ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានបង្ហាញថាជនភៀសខ្លួនជាង៥០%គឺជាកុមារ(មានVideo)

នៅក្នុងវីដេអូដែលមានរយៈពេល៥៥វិនាទីដែលចេញផ្សាយដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានបង្ហាញបានបង្ហាញថាជនភៀសខ្លួនជាង៥០%គឺជាកុមារ។

នៅពេលដែលអ្នកបញ្ចប់ការអានប្រយោគនេះកុមារម្នាក់ត្រូវបានបង្ខំអោយជម្លៀសចេញពៅផ្ទះរបស់ពួកគេ។ជាងពាក់កណ្តាលនៃចំនួនជនភៀសខ្លួននៅទូទាំងពិភពលោកគឺជាកុមារ។កុមារជាច្រើននឹងចំណាយពេលកុមារភាពរបស់ពួកគេទាំងអស់នៅឆ្ងាយពីផ្ទះ ពេលខ្លះរស់នៅតែម្នាក់ឯង។​កុមារា Joannដែលជាជនភៀសខ្លួនជនជាតិស៊ូដង់ខាងត្បូងបាននិយាយថា “ខ្ញុំបានដើរមកទីនេះជាមួយប្អូនស្រីរបស់ខ្ញុំ។យើងមិនបានញាំអ្វីនោះទេ បានផឹកតែទឹកប៉ុននោះប្រសិនបើយើងរកបាន។ពេលយប់យើងដេកនៅក្រោមដើមឈើ”។ជនភៀសខ្លួនជាកុមារចំនួន ១១១,០០០នាក់បានភៀសខ្លូនតែឯងដោយគ្មានឪពុកម្តាយឬក្រុមគ្រួសារពួកគេនោះទេកាលពីឆ្នាំមុន។នៅពេលដែលកុមារធ្វើដំណើរតែម្នាក់ឯងពួកគេងាយរងគ្រោះនិងមានហានិភ័យខ្ពស់ពីការកេងប្រវ័ញ្ច ការទទួលរងរបួស ឬការធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃអ្នកជួញដូរមនុស្ស។កុមារមិនមានចំណែកនៅក្នុងជម្លោះដែលបង្ខំពួកគេអោយភៀសខ្លួននោះទេ ប៉ុន្តែពួកគេគឺជាអ្នកដែលត្រូវកសាងប្រទេសរបស់គេឡើងវិញដែលខ្ទិចខ្ទាំដោយសារសង្គ្រាម។

ពួកគេត្រូវការជំនួយរបស់ពួកយើងនៅថ្ងៃនេះ។

https://www.facebook.com/UNHCR/videos/815944978777001/?t=54