គូគេមែន! ស្គាល់គ្នាត្រឹម៦ខែ ​បបួលខាងស្រីទៅដើរលេងស្រុកក្រៅ ពេលបដិសេធស្រាប់តែសុំឪពុកម្តាយភ្ជាប់ពាក្យ ​ទាំងនិយាយខ្មែរប៉ៃឡាំៗ! – Kalib9 ជីវិតកម្សាន្ត | Pelklas

គូគេមែន! ស្គាល់គ្នាត្រឹម៦ខែ ​បបួលខាងស្រីទៅដើរលេងស្រុកក្រៅ ពេលបដិសេធស្រាប់តែសុំឪពុកម្តាយភ្ជាប់ពាក្យ ​ទាំងនិយាយខ្មែរប៉ៃឡាំៗ!

ភ្នំពេញ៖ ​ជាង ​១អាទិត្យទៅហើយ ​ដែលតារារ៉េបស្រី ដែលមានឈ្មោះល្បីនៅក្នុងគេហទំព័រ ​Youtube ម្នាក់គឺ Jany Min បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរូបសង្ហាជនជាតិបរទេស ឈ្មោះ Jamie Raine ដែលមានការចូលរួមពីសាច់ញាតិទាំងសងខាង ព្រមទាំងបណ្តាមិត្តភក្តិទាំងក្នុងរង្វង់សិល្បៈ  និងក្រៅសិល្បៈប្រកបដោយភាពរីករាយ និងអធិកអធម។

ទើបតែពេលនេះ ​Jany  បានបង្ហើបរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួននៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា «  6ខែ គាត់សំរាច់ចិត្តភ្ជាប់ពាក្យជាមួយខ្ញុំ ទាំងមិនទាន់សួរអ្នកផ្ទះ.. គាត់ចូលចិត្តដេីរលេង រាប់អានមិត្តថ្មីមិនប្រកាន់អ្វីទាំងអស់សូម្បីអ្នកមិនល្អជាមួយគាត់ក៏គាត់នៅតែមានហេតុផលល្អនឹងគេ.. រាប់អានគ្នាដំបូងគ្មានចិត្តសូម្បីតែគិតថាមេីលចិត្តគ្នា 😂 ដឹងតែសប្បាយរឿងធ្វេី YouTube video ជាមួយគ្នា ច្រៀង រាំតែ 2 នាក់.. យូៗក៏បាត់គ្នាមិនបាន

ដេីរលេងជាមួយគ្នាបានជិត 3 ខែ គាត់ក៏គិតចង់ទៅលេងស្រុកក្រៅតែខ្ញុំថាមិនបានព្រោះប៉ាម៉ាក់ប្រកាន់ គាត់ក៏សួរធ្វេីមិនបានទៅ? ខ្ញុំថាប៉ាម៉ាក់កាចណាស់ ទាល់តែមានប្តីទេីបគាត់ព្រម គាត់ក៏ឈប់និយាយរឿងនឹងទៅ ចំណែកខ្ញុំក៏អត់មាននិយាយអីទៀតដែរព្រោះហត់ចិត្តរឿងស្នេហាដែរអត់ទាន់គិតទៀត

ខែទី 4 បន្លំៗជូនខ្ញុំទៅផ្ទះ 2-3 ដង ប៉ាហៅផឹកជាមួយនិយាយខ្មែរប៉ៃទ្បាំៗ ត្រូវគ្នាជាមួយប៉ាណាស់ អត់យល់គ្នាទេសំខាន់លេីកដាច់ 😂 មកលេីកក្រោយថ្លេីមធំហ៊ានអូសដៃម៉ែមកនិយាយគ្នា 3 នាក់ថាបេីភ្ជាប់ពាក្យត្រូវការលុយប៉ុន្មាន 🙄 ចាប់អែងមកអោយបកប្រែទៀត អ៊ៀនចង់ប៉ាកាច់ ម៉ែទ្បេីងស្រលាំងកាំង ..

តែថាអោយគាត់ អូន ok នៅបានបងទៅនិយាយជាមួយម៉ាក់នឹង?! គាត់ថាខ្មែរត្រូវការ ok ពីប៉ាម៉ាក់ not you យីប្រដៅអែងទៀត culture ឯងសោះ 😒

1 អាទិត្យកន្លងផុតទៅគាត់ call ប្រាប់បងប្អូន ម្នាក់ម្តងៗ និង ម៉ាក់.. អត់មានសុំយោបល់ទេ call ប្រាប់តែម្តងថាខ្ញុំចង់បានគាត់ធ្វេីប្រពន្ធ! 😶

មកដល់ពេលនេះគាត់ប្រាប់ខ្ញុំរាល់ថ្ងៃថាបេីគាត់នៅតែរកមនុស្សដែលសាកសមជាមួយគាត់ គាត់ប្រេីពេលមួយជីវិតក៏រកមិនឃេីញដែរ តែមនុស្សដែលគាត់ចង់បានគឺមនុស្សដែលបំពេញគាត់ហេីយម្នាក់នោះគឺខ្ញុំ 😜 And this is how I complete him 😂 👇🏼 ​»។

ក្រោយពីបានដឹងរឿងរ៉ាវរបស់អ្នកទាំង២  បានធ្វើឱ្យអ្នកគាំទ្រ ​និងអ្នកលេងបណ្តាញសង្គមមានក្តីរំភើបជាខ្លាំង ជាពិសេសមានការកោតសរសើរគូដណ្តឹង ​Jany  ផងដែរ ​ដែលទោះបីជាជនជាតិបរទេស ​តែបែរជាមានចិត្តស្មោះស្ម័គ្រជាមួយនារីខ្មែរ ​ជាពិសេសហ៊ានចូលតាមផ្លូវទៅតាមច្បាប់ គោរពទៅទំនៀមទំនាបខ្មែរយ៉ាងត្រឹមត្រូវទៀតផង៕

Sss

65152067_1270504443126295_6307918820098965504_n

62601816_1264563407053732_794666776230100992_n

64683048_1270503639793042_1835878170037846016_n

65377659_1270499986460074_4761898960551936000_n