តេីធ្វេីដូម្តេចអាចដឹងថាមិត្តប្រុសរបស់អ្នកស្រលាញ់អ្នកខ្លាំងឬអត់?

នៅពេលដែលអ្នកស្រលាញ់មិត្តប្រុសរបស់អ្នកខ្លាំង ប៉ុន្តែពេលខ្លះអ្នកចាប់អារម្មណ៍មិនច្បាស់ថាតេីមិត្តប្រុសរបស់អ្នក ស្រលាញ់អ្នកខ្លាំង ដូចអ្នកដែរឬអត់នោះទេ។ តាមរយៈការអានសញ្ញាទាំងនោះអ្នកនឹងដឹងកាន់តែច្បាស់។

នៅពេលនិយាយអំពីមនុស្សវិញ ជាពិសេសបុរស អ្នកពិតជាមិនអាចដឹងថាពួកគេកំពុងគិតអ្វីនោះទេ។ បុរសម្នាក់អាចប្រាប់អ្នកថាគាត់ស្រឡាញ់អ្នក តែវាមិនមានជាការពិត ឬ បុរសម្នាក់ទៀតមិនប្រាប់អ្នកអ្វីសោះ ប៉ុន្តែគាត់ស្រឡាញ់អ្នកជាខ្លាំង។

មានសញ្ញាជាច្រើនដែលមនុស្សម្នាក់បង្ហាញថាពួកគេស្រឡាញ់អ្នក។ អ្វីដែលអ្នកត្រូវការ គឺត្រូវរកមើលសញ្ញាដ៏ត្រឹមត្រូវសម្រាប់ជាព័ត៌មានជំនួយអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តគំនិតរបស់ពួកគេ។

ឥឡូវនេះ ដល់ពេលដែលត្រូវរកមេីលថាតើមិត្តប្រុសរបស់អ្នកស្រលាញ់អ្នកឬយ៉ាងណា។

#1 គាត់បានប្រាប់អ្នក

ជាការពិតណាស់ មនុស្សមួយចំនួនគ្រាន់តែនិយាយថា "ខ្ញុំស្រឡាញ់អ្នក" នៅពេលពួកគេមានអារម្មណ៍ចូលចិត្ត ឬ វិជ្ជមាន ចំពោះអ្នក។ ហើយពួកគេប្រហែលជាមិនអញ្ចឹងពិតប្រាកដនោះទេ។ ប៉ុន្តែប្រសិនបើគាត់និយាយហើយ អ្នកពិតជាមានអារម្មណ៍ថាវាពិតប្រាកដមែន នោះអ្នកមិនខុសទេ។ អ្នកមានវិចារណញាណរបស់អ្នក ហើយទុកចិត្តខ្ញុំចុះ អ្នកគួរតែស្តាប់វាដែរពេលខ្លះ។

#2 គាត់តែងតែបារម្ភពីសុខទុក្ខរបស់អ្នក

នៅពេលនិយាយអំពីមនុស្សយេីង គឺយេីងអត្មានិយមណាស់។ យេីងតែខ្វល់ពីខ្លួនឯងមុននរណាៗទាំងអស់ និងត្រូវប្រាកដក្នុងចិត្តថាត្រូវបានគេមេីលថែ។ ប៉ុន្តែនៅពេលដែលយើងនិយាយអំពីរឿងសេចក្តីស្រឡាញ់វិញ អ្វីៗគឺមិនដូចគ្នាទេ។ ច៎ាពិតមែនហេីយ យេីងនៅតែមានអាទិភាពជានិច្ច ប៉ុន្តែឥឡូវនេះគឺមានមនុស្សម្នាក់ទៀតដែលសំខាន់ដូចយេីងដែរ។ ប្រសិនបើគាត់តែងតែបារម្ភពីសុខទុក្ខរបស់អ្នក គឺគាត់ពិតជាស្រលាញ់អ្នកខ្លាំង។

