គ្រាន់តែគន្លឺះ ៧យ៉ាងងាយៗ អាចធ្វើអោយស្បែកជើងរបស់យើងថ្មី ដូចទើបតែទិញអឹញ្ចឹង! – Kalib9 យល់ដឹង | Pelklas

គ្រាន់តែគន្លឺះ ៧យ៉ាងងាយៗ អាចធ្វើអោយស្បែកជើងរបស់យើងថ្មី ដូចទើបតែទិញអឹញ្ចឹង!

បន្ទាប់ពីធ្វើការពិនិត្យឡើងវិញទៅលើទូខោអាវរបស់ខ្ញុំ។ ខ្ញុំបានឃើងស្បែកជើងចាស់ៗមួយចំនួន ហើយចង់កែលំអរពួកវាអោយបានប្រសើរជាងមុន។ ដំបូងខ្ញុំគិតថាបោះបង់ពួកវាចោល តែគិតយូរៗទៅ ពិតជាស្តាយពួកវាណាស់។ ប៉ុន្តែតម្លៃសម្រាប់សម្អាតពួកវាទាំងនោះគឺពិតជាថ្លៃពេកហើយ។ ដូច្នេះខ្ញុំដឹងថាវាជាពេលវេលាដ៏ល្អសម្រាប់ការដឹងពីកន្លឺះមួយចំនួន!

នៅទីនេះBright Side បានផ្តល់អោយនូវគន្លឺះ មួយចំនួន ដើម្បីចែករំលែកជាមួយអ្នកពីបទពិសោធន៍នៃការកែលម្អរស្បែកជើង។ តោះបើចង់ដឹងទៅមើលទាំងអស់គ្នា៖

1. ប្រើទឹកសម្លាប់បាក់តេរីដើម្បីសម្អាតស្បែកជើងរបស់អ្នក

1

ស្បែកជើងស្បែកអាចត្រូវបានសម្អាតដោយដៃហើយប្រុងប្រយ័ត្ន។ បន្ទាប់ពីការលាងសម្អាតតែម្នាក់ឯងត្រូវប្រើទឹកបំបាត់បាក់តេរី។ វានឹងជួយអ្នកក្នុងការកម្ចាត់មេរោគទាំងនោះមុនពេលអ្នកចាប់ផ្តើមដំណើរការការកែលម្អរឡើងវិញ។

2. ប្រើម្សៅសូដាដើម្បីធ្វើឱ្យស្បែកជើងរបស់អ្នកមានពណ៌សឡើងវិញ

2

នោះគឺជាអព្ភូតហេតុមួយ! ខ្ញុំមិនរំពឹងថានឹងមានប្រសិទ្ធិភាពនោះទេ ប៉ុន្តែម្សៅដូដាពិតជាមានប្រសិទ្ធភាពមែន។ អ្នកត្រូវលាយបញ្ចូលម្សៅ សូដា ធម្មតា 2 tbsp និងទឹក 1 tbsp ។ ជូតស្បែកជើងជាមួយនឹងល្បាយនេះដោយប្រើច្រាសដុសធ្មេញទន់ហើយទុករយៈពេល 30 នាទី។

ខ្ញុំបានសំរេចចិត្តយ៉ាងប្រថុយ ហើយទុកវាចោលអស់រយៈពេល 2 ម៉ោង។ ហើយពីមួយនាទីទៅមួយនាទីស្បែកជើងរបស់ខ្ញុំគឺកាន់តែស ឡើងៗ។

3. ប្រើក្រដាសអនាម័យដើម្បីសម្ងួតស្បែកជើង

3

៣

បន្ទាប់ពីលាងស្បែកជើង អ្នកអាចប្រឈមនឹងបញ្ហានៃការសម្ងួតវាឱ្យបានត្រឹមត្រូវដោយមិនមានស្នាមប្រឡាក់ពណ៌លឿង។ គន្លឺះល្អមួយគឺ អ្នកអាចប្រើក្រដាសកាសែត។ ប៉ុន្តែខ្ញុំបានសំរេចចិត្តប្រើប្រាស់ក្រដាសអនាម័យពណ៌សពីព្រោះវាមានប្រសិទ្ធភាពខ្ពស់ជាង។ លើសពីនេះទៅទៀតវាងាយស្រួលក្នុងការដកមកវីញដោយប្រើក្រដាសទន់។

