គូពិតគង់តែជួប! លទ្ធផល Share ច្រើនពេកមិនអត់ប្រយោជន៍ទេ  យូរៗសាងស្នេហាក្លាយទៅជាគូដណ្តឹងនឹងគ្នាទៀត! – Kalib9 ជីវិតកម្សាន្ត | Pelklas

គូពិតគង់តែជួប! លទ្ធផល Share ច្រើនពេកមិនអត់ប្រយោជន៍ទេ  យូរៗសាងស្នេហាក្លាយទៅជាគូដណ្តឹងនឹងគ្នាទៀត!

អ្នកនៅ ​Single  អត់មានគូដូចគេច្បាស់ណាស់ ​កើតជាជំងឺអផ្សុក ​ជាពិសេសគឺយប់ៗតែម្តង ​ដោយស្ថិតនៅក្នុងសម័យបណ្តាញសង្គមហ្វេសប៊ុកផងនោះ ការផុសចែករំលែក ​និងការស៊ែរលេងបានក្លាយទៅជាទម្លាប់អ្នកដ្រាម៉ាទៅហើយ។

ជាការពិតណាស់ ថ្មីៗនេះរឿងស៊ែរចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ​ព្រោះគូស្នេហ៍មួយគូបានទាក់ទងមើលចិត្តគ្នា និងឈានទៅដល់ធ្វើពិធីភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា ​ព្រោះតែការរពិសដៃចេះតែស៊ែរលេងតែម្តង។

តាមរយៈគណនីហ្វេសប៊ុក Dîî Dîî  បានរៀបរាប់សាច់រឿងស្នេហារបស់ខ្លួនថា « ស្នេហាដែលកើតចេញពីការស៊ែរ😂យប់ ១ ប្រហែលម៉ោង១😒គឺខ្ញុំសេដពេក 😢ហើយ២នាទីស៊ែរម្ដងៗ😒😂ពេលគាត់ឃើញក៏ឆ្ងល់ថាម្នាក់ហ្នឹងកើតអីម៉ោង១យប់ហើយអត់គេងអត់អីទេហេយ shares 😂💚ឡើងពេញNew feed គាត់ហើយក៏ដាច់ចិត្តចូលComment ពេលReply comment 💚ចុះឡើងប្រហែលបាន២ថ្ងៃគាត់ក៏ដាច់ចិត្តឆាតមក😂💛៕ពេលឆាតមកក៏លេងជាមួយគ្នាចុះឡើងធម្មតា😌ដោយអត់ដែរគិតថាមានថ្ងៃនឹងទេ ពេលលេងជាមួយគ្នាបានប្រហែល1ខែ💞គាត់ក៏សួរថា«មិចបានអត់យកសង្សារចឹង😅💚» ហើយខ្ញុំក៏ឆ្លើយថា « មនុស្សប្រុសសាវាពេក ខ្ជិលយក😏💛» ហើយគាត់ក៏សួរ « ចុះបើមានគេចូលស្ដីគិតមិចដែរ»(យីPek នេះ😏😒💞មកសួរគេស្រួលចឹងគិតថាគេជឿមែន 😏)ប៉ះស្រីឌី ពូកែឌឺផង«បើស្រលាញ់ខ្ញុំចូលដល់ម៉ាក់ប៉ាខ្ញុំទៅបើខ្លាំង😏😂»មានណាប៉ះគាត់ខ្លាំងដែរខ្លោច😂ស្អែកឡើងឲ្យម៉ាក់សួរមែន😒ប៉ាម៉ាក់និយាយត្រូវគ្នារកថ្ងៃល្អភ្ជាប់ពាក្យបាត់😒😂។អរគុណគ្រប់យ៉ាងដែលបងធ្វើឲ្យអូនមានថ្ងៃនេះនឹងតែងតែផ្ដល់ក្ដីស្រលាញ់ឲ្យអូននឹងរួមទាំងសុខនឹងទុក😢☺️អូនសន្យាថានឹងមើលថែបងឲ្យល្អបំផុត☺️💚៕ You’re my everything ❤️

#Iwannasayiloveuforever☺️❤️Bee Peter❤️​​ »។

ក្រោយពីបានដឹងរឿងរ៉ាវគូស្នេហ៍ទាំង២ នេះ ​អ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូលរួមត្រេកអរ  និងនឹកសរសើរថា ការពិតការស៊ែរលេងនេះពិតជាមិនអត់ប្រយោជន៍ទេ អាចធ្វើឱ្យមនុស្សពី២នាក់មាននិស្ស័យ មើលចិត្តមើលថ្លើមរហូតឈានមកដល់ផ្លូវសុភមង្គលនឹងគ្នាបែបនេះ៕

1111 1111

65658301_212102169753425_1337667753317761024_n

65020363_211223503174625_3173578466322808832_n