មិនធម្មតា! យកសម្បកផ្លែចេកទៅស្ងោរជាមួយទឹក អាចជួយកាត់ខ្លាញ់ក្បាលពោះ សម្រកទម្ងន់ និងជំនួយសុខភាពយ៉ាងច្រើនលើសលប់!

ផ្លែចេកត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន​ និងសារធាតុសំខាន់ៗដែលមានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព  និងសម្រស់ ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈ និងយកមកថែរក្សាសម្រស់ផ្ទៃមុខបានទៀតផង។  សូម្បីតែសម្បកចេកនោះក៏មានគុណតម្លៃមិនស្ទើរដែរ។

Tea

តោះ!  ថ្ងៃនេះមកមើលពីគុណសម្បត្តិ  និងវិធីធ្វើតែពីផ្លែសម្បកចេកទាំងអស់គ្នាដូចខាងក្រោម៖

១. វិធីធ្វើតែងាយៗចេញពីផ្លែចេក

គ្រឿងផ្សំ

-ចេក ១ស្និតទាំងសម្បក (យកទាំងសម្បកដោយគ្រាន់តែកាត់ក្បាលនិងកន្ទុយចេញលាងទឹកឱ្យស្អាត ឬកាត់ជាកង់ៗក៏បាន )

-ទឹក ​៦ពែង

-ទឹកឃ្មុំ ​ឬ ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) ដើម្បីបង្កើនរសជាតិ

ការអនុវត្ត

-ជាដំបូងដាំទឹកឱ្យពុះ បន្ទាប់មកដាក់ផ្លែចេកដែលកាត់ក្បាល ​និងកន្ទុយចេញនោះចូលស្ងោរឱ្យវាចេញជាតិប្រមាណជា ​១០នាទីឱ្យវាឡើងប្រែពណ៌ បន្ទាប់មកអ្នកអាចយកទឹកវាមកច្រកទុកប្រើការបានហើយ

ឥរាល់ពេលទទួលទាន អាចបន្ថែមទឹកឃ្មុំ ​ឬ ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) ពីលើតាមចំណូលចិត្តជាការស្រេច។

Banana Tea

Maxresdefault (3)

ចំណាំ៖ ​ចេកដែលអ្នកយកមកប្រើជាតែគួរតែជាចេកធម្មជាតិគ្មានជាតិគីមី ​។ ​សម្រាប់អ្នកដែលចង់សម្រកទម្ងន់អ្នកគួរតែជ្រើសរើសយកចេកដែលរាងស្ទើរទុំ មានលាយពណ៌បៃតងប្រសើរជាង ទើបមានប្រយោជន៍ជួយដល់ការដុតបំផ្លាញជាតិខ្លាញ់បានល្អ។ ​សម្រាប់អ្នកដែលជំនួយសុខភាពធម្មតាអ្នកអាចប្រើចេកទុំជាធម្មតាដោយគ្មានបញ្ហា។

#​ គុណសម្បត្តិធំៗរបស់តែធ្វើពីផ្លែចេក

១. ជួយបន្ថយសម្ពាធឈាម

ជាតិប៉ូតាស្យូមនៅក្នុងផ្លែចេកទាំងមូលអាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ ​បន្ថយសម្ពាធលើសសៃឈាមឱ្យមានតុល្យភាពល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម  ព្រមទាំងជួយកាត់បន្ថយភាពតានតឹងក្នុងសសៃឈាមផងដែរ។ ។

២. ជំនួយដល់ការគេង

តែធ្វើចេញពីផ្លែចេកសម្បូរទៅដោយជាតិ​​ Tryptophan  Serotonin  Dopamine  ដែលមានប្រយោជន៍អាចជំនួយដល់ការគេង ​ឱ្យអ្នកគេងលក់ស្រួល ​គេងលក់ស្កប់ស្កល់  និងអ្នកដែលមានជំងឺគេងមិនលក់ជាដើម។

៣. ជំនួយដល់បញ្ហាផ្លូវចិត្ត

សារធាតុ​​ Dopamine  និង ​Serotonin  នៅក្នុងផ្លែចេក ក៏មានលទ្ធភាពអាច ជួយគ្រប់គ្រងកម្រិតអ័រម៉ូនស្ត្រេស​ធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងបានផងដែរ។ ការទទួលទានតែពីផ្លែចេកជាប្រចាំអាចជួយបន្ធូរបន្ថយភាពតានតឹង ​បំបាត់ជំងឺស្ត្រេស ​និងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងប្រសើរ។

៤. ពង្រឹងសុខភាពឆ្អឹង

សារធាតុរ៉ែសំខាន់ៗមួយចំនួននៅក្នុងផ្លែចេកដូចជាម៉ង់ហ្កាណែស ​និងម៉ាញ៉េស្យូម អាចជួយធ្វើឱ្យឆ្អឹងរបស់អ្នករឹងមាំមានសុខភាពល្អ  បន្ថយការរលាកសន្លាក់ឆ្អឹង ​និងបង្ការហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលដែលអ្នកមានវ័យកាន់តែចាស់បានផងដែរ។

៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ជាតិប៉ូតាស្យូម និងម៉ាញ៉ស្យូមនៅក្នុងផ្លែចេកក៏អាចមានលទ្ធភាពជំនួយដល់សុខភាពប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ជំរុញដល់ចលនាពោះវៀនធំដែលអាចជួយព្យាបាលជំងឺទល់លាមក ​ជំងឺហើមពោះ ការដុះក្បាលពោះ  និងអាការរមួលក្រពើបានទៀតផង។ ​ម្យ៉ាងវិញទៀតវាក៏អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារអាចធ្វើការស្រូបយកសារធាតុសំខាន់ពីរបបអាហារមកចិញ្ចឹមរាងកាយបានប្រសើរជាងពេលធម្មតាបានផងដែរ។

៦. ធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ

វីតាមីន A  និងវីតាមីនC  ដែលមាននៅក្នុងផ្លែចេក បានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជំនួយឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ មានលទ្ធភាពទប់ទល់នឹងជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមស  និងការពារពីជំងឺភ្នែកផ្សេងៗដូចជាជាជំងឺឡើងបាយជាដើម។

៧. ជួយដល់ការសម្រកទម្ងន់

វីតាមីន​​B  ជាតិប៉ូតាស្យូម   និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែធ្វើចេញពីផ្លែចេកអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ដោយសារ​តែ ភេសជ្ជៈតែធ្វើចេញពីផ្លែចេកមួយនេះអាចជួយដុតបំផ្លាញជាតិខ្លាញ់  និងកាឡូរីមិនល្អចេញពីរាងកាយ ​ថែមទាំងជួយបំបាត់ចំណង់អាហារ  និងធ្វើឱ្យអ្នកឆ្អែតបានយូរមិនសូវឃ្លានដូចមុនបានផងដែរ៕

Maxresdefault (2)