ស្នេហាមិនអាចបង្ខំបាននោះទេ!ហើយគ្រប់យ៉ាងត្រូវជឿលើនិស្ស៏យ – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្នេហាមិនអាចបង្ខំបាននោះទេ!ហើយគ្រប់យ៉ាងត្រូវជឿលើនិស្ស៏យ

នៅពេលខ្លះស្នេហាមិនមែនត្រូវទៅរកមកទេ ហើយក៏មិនមែនត្រូវចាំវាដែរ!និយាយរួមគឺពេលវេលាដ៏សាកសមមួយជាមួយនឹងមនុស្សដែលសាកសមមួយទើបអាចហៅថាជាស្នេហាដ៏ល្អមួយ។

តាមពិតពេលខ្លះទេវតាដូចលេងសើចនឹងមនុស្សណាស់!ពេលខ្លះពេលវេលាសាកសមតែជួបមនុស្សមិនសាកសម!ហើយពេលខ្លះទៀតពេលវេលាមិនសាកសមបែរជាជួបមនុស្សដែលសាកសមទៅវិញ។

58461761_682442198852826_3239014573705003008_n

តែទោះជាយ៉ាងណាក៏ទេវតាមិនបិទផ្លូវមនុស្សដែរ!មិនយូរយើងគង់តែអាចជួបមនុស្សដែលសាកសមនឹងហើយសាកសមនឹងអោយយើងលះបង់ដើម្បីគេទៀត។

មានអ្នកខ្លះគាត់បានជួបហ្នឹងស្នេហាបោកប្រាស់រហូតដល់ឈឺចាប់ខ្លាំងហើយមិនចង់មានស្នេហាទៀតក៏មាន!គាត់ថាមិនចង់មានដោយសារតែជួបរឿងដដែលៗពេក!តែតាមពិតទៅកុំអស់សង្ឃឹមអីនៅពេលដែលនិស្ស៏យយើងមកដល់យើងនឹងបានជួបនឹងស្នេហាស្មោះហើយថាមិនត្រូវអាចកាន់ដៃគ្នាចូលរោងការផងក៏មិនត្រូវ។

57852397_682442168852829_6392030845443506176_n

ហើយក៏មានអ្នកខ្លះតាមស្រលាញ់គេតាមក្រាស់គេតែគេនៅតែមើលមិនឃើញ!សួរថាឈឺអត់?អ្នកណាមិនឈឺតែបើគេមិនស្រលាញ់វិញផងអោយធ្វើម៉េច?

ព្រោះថាស្នេហាមិនអាចបង្ខំបាននោះទេ!យើងស្រលាញ់គេមិនប្រាកដទេថាគេមកស្រលាញ់យើងវិញទេ!អ្វីដែលសំខាន់បើគេជាមនុស្សយើងស្រលាញ់ពិតយើងពិតជាចង់ឃើញគេមានសុភមង្គលហើយទោះបើម្នាក់មិនមែនជាយើងក៏ដោយ!ចឹងហើយគ្រប់យ៉ាងត្រូវជឿលើនិស្ស៏យ។បើមិនមាននិស្ស៏យយើងក៏មិនបានស្គាល់គ្នាដែរ។

អត្ថបទ៖Calvin

53792588_2351403095091732_3219777170373083136_n

54430369_2351403115091730_3761784330683154432_n