អាចទេ?កាន់ដៃនាងចេញពី Private Love ដេីម្បីប្រាប់គេថា “នាងជាសង្សាររបស់ខ្ញុំ”

ស្នេហា Private

មនុស្សពីរនាក់បានស្រឡាញ់គ្នាទៅវិញទៅមក តែលាក់បាំងនឹងអ្នកដទៃ មិនបង្ហាញ ឬ បញ្ចេញអោយអ្នកដទៃបានដឹង... ស្នេហាអាថ៌កំបាំងមានច្រេីនណាស់លេីលោក ហេីយក៏មានការឈឺខ្លាំងផងដែរ.. ធ្លាប់គិតថាវាគ្រាន់តែជាស្នេហាលួចលាក់ អ្នកណាមិនដឹងក៏អត់ទៅសំខាន់ពួកយេីងស្រឡាញ់គ្នាតែពីរនាក់ ប៉ុន្តែវាមិនមែនសង្សារនឹងគ្នា....

36461243_810953032627275_3326808051742146560_n

គេតែងតែប្រច័ណ្ឌ ខ្វល់ខ្វាយពីនាង បារម្ភពីនាងគ្រប់បែបយ៉ាង ពេលនាងឈឺម្តងៗ គេតែងតែថាអោយ ស្តីអោយនាងគ្រប់បែបយ៉ាង។ គ្រប់ពេលដែលគេដែលគេបញ្ចេញទង្វេីបែបនេះ នាងតែងតែញញឹម រំភេីបម្នាក់ឯង ព្រោះនាងដឹងថាទង្វេីដែលគេធ្វេីបែបនោះព្រោះពាក្យមួយម៉ាត់គឺ “ស្រឡាញ់” ហេីយនាងតែងតែយករឿងរបស់គេមកនិយាយអោយមិត្តភក្តិនាងស្តាប់ទាំងចិត្តសប្បាយរីករាយជានិច្ច។ មិនដឹងជាប៉ុន្មានដងទេដែលគេនិយាយពាក្យថាស្រឡាញ់ដាក់នាង ហេីយក៏មិនប៉ុន្មានដងដូចគ្នាដែលនាងមានសង្ឃឹមថាគេនឹងសុំនាងធ្វេីជាសង្សារ ហេីយកាន់ដៃនាងចេញពី Private Love ដេីម្បីប្រាប់គេថា “នាងជាសង្សាររបស់ខ្ញុំ”។ ព្រោះតែពាក្យមួយឃ្លានេះហេីយ ទេីបធ្វេីអោយនាងបដិសេធបុរសដែលចូលមកជីវិតនាងគ្រប់គ្នា។ ជារៀងរាល់ថ្ងៃគេតែងតែឆាតមកនាងគ្រប់ពេល ខលជាមួយនាងរាល់យប់ និយាយគ្នាគ្រប់រឿងដែលពាក់ព័ន្ធនឹងយេីងទាំងពីរ។ ប៉ុន្តែថ្ងៃមួយមេីលទៅគេដូចជាប្លែក ព្រោះគេ online តែគេមិន reply chat នាង.... រហូតដល់យប់ក៏គេនៅតែមិនទាន់ reply នាង។ គួរអោយអស់សំណេីចណាស់នៅពេលដែលនាងចូលមេីល day របស់គេ.... គឺគេបាន video call ជាមួយស្រីផ្សេង.... គ្មានអ្នកណាអាចស្មានត្រូវទេថាអារម្មណ៍របស់នាងនៅពេលនោះគឺបែបណា! វាធ្វេីអោយនាងខឹងប្រច័ណ្ឌមួយគ្រា... តែនាងដឹងថាមិនគួរខឹងគេទេ ព្រោះនាងនឹងគេមិនបានត្រូវជាអីនឹងគ្នា គេគ្រាន់តែនិយាយពាក្យស្រឡាញ់ដាក់នាង តែគេមិនដែលសុំនាងធ្វេីសង្សារ។ ដូច្នេះហេីយនាងគ្មានសិទ