ទាក់ទងនឹងការបែកបាក់គូស្នេហ៍នីមួយៗមានមូលហេតុផ្ទាល់ខ្លួន!ជាពិសេសគឺក្តីស្រលាញ់មានមិនគ្រប់ – Kalib9 ជីវិតកម្សាន្ត | Pelklas

ទាក់ទងនឹងការបែកបាក់គូស្នេហ៍នីមួយៗមានមូលហេតុផ្ទាល់ខ្លួន!ជាពិសេសគឺក្តីស្រលាញ់មានមិនគ្រប់

ការបែករបស់គូស្នេហ៏នីមួយៗសុទ្ធតែមានហេតុផលផ្សេងៗគ្នា!ហើយការបែកភាគច្រើនគឺមកពីហេតុផលមួយនោះគឺការស្រលាញ់មិនគ្រប់គ្រាន់។

គំលាតឆ្ងាយពេកវាធ្វើអោយម្នាក់ៗអស់ចិត្តរៀងៗខ្លួនហើយធ្វើអោយខ្វះភាពជឿជាក់លើដៃគូ!ហើយក៏មានអ្នកខ្លះទៀតព្រោះតែមិនយល់ពីដៃគូម្ខាងទៀតហើយធ្វើដើរផ្លូវរៀងខ្លួន!

4770922

ពួកគេហាក់ដូចជាមានការលំបាកផ្ទាល់ខ្លួនហើយមូលហេតុនៃការបែកបាក់និងបន្ទាប់ពីការបែកបាក់គ្នាមនុស្សជាច្រើនតែងតែប្រាប់ពីភាពមិនអាចជួយខ្លួនឯងហើយគិតថាពួកគេក៏ជាជនរងគ្រោះផងដែរ។

ជម្រើសនៃការបែកគ្នា, អ្នកដែលស្រឡាញ់គ្នាទៅវិញទៅមក, ហេតុផលសម្រាប់ការបែកចេញ, តែងតែខុសគ្នា។ ប៉ុន្ដែអ្នកដែលបានសម្រេចចិត្ដទៅជាមួយគ្នាហើយមិនដែលចាកចេញពីគូស្នេហ៍នោះមូលហេតុគឺតែងតែជារឿងគួរឱ្យភ្ញាក់ផ្អើល។

មិនមែនមានគូស្នេហ៏ណាដែលស្រលាញ់ហើយមិនចេះបែកគ្នានោះទេ!តែអ្នកខ្លះគាត់បានជឿជាក់ទៅលើដៃគូគាត់ដែលអាចធ្វើអោយឈានដល់ការរៀបការ!តែពេលខ្លះក៏មិនមែនតំណាងថាការរៀបការសុទ្ធតែមានសុភមង្គលទាំងអស់នោះដែរ!

បើសិនជាអាចគួរទុកពេលស្វែងយល់ពីគ្នាអោយបានច្រើន!កុំម្នាក់មាត់ម្នាក់មិនមាត់ហើយចង់អោយយល់ពីគ្នានោះ!វាមិនអាចទេហើយក៏កុំចាំតែម្ខាងទៅយល់ពីម្ខាងទៀតគួរតែស្វែងយល់គ្នាទៅវិញទៅមក!

ស្នេហាដែលអាចឈានដល់ការកាន់ដៃគ្នាមិនលែងនោះមានន័យថាគេយល់ពីគ្នាខ្លាំងនឹងចេះអត់អោនអោយគ្នាទៅវិញទៅមកនឹងមិនថាមានរឿងអ្វីនោះទេគេតែងតែប្រាប់គ្នានឹងសួរយោលបល់គ្នាទៅវិញទៅមក។

អត្ថបទ៖Calvin Only U

4770923

4770924

57852397_682442168852829_6392030845443506176_n

58461761_682442198852826_3239014573705003008_n