បើយល់ថាម្តាយឪពុកយើងមិនស្រលាញ់យើង មិនដែលខ្វល់ពីយើង សាកមើលវីដេអូនេះសិន អ្នកនឹងដឹងរឿងពិតរហូតទប់ទឹកភ្នែកមិនបាន (មានវីដេអូ)

ពាក្យចាស់លោកពោលថា ម្តាយឪពុកណាដែលថាមិនស្រលាញ់កូន គ្រាន់តែការស្រលាញ់នោះស្តែងតាមរូបភាពផ្សេងៗពីគ្នា ម្តាយឪពុកខ្លះស្រលាញ់ថ្នាក់ថ្នមកូនប្រើពាក្យសម្តីពិរោះពិសា ម្តាយឪពុកខ្លះទៀតប្រើពាក្យសម្តីធ្ងន់ៗទូន្មានកូន ម្តាយឪពុកខ្លះទៀតផ្តល់មេរៀន និងបង្រៀនកូនដោយវិធីផ្សេងៗ។

ទោះជាយ៉ាងណាទាំងនោះគឺសុទ្ធតែស្តែងចេញពីការស្រលាញ់ និងចង់ឱ្យកូនល្អ តែវាបានធ្វើឱ្យកូនៗមួយចំនួនយល់ច្រលំចំពោះទឹកចិត្តម្តាយឪពុកចំពោះកូន។

ថ្មីៗនេះផងដែរ ក៏មានគណនីហ្វេសប៊ុកផេកឈ្មោះ MSA Marketing Solutions Asia Ltd បានបង្ហោះវីដេអូមួយរៀបរាប់ពទំហំចិត្តនៃឪពុកម្តាយដែលធ្វើឱ្យកូនៗយល់ច្រលំថាឪពុកម្តាយមិនស្រលាញ់ខ្លួន ដោយគណនីនោះបានសរសេររៀបរាប់អមនឹងវីដេអូថា « បើគិតថាខ្លួនឯងទន់ខ្សោយ មើលរឿងនេះសិន! រឿង «ឪពុកខ្ញុំ» ជាវីដេអូខ្លី ដែលឆ្លុះបញ្ចាំងពី ការតស៊ូក្នុងសង្គម។ ជម្រុញចិត្តកូនៗអ្នកអោយរឹងមាំ »។

វីដេអូនេះបានឆ្លុះបញ្ចាំងពីឪពុកម្នាក់ដែលប្រើវិធីមួយនៅក្នុងការណែនាំបង្រៀនកូនឱ្យរឹងមាំ ដោយការមិនខ្វាយខ្វល់ពីកូន ពោលគឺបង្រៀនឱ្យកូនចេះក្រោកឈរ និងរឹងមាំដោយខ្លួនឯង ដោយពេលទស្សនារួចលោកអ្នកប្រាកដជាទប់ទឹកភ្នែកមិនបាន។

ដូច្នេះចង់ដឹងថាវីដេអូនេះមានអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

017 3

003j

012 17

011 20

004 69

001 80