មនុស្សភាគច្រើនសុទ្ធតែដឹងហើយថា ផោមតែងតែមានក្លិនស្អុយ គ្មានអ្នកណាដែលផោមហើយក្រអូបទេមែនទេ? ដោយសារតែវាមនាក្លិនបែបនេះហើយ បានជាមនុស្សជាច្រើនមានការអៀនខ្មាសរាល់ពេលតឹងពោះ ចង់ចេញច្យល់ផោមរាល់ពេលនៅទីសាធារណៈបែបនេះ។
ដោយយល់ឃើញពីតម្រូវការ និងធ្លាប់មានប្រវត្តិបាក់មុខនៅក្នុងចំណោមមនុស្សបែបនេះហើយ បានជាធ្វើឱ្យលោក Christian Poincheval រស់នៅក្នុងទីក្រុង Gesvres ប្រទេសបារាំង មានគំនិតបង្កើត គ្រាប់ថ្នាំមួយប្រភេទដែលអាចជួយការដើរខ្យល់ (ផោម) របស់មនុស្សគ្រប់គ្នា អាចប្រែជាមានក្លិនក្រអូបដូចជាផ្កាកុលាប ឬសូកូឡា។
តែបើតាមការរៀបរាប់របស់លោក Christian Poincheval បានឱ្យដឹងថា ការពិតទៅថ្នាំរបស់លោកបានចាប់ផ្តើមផលិតដំបូងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ពិសេសថ្នាំរបស់លោកមិនមានផ្សំដោយគ្រឿងញៀន ឬសារធាតុដែលគ្រោះថ្នាក់នោះឡើយ ពោលគឺមានធាត់ផ្សំល្អៗដែលអាចជួយឱ្យក្លិនផោមប្រែជាក្រអូបតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ថ្នាំដែលធ្វើឱ្យផោមក្រអូបនេះមានដាក់លក់ដោយសេរីនៅក្នុងវែបសាយAmazon និងវែបសាយលក់ទំនិញអនឡាញល្បីៗជាច្រើន ដោយវាមានតម្លៃខ្ទង់២០ផោន ឬស្មើនឹង ២២ដុល្លារអាមេរិកតែប៉ុណ្ណោះ ដឹងតែអស់កង្វល់រឿងក្លិនផោមហើយ៕