ខំធ្វើរោងបុណ្យចាំសពកូនទាំងគ្មានសង្ឃឹម ស្រាប់តែឮដំណឹងថាកូនមានជីវិត រំភើបឡើងស្រក់ទឹកភ្នែកនិយាយលែងចេញ!

ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានក្លាយទៅជាសោកនាដកម្មដ៏គួរឱ្យរន្ធត់ ​ដោយមានកម្មករជាច្រើនរងរបួស និងមានអ្នកស្លាប់ជាបន្តបន្ទាប់ជាប់នៅក្រោមគំនរអគារ។

ដោយឮដំណឹងការបាក់ស្រុតអគារ ​ថែមបាត់ខ្លួនកូនប្រុសខ្លួនសូន្យឈឹង ​ធ្វើឱ្យស្ត្រីជាម្តាយមួយរូបនៅខេត្តព្រៃវែងទ្រហោរយំ  អស់សង្ឃឹមថាកូននឹងអាចរួចជីវិតមកវិញណាស់។ ដូច្នេះហើយក្រោយរយៈពេលបីថ្ងៃ ដែលកូនរបស់គាត់ឈ្មោះថា កាក់ គា ជាកម្មករសំណង់នៅអគារដួលរលំខាងលើនោះបាត់ខ្លួនទាំងមិនដឹងស្លាប់ ​ឬរស់នោះ រូបគាត់ជាម្តាយក៏បានធ្វើរោងបុណ្យរង់ចាំទទួលសពកូនតែម្តងទៅ។

ជារឿងគួរឱ្យរំភើប នៅល្ងាចថ្ងៃទី ២៤ នេះ ក្រុមរុកសកស្រាប់តែរកឃើញអ្នកមានជីវិត ​២រូបបន្ថែមទៀត ​ដោយក្នុងនោះក៏មានយុវវជន កាក់ គា ម្នាក់ផងដែរ ​ធ្វើឱ្យស្ត្រីជាម្តាយដែលខំធ្វើរោងបុណ្យចាំរំភើបក្តុកក្តួលនិយាយលែងចេញ  មិននឹកស្មានថាអាចមានឱកាសជួបមុខកូនប្រុសខ្លួនម្តងទៀតនោះឡើយ។

គួរឱ្យដឹងផងដែរថា ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនអ្នកស្លាប់ ដែលរកឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់៕

Xsស 2

Faលស 11

សរ 1 12

Xsស 1

Xsស 3