ជាការពិតណាស់សេចក្តីរំភើបតែវាមិនមែនជាសេចក្តីស្រលាញ់នោះទេ!យើងអាចធ្វើអោយគេរំភើបអាចធ្វើអោយគេសប្បាយចិត្តបានតែវាមិនមែនជាក្តីស្រលាញ់ចេញពីចិត្តគេនោះទេវាគ្រាន់តែជាការសប្បាយចិត្តជាការចូលចិត្តរបស់គេតែប៉ុណ្ណោះ។
ត្រូវចាំមនុស្សតែគេមិនស្រលាញ់គឺគេមិនស្រលាញ់ហើយ!មិនថាយើងធ្វើល្អប៉ុណ្ណាធ្វើអោយគេរំភើបបែបណានោះទេ!ក្នុងចិត្តគេគ្មានយើងហើយនោះមិនថាយើងមុខដូចតារាទៀតក៏គេមិនស្រលាញ់យើងដែរ!ទោះយើងល្អដល់គ្មានកន្លែងទាស់ក៏គេនៅតែមើលមិនឃើញ!
តែសំរាប់មនុស្សគេស្រលាញ់វិញមិនថាមុខគេអាក្រក់យ៉ាងណាឬចរឺកគេអាក្រក់ប៉ុណ្ណាឬគេធ្វើអាក្រក់ដាក់គេប៉ុណ្ណាជេស្តីឬវៃក៏គេនៅតែស្រលាញ់ម្នាក់ហ្នឹងងប់ដែរ!
យើងស្រលាញ់គេតែម្ខាងពិបាកណាស់មិនថាយើងលះបង់ប៉ុណ្ណាយើងស្រលាញ់ប៉ុណ្ណាយើងធ្វើល្អប៉ុណ្ណាក៏គេគ្មានថ្ងៃមើលឃើញយើងវិញដែរ!ហេតុផលគឺមានតែមួយនោះគឺគេមិនបានស្រលាញ់យើង!យើងមិនមែនជាមនុស្សដែលគេចង់បាន។
អត្ថបទ៖calvin