#3 មុខគាត់តែងតែស្រស់ស្រាយពេលបានឃើញអ្នក

ពេលគាត់ឃើញអ្នក មុខរបស់គាត់ប្រែប្រួលទាំងស្រុង។ វាដូចជាអ្នកនាំភាពស្រស់ស្រាយមកក្នុងជីវិតរបស់គាត់អញ្ចឹង។ ហើយនេះអ្នកអាចដឹងហេីយថាវាកេីតឡេីង ដោយសារតែអ្នកបានផ្តល់អោយគាត់។ សេចក្ដីស្រឡាញ់ គឺជាសេចក្តីអំណរដ៏បរិសុទ្ធ និងសុភមង្គល។ នៅពេលគាត់មើលអ្នក តែគាត់មិនអាចជួយអ្វីបានក្រៅពី ការញញឹម។ ប្រសិនបើអ្នកឃើញភ្នែករបស់គាត់បេីកធំឡើងពេលគាត់មើលអ្នក នោះគឺវាដោយសារគាត់ស្រឡាញ់អ្នក។

#4 គាត់ផ្ញើសារ "good morning" មកអ្នករាល់ព្រឹក

បើសិនជាគាត់កំពុងធ្វើដូច្នេះ គាត់ពិតជាមានការចាប់អារម្មណ៍លើអ្នកខ្លាំងជាមិនខាន។ សេចក្តីស្រឡាញ់គឺខ្លាំងខ្លាណាស់។ វាជាការគិតមមៃហើយវាមិនមែនជារឿងអាក្រក់ទេ។ ប្រសិនបើអ្នកជាមនុស្សដំបូងដែលគាត់គិត នៅពេលដែលគាត់ទេីបក្រោកពីគេងនោះ គាត់ពិតជាស្រឡាញ់អ្នកខ្លាំង។

#5 គាត់ចូលទៅក្នុងជីវិតរបស់អ្នក

គាត់គឺនៅក្នុងជីវិតរបស់អ្នក។ គាត់ស្គាល់ និងធ្លាប់ទៅញាំអាហារពេលល្ងាចជាមួយ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ឬគាត់ថែមទាំងអាចចូលរួមលេងបាល់ទាត់ជាមួយបងប្រុសរបស់អ្នកនៅចុងសប្តាហ៍។ បេីនិយាយអោយងាយស្តាប់ គឺគាត់បានធ្វើឱ្យប្រាកដថាគាត់មានវត្តមានដ៏រឹងមាំនៅក្នុងជីវិតរបស់អ្នក។

#6 គាត់ផ្លាស់ប្តូរគំរោងរបស់គាត់សម្រាប់អ្នក

ពេលខ្លះប្រហែលជា គាត់មានគម្រោងរួចហើយ ឬជាប់រវល់នៅកន្លែងធ្វើការ ប៉ុន្តែគាត់នៅតែព្យាយាមរៀបចំអ្វីៗដែលពាក់ព័ន្ធ ដើម្បីគ្រាន់តែមានឱកាសបានជួបអ្នក។ មិនថាគាត់អាចនៅក្បែរអ្នករយៈពេលពីរ ឬ បីម៉ោងនោះទេ គាត់នឹងផ្លាស់ប្តូរគំរោងរបស់គាត់ដើម្បីចំណាយពេលអោយបានច្រើនជាមួយអ្នក តាមដែលអាចធ្វើទៅបាន។

តើយើងគួរហៅរឿងបែបនេះជាអ្វី? វាជាសេចក្តីស្រឡាញ់។ ;)

#7 គាត់ទុកអ្នកជាអាទិភាពទីមួយ

ជាធម្មតាយើងតែងតែផ្តល់អាទិភាពខ្លួនឯងមុនគេ។ ហា? សូមកុំឆ្ងល់ថ្វី គាត់នៅតែផ្តល់អាទិភាពខ្លួនឯងមុនដដែលនឹង ប៉ុន្តែគាត់ក៏ផ្តល់អាទិភាពដល់អ្នកផងដែរ។ នៅពេលគាត់ធ្វើការសម្រេចចិត្តធ្វេីអ្វីមួយ គាត់រាប់អ្នកបញ្ចូលផងដែរ ដើម្បីប្រាកដថាអ្នកនៅលើកន្លែងដូចគ្នា។ នេះគឺដោយសារគាត់ស្រឡាញ់អ្នក។

#8 គាត់ពិតជាស្ដាប់អ្នក

នៅពេលគាត់សួរអ្នកអំពីអ្វីមួយ ឬ សំណួររបស់អ្នកទាក់ទងនឹងអារម្មណ៍របស់អ្នក គាត់តែងតែស្តាប់។ គាត់មិនមែនចេះតែសួរៗនោះទេ គាត់សួរអ្នកព្រោះគាត់ពិតជាចង់ដឹងពីអារម្មណ៍របស់អ្នក។ បុរសម្នាក់ដែលស្រលាញ់ស្ត្រី គឺជាបុរសម្នាក់ដែលយកចិត្តទុកដាក់លើអារម្មណ៍របស់នាង និងព័ត៌មានលម្អិតតូចៗដែលកើតឡើងនៅក្នុងជីវិតរបស់នាង។

#9 គាត់មិនងាយបោះបង់ចោល

ការជជែកតវ៉ា និងមិនយល់ស្របគ្នាលើរឿងរ៉ាវផ្សេងៗ វាជារឿងធម្មតាទេសម្រាប់គូស្នេហ៍ ប៉ុន្តែនេះមិនមែនមានន័យថាទំនាក់ទំនងត្រូវបានបញ្ចប់នោះទេ។ មិនថាអ្នកមានបញ្ហាណាក៏ដោយ គាត់មិនបោះបង់អ្នកចោលឡេីយ។

#10 គាត់សុំយោបល់របស់អ្នក

នេះគឺរាប់ទាំងសំណួរសាមញ្ញៗដូចជា "តើអាវនេះមើលទៅសមនឹងខ្ញុំដែរឬទេ?" ឬ "ខ្ញុំគួរតែទិញ iPhone ថ្មីដែរឬទេ?"។ ខ្ញុំកំពុងនិយាយអំពីសំណួរពិតៗដែលទាក់ទងនឹងការងារ គ្រួសារ ឬ មិត្តភក្តិរបស់គាត់។ ប្រសិនបើគាត់ពិគ្រោះយោបល់ជាមួយអ្នកមុននឹងធ្វើការសម្រេចចិត្ត នោះមានន័យថា គាត់គោរពមតិយោបល់របស់អ្នក ហើយឱ្យតម្លៃចំពោះអ្វីដែលអ្នកបាននិយាយ។

#11 គាត់នឹងទៅដល់ទីនោះភ្លាមនៅពេលអ្នកត្រូវការគាត់

ប្រសិនបើបុរសម្នាក់មិនស្រឡាញ់អ្នក ឬ យ៉ាងហោចណាស់មិនចាប់អារម្មណ៍នឹងអ្នកទេនោះ គាត់នឹងមិនទៅទីនោះនៅពេលអ្នកត្រូវការគាត់នោះទេ។ ប៉ុន្តែប្រសិនបើគាត់ស្រឡាញ់អ្នក មិនថាមានអ្វីដែលអ្នកត្រូវការនោះទេ គាត់នឹងចេញទៅរកអោយអ្នកភ្លាមៗ។ មិនថារថយន្តរបស់អ្នកបែកកង់ ឬ អ្នកឈឺហើយត្រូវការញាំស៊ុប គាត់នឹងទៅដល់ទីនោះភ្លាម។ បែបនេះគឺជាអ្វីដែលយើងហៅថា ស្នេហា

#12 គាត់បានណែនាំអ្នកទៅក្រុមគ្រួសាររបស់គាត់

ចូរកុំព្រងើយកន្តើយចំពោះចំនុចនេះ។ ប្រសិនបើអ្នកជួបគ្រួសារគាត់តែម្ដងនោះ សូមកុំសន្មតថាគាត់ស្រលាញ់អ្នក។ ប៉ុន្តែប្រសិនបើអ្នកឃើញសញ្ញាផ្សេងទៀត ហើយកត់សម្គាល់ឃើញថាគាត់កំពុងនាំអ្នកទៅជួបក្រុមគ្រួសាររបស់គាត់នោះ គឺមានន័យថាគាត់កំពុងអភិវឌ្ឍអារម្មណ៍ដ៏រឹងមាំខ្លះៗសម្រាប់អ្នក។

#13 គាត់យល់ពីអ្នក

នៅពេលដែលបុរសម្នាក់មិនស្រឡាញ់អ្នក គាត់ពិតជាមិនយល់ពីអ្នកឡេីយ។ អូខេ ពេលខ្លះគាត់អាចយល់ពីអ្នកក្នុងកំរិតមួយ ប៉ុន្តែគាត់ភ្លេចនូវព័ត៌មានលម្អិតតូចៗ ដូចជារបៀបដែលអ្នកសើច ឬ ទឹកមុខដែលអ្នកធ្វើនៅពេលដែលអ្នកពិបាកចិត្ត ជាដេីម។ នៅពេលបុរសម្នាក់ស្រឡាញ់ស្ត្រីម្នាក់ គាត់កត់សំគាល់គ្រប់យ៉ាង។

#14 គាត់នឹកអ្នកនៅពេលដែលអ្នកនៅឆ្ងាយពីគាត់

មិនថារយៈពេលប្រាំនាទី ឬ ពីរថ្ងៃនោះទេ នៅពេលដែលអ្នកមិនឃើញគ្នាទៅវិញទៅមក គាត់ពិតជាសោកសៅ។ ជាធម្មតាមនុស្សប្រុសស្រឡាញ់ស្ត្រីម្នាក់នៅពេលដែលនាងមិនក្បែរ។ អ្នកដឹងទេថា មានគេនិយាយថា អវត្ដមាននឹងធ្វើឱ្យដួងចិត្តបែកបាក់។

ប្រសិនបើគាត់តែងតែផ្ញើរសារ ឬ ទូរស័ព្ទមកអ្នក នៅពេលអ្នកនៅឆ្ងាយពីគាត់ នេះមានន័យថា គាត់ប្រហែលជាមិនអាចទទួលបានគ្រប់គ្រាន់ទេពីអ្នក។

#15 គាត់ផ្តោតលើការធ្វើឱ្យអ្នកសប្បាយចិត្ត

តើមានអ្វីទៀតអាចបញ្ជាកពីសេចក្ដីស្រឡាញ់ច្រើនជាងនេះទៅទៀត? ប្រសិនបើគោលដៅចម្បងរបស់គាត់ គឺធ្វើអោយអ្នកសប្បាយចិត្ត នេះអាចបញ្ចាក់ថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំង។ គ្មាននរណាម្នាក់ចង់ខ្ជះខ្ជាយពេលវេលារបស់ពួកគេ ដើម្បីធ្វេីអោយនរណាម្នាក់សប្បាយចិត្តទេ លុះត្រាតែគាត់ពិតជាយកចិត្តទុកដាក់ចំពោះបុគ្គលនោះខ្លាំង។ ប្រសិនបើអ្នកបានធ្វើអ្វីមួយ ដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត ហើយអ្នកប្រាប់គាត់អំពីរឿងនោះ គាត់នឹងព្យាយាមនិយាយឬធ្វេីយ៉ាងណាអោយអ្នកសប្បាយចិត្តមកវិញភ្លាម។

ដូច្នេះ មកដល់ពេលនេះ អ្នកអាចដឹងថាតេីមិត្តប្រុសរបស់អ្នកស្រលាញ់អ្នកខ្លាំងឬយ៉ាងណាហេីយ។ ប្រសិនបេីមិត្តប្រុសរបស់អ្នកបានបង្ហាញ មួយចំនួននៃចំនុចទាំងអស់នេះ នេះអាចនិយាយបានថាគាត់ពិតជាស្រលាញ់អ្នកខ្លាំង។

ប្រភពអត្ថបទ៖ lovepanky.com