4. ប្រើជ័រលក់ដើម្បីកម្ចាត់ស្នាម

4

5. លាយម្សៅសូដាជាមួយនឹងទឹកខ្មះ

5

បញ្ហាជាមួយនឹងស្បែកជើងប៉ាតាមួយចំនួនគឺថា ពូកវាឆាប់លាតត្រដាងនូវភាពកខ្វក់ហើយ ធូលីទាំងអស់ត្រូវបានប្រមូលផ្តុំគ្នា ដែលធ្វើឱ្យការវាមានពណ៌លឿង។ ការសម្អាតដោយថ្នាំដុសធ្មេញមិនបានជួយខ្ញុំបានល្អទេ ដូច្នេះខ្ញុំបានសំរេចថាប្រើវិធីមួយនេះ។

អ្នកត្រូវលាយបញ្ចូលទឹក 1 tbsp នៃទឹកក្តៅ 1 tbsp នៃ ម្សៅសូដា និង 1 tbsp នៃ ទឹកខ្មេះពណ៌ស។ បន្ទាប់មកលាងជ័រស្បែកជើងជាមួយល្បាយនេះដោយប្រើច្រាសដុសធ្មេញទន់និងទុក 15-30 នាទី។

លទ្ធផលបានធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់។

6. ប្រើទឹកលាងក្រចកដើម្បីកម្ចាត់ស្នាមខ្មៅលើស្បែកជើង

6

វិធីសាស្រ្តនេះពិតជាដំណើរការបានល្អ។ គ្រាន់តែធ្វើវាយ៉ាងប្រុងប្រយ័ត្នដូច្នេះវានឹងមិនបាត់បងពណ៌ដើមទេ!

ស្នាមពណ៌ខ្មៅនៅលើស្បែកជើងរបស់អ្នកអាចត្រូវបានយកចេញយ៉ាងងាយស្រួលដោយប្រើអាសេតាន។ គ្រាន់តែផ្សើមបន្ទះកប្បាសជាមួយនឹងទឹកសំអាតក្រចកហើយចុចដោយប្រុងប្រយ័ត្តទៅលើចំនុចកោសនីមួយៗ។ កុំជូត។

7. ប្រេងអូលីវ ឬប្រេងដូងនឹងជួយសង្គ្រោះស្បែកជើងរបស់អ្នក

7

ប្រើវិធីសាស្រ្តនេះនៅចុងបញ្ចប់បន្ទាប់ពីការស្តារឡើងវិញនេះត្រូវបានរួចរាល់។ ស្បែកជើងរបស់អ្នកនឹងមើលទៅប្លែក!

ផ្សើមកន្សែងពោះគោ ឬកប្បាសជាមួយប្រេង។ ខ្ញុំបានប្រើប្រេងដូង។ អនុវត្តនៅក្នុងចលនារង្វង់តូច និងលុបដោយប្រុងប្រយ័ត្នចូលទៅក្នុងស្បែកទាំងអស់នៃស្បែកជើង។

Bonus:​ រៀបចំដោយខ្លួនឯងដើម្បីស្តារស្បែកជើងរបស់អ្នកឡើងវិញ។

8

មុនពេលជួសជុល និងសម្អាតស្បែកជើងរបស់អ្នក ត្រូវរៀបចំធាតុផ្សំចាំបាច់ទាំងអស់ហើយកុំភ្លេចប្រើស្រោមដៃ។ ដូច្នេះអ្នកមិនធ្វើឱ្យខូចស្បែករបស់អ្នកទេ។ ពិនិត្យមើលស្បែកជើងមុនពេលព្យាយាមធ្វើការកែសម្អរ។ ស្បែកជើងមួយចំនួនមិនត្រូវបានគេលាងសម្អាតទេ ឬនៅក្នុងវិធីសាស្ត្រដូចគ្នាអាចជួយបាន ប៉ុន្តែពេលខ្លះអាចខូចខាតដល់ស្បែកជើងរបស់អ្នក។

តើអ្នកមានគន្លឹះផ្ទាល់ខ្លួនរបស់អ្នកអំពីរបៀបជួយសង្គ្រោះស្បែកជើងដែលអ្នកចូលចិត្តដែរឬទេ? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើងខាងក្រោម!

ប្រភពដើម៖ Bright  Side

ប្រែសម្រួលដោយ៖ Crusher