ផ្លែស៊ូ ​មិនត្រឹមជាបន្លែដ៏ឆ្ងាញ់ពិសា ​តែមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព

ផ្លែស៊ូ គឺជាបន្លែដែលគេពេញនិយមយកមកឆា និងស្ល មានរសជាតិឆ្ងាញ់ពិសា តែនៅក្នុងនោះផ្លែស៊ូ មានផ្ទុកនូវវីតាមីនសំខាន់ៗ និងសារធាតុរ៉ែសំខាន់ៗច្រើនណាស់  ប្រសិនជាទទួលទានជាប្រចាំ ​អាចផ្តល់ប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។

តោះ! មកដឹងពីប្រយោជន៍នៃការទទួលទាន ផ្លែស៊ូ ៖

១. កម្ចាត់ខ្លាញ់មិនល្អ 

ផ្លែស៊ូ សម្បូរទៅដោយជាតិកាកសសៃរលាយ ដែលអាចជួយទៅលាងសម្អាតសសៃឈាម ខ្លាញ់ដែលកកស្ទះបាន រួមទាំងកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អផងដែរ។

២. ការពារមហារីក

ផ្លែស៊ូ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដ៏ច្រើន ដែលអាចជួយទៅប្រយុទ្ធប្រឆាំង និងការពារការរីករាលដាល នៃដុំសាច់កាចសាហាវ ដែលបង្កជាមេរោគមហារីកទៀតផង។

៣.​ជំនួយសុខភាពក្រពះពោះវៀន

ផ្លែស៊ូ មានលទ្ធភាពជំនួយដល់ប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀនឱ្យដំណើរការល្អ ថែមទាំងអាចការពារមេរោគ និងអាការរលាកផ្សេងៗផងដែរ ជាពិសេសជួយព្យាបាលជំងឺទល់លាមក។

Chow Chow Vegetable Farming Information.

៤. ជួយសម្រកទម្ងន់

ផ្លែស៊ូ មានជាតិកាឡូរីតិចបំផុត ដែលការទទួលទានជាប្រចាំអាចជួយរក្សារូបរាងឱ្យនៅស្រស់ស្អាត និងអាចជួយសម្រកទម្ងន់ផងដែរ។

៥.  ប្រឆាំងជំងឺលើសឈាម

ផ្លែស៊ូ អាចជួយការពារជំងឺលើសឈាម និងល្អបំផុតសម្រាប់អ្នកដែលកំពុងមានជំងឺលើសឈាមទទួលទានផងដែរ។

៦. ការពារជំងឺដាច់សសៃឈាមខួរក្បាល

ផ្លែស៊ូ អាចមានលទ្ធភាពការពារ និងប្រឆាំងរាល់បញ្ហាដែលកើតមានលើប្រព័ន្ធសសៃឈាម ថែមទាំងអាចបង្កាជំងឺឈាមកកកក្នុងខួរក្បាល ជាពិសេសគឺការពារជំងឺដាច់សសៃឈាមខួរក្បាល។

៧. ការពារជំងឺទឹកនោមផ្អែម

ផ្លែស៊ូ ជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ថែមទាំងអាចការពារ និងប្រឆាំងការកើតជំងឺទឹកនោមផ្អែមផងដែរ។

Dreamstimelarge_44818847 1024x683

៨.  ការពារ និងព្យាបាលជំងឺខ្វះឈាម

ផ្លែស៊ូ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ ដែលមានគុណប្រយោជន៍ អាចការពារ និងព្យាបាល សម្រាប់អ្នកដែលកើតជំងឺស្លេកខ្លាំងខ្វះឈាម។

៩. ផ្តល់ថាមពល

ផ្លែស៊ូ ក៏ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុម៉ង់ហ្គាណែស ដែលជាសមាសធាតុចាំបាច់ សម្រាប់ផ្តល់ថាមពល ដល់សារពាង្គកាយទាំងមូលបានផងដែរ។

១០.  ជួយឱ្យសាច់ស្អាត

ផ្លែស៊ូ អាចជួយទៅពង្រឹង និងចិញ្ចឹមកោសិកាស្បែកឱ្យមានសុខភាពល្អ ភ្លឺស្រស់ថ្លា ថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញបាន៕

538