[Update] ក្តៅៗ ចំនួនអ្នកស្លាប់និងរបួសត្រូវបានរកឃើញសរុប៥០នាក់ហើយក្នុងហេតុការណ៍រលំបាក់អគារនៅខេត្តព្រះសីហនុ

យោងតាមសេចក្តីប្រកាសពត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថា មកដល់ត្រឹមវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៤មិថុនានេះក្រោមការខិតខំប្រឹងប្រែងជួយសង្គ្រោះនិងរុករកជនរងគ្រោះពីគំនរបាក់បែកនៃអាគារដែលដួលរលំនោះ បានរកឃើញជនរងគ្រោះចំនួនសរុប៥០នាក់ហើយ ហើយក្នុងនោះមានអ្នកស្លាប់កើនឡើងដល់២៦នាក់ក្នុងនោះស្រីចំនួន០៤នាក់ និងអ្នករបួស២៤នាក់មានស្រី០២នាក់។ចំពោះជនរងគ្រោះបាត់បង់ជីវិតត្រូវបានក្រុមគ្រួសារមកបំពេញបែបបទទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំនួន២៣នាក់ហើយ។

សកម្មភាពជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះ ហើយរហូតមកដល់ពេលនេះការជួយសង្គ្រោះបានធ្វើការកាយលើកចេញបានចមនួន៨០%ហើយ។

ប្រសិនបើលោក លោកស្រី បាត់បងប្អូនសាច់ញាតិដោយសង្ស័យថាមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះសូមទំនាក់ទំនងសាកសួរពត៌មានតាមរយៈលេខទូរសព្ទ៖ ០១៦ ៥២៦ ៥២០, ០១៦ ៣២១ ១០១។

65056877_2250504315065398_5352248013592985600_n