រន្ធត់ចិត្តនឹកស្មានមិនដល់ ហេតុផលដែលនាំឱ្យគូស្នេហ៍ដ៏ស័ក្តិសម ហាន់ ​ជីអ៊ុន ប្រកាសលែងលះគ្នាជាផ្លូវការ!

កូរ៉េខាងត្បូង៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយពីលេចឮដំណឹងថា  កាលពីថ្ងៃទី ​២៦ ​ខែមិថុនា ​ឆ្នាំ ​២០១៩ ​នេះ ​តារាសម្តែងដែលជាគូស្នេហ៍ដ៏ស័ក្តិសម Song Joong Ki និង Song Hye Kyo ​(ហាន់ ​ជីអ៊ុន) បានសម្រេចដាក់ពាក្យលែងលះគ្នាតាមផ្លូវច្បាប់។

នៅក្នុងនោះ លោក Song Joong Ki បានសរសេរសំបុត្រផ្លូវការមួយច្បាប់ផងដែរថា «

លោកសុំអភ័យទោសចំពោះអ្នកគាំទ្រចំពោះដំណឹងមិនល្អមួយនេះ ​តែលោកបានសម្រេចចិត្តធ្វើការលែងលះហើយ ​ហើយលោកក៏សង្ឃឹមថាវានឹងដំណើរការដោយរលូន ​និងបញ្ចប់ដោយសន្តិនិធី។ បន្ថែមពីនោះលោកក៏បាននិយាយថា  លោកមិនចង់និយាយពីហេតុផលអ្វីនោះទេ ​ព្រោះវាជារឿងផ្ទាល់ខ្លួនដែលពិបាកនឹងធ្វើការបកស្រាយណាស់។ ​ជាចុងក្រោយលោកនឹងខិតខំធ្វើការងារសម្តែងរបស់លោកឱ្យល្អជាងមុន ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្របន្តទៅទៀត »។

ចំណែកឱ្យអ្នក​ពាក្យ​ផលិតកម្ម United Artists Agency របស់ភាគី Song Hye Kyo បាន​ចេញមកបកស្រាយដែរ​ថា ៖  « ​វា​ជា​រឿង​អកុសល​មួយ​ ដែល​ធ្វើឱ្យអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត។ ក្រោយ​ការ​គិតគូរ​យ៉ាងល្អិតល្អន់ តារា​សម្ដែង​ Song Hye Kyo និង​ស្វាមី​បាន​សម្រេចចិត្ត​​លែង​លះគ្នាហើយ ​ហើយហេតុផល​នៃ​ការ​លែង​លះ​គឺ​ដោយ​សារ​អត្តចរិតខុសគ្នា ររស់នៅមិនចុះសម្រុង  និង​ព្រោះ​តែ​អ្នក​ទាំង​ពីរ​មិន​អាច​ពុះពារ​នឹង​ភាព​ខុស​គ្នា​របស់​ពួក​គេ​បាន ពួក​គេ​​បង្ខំ​ចិត្ត​ឈាន​ដល់​ការ​សម្រេច​ចិត្ត​នេះ។ យើងខ្ញុំសុំមិនបញ្ជាក់​​វែង​ឆ្ងាយ​អំពីរឿងបុគ្គលទៀតនោះទេ ​សង្ឃឹមថាអ្នកគាំទ្រមិនបន្តរឿងអាស្រូវនេះឱ្យក្លាយទៅជារឿងធំដុំ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ​»។

គួរឱ្យដឹងផងដែរថា ​អតីតគូស្នេហ៍ Song Joong Ki និង Song Hye Kyo ​(ហាន់ ​ជីអ៊ុន) បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ​៣១ ​ខែតុលា ​ឆ្នាំ ​២០១៧ បន្ទាប់ពីបានចាប់ចិត្តលើគ្នាក្រោយពីសម្តែងខ្សែភាពយន្ត ​រឿង ម្ចាស់ព្រះអាទិត្យ ​ឬ Descendants of the Sun ​ដែលមិនធ្លាប់លេចឮបញ្ហា ​ឬជម្លោះណាមួយនោះទេ ​ស្រាប់តែសុខៗមានដំណឹងលែងលះតែម្តង ​ធ្វើឱ្យបណ្តាអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង៕

80744bc1aeda368ecf3133b3d3c9464d38f510a8

65657145_476963802875968_8985331441638309888_n

65780735_476962822876066_204580274539855872_n

F03877c9d2e8686a2d09c062f101fbb17b06e5b2

20190626 Songsongjpg