរតើ

ទឹកសណ្តែកពិតជាសម្បូរទៅដោយសារធាតុ និងវីតាមីនយ៉ាងច្រើនសម្រាប់ជំនួយសុខភាព និងរូបសម្រស់ពីផ្នែកខាងក្នុងបានយ៉ាងមានប្រសិទ្ធភាព តែអ្នកប្រហែលជាមិនបានដឹងទេថា ទឹកសណ្តែកក៏អាចយកមកធ្វើជារូបមន្តថែរក្សាសម្រស់បានផងដែរ ដូចជាសម្រាប់សុខភាពសសៃសក់ ស្បែកមុខ និងស្បែកដងខ្លួន បានដោយប្រើវិធីងាយៗ។

Intro

ដូច្នេះថ្ងៃនេះយើង មកតាមដានទាំងអស់គ្នាតែម្តងទៅថាវិធីអនុវត្តមានអ្វីខ្លះ៖

១. សម្រាប់សសៃសក់

អ្នកក៏អាចយកទឹកសណ្តែកមកថែរក្សាសសៃសក់ផ្ទាល់ផងដែរ ដោយគ្រាន់តែពេលអ្នកកក់សក់រួចនៅសើមតិចៗ រួចយកទឹកសណ្តែកមកលាបសព្វសសៃសក់ ឬចុងសក់អ្នកដូចជាក្រែមបន្ទន់សក់ក៏បាន។ អនុវត្តបែបនេះជាប្រចាំសក់របស់អ្នកមិនត្រឹមតែរឹងមាំ អស់បញ្ហាជ្រុះសក់នោះទេ ថែមទាំងធ្វើឱ្យសក់ទន់ភ្លឺរលោងដូចសសៃសូត្រផងដែរ។

Beauty Hair

២.  សម្រាប់ស្បែកមុខ

ទឹកសណ្តែក អាចជួយផលិតកោសិកាស្បែកថ្មី ជម្រុះកោសិកាចាស់ដែលងាប់ចេញ ធ្វើឱ្យមុខទន់ ស ភ្លឺ ម៉ដ្ឋ រលោងក្មេងខ្ចីជាពិសេសបំបាត់ស្នាមមុន ស្នាមខ្មៅ និងអស់បញ្ហាស្នាមជ្រីវជ្រួញបានផងដែរ។

ការអនុវត្ត៖

វិធីទី១៖ ងាយៗដោយគ្រាន់តែអ្នកយកសម្លីផ្តិតទឹកសណ្តែក រួចជូតឱ្យសព្វផ្ទៃមុខទុកចោល ២០នាទីចាំលាងទឹកចេញជាការស្រេច។

វិធីទី២៖ រកកូនកន្សែងស្អាតមួយ មកជ្រលក់ទឹកសណ្តែកឱ្យជោគ រួចយកមកគ្របផ្ទៃមុខ ទុកចោលឱ្យបានយ៉ាងហោច ២០នាទីចាំលាងទឹកចេញ។

អនុវត្តបែបនេះជាប្រចាំ ៣ដងក្នុងមួយសប្តាហ៍អ្នកនឹងឃើញពីភាពប្រែប្រួលស្រស់ស្អាតស្ទើរតែស្មានមិនដល់។

Woman20patting20face

៣.  សម្រាប់ស្បែករាងកាយ

ទឹកសណ្តែកជួយធ្វើឱ្យស្បែករបស់អ្នកមានសំណើម ទន់រលោង ស្រស់ស្អាត។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពអ្នកក៏អាចទទួលទានទឹកសណ្តែកបន្ថែម ឬប្រើប្រាស់ផលិតផលដែលមានដាក់លក់នៅទីផ្សារមានធាតុផ្សំពីទឹកសណ្តែក។

អ្នកក៏អាចធ្វើស្ក្រាប់ដុសខ្លួន ជម្រុះកោសិកាស្បែកចាស់ៗ ហើយធ្វើឱ្យស្បែកមុខ ទន់ សរលោងផងដែរដោយវិធីងាយៗផងដែរ។

ការអនុវត្ត៖ ដោយគ្រាន់តែលាយទឹកសណ្តែក ប្រេងអូលីវ និងស្ករសបញ្ចូលគ្នាក្នុងបរិមាណសមល្មម រួចសឹមលាបលើផ្ទៃមុន និងស្បែកដងខ្លួនឱ្យសព្វទុកចោលប្រមាណជា ២ ទៅ៣នាទីចាំលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។

Loreal Paris BMag Article How To Create A Skin Care Routine For Your Body T

ចំណាំ៖ អ្នកអាចធ្វើទឹកសណ្តែកដោយវិធីងាយៗបានដោយគ្រាន់តែទិញសណ្តែកសៀង (បកសម្បករួច) ពីផ្សារមក យកមកលាងទឹកឱ្យស្អាត រួចយកមកត្រាំទឹកឱ្យរាងទន់បន្តិច។ សឹមយកកិន ឬក្រឡុក ហើយច្រោះយកតែទឹកមកប្រើការ។

- សម្រាប់ទទួលទានអ្នកត្រូវយកទឹកសណ្តែកស្រស់ៗនេះមកដាំឱ្យពុះសិន ទើបអាចយកមកទទួលទានបាន ដោយអ្នកអាចដាក់ស្ករសបង្កើនរសជាតិបន្ថែមបាន។ រួចអ្នកអាចយកមកទទួលទានបានទាំងនៅក្តៅឧណ្ហៗ និងពេលត្រជាក់។

- សម្រាប់ថែរក្សាសម្រស់អ្នកអាចយកទឹកសណ្តែកស្រស់ៗក៏បាន ឬយកទឹកសណ្តែកដែលឆ្អិនស្រាប់ក៏បាន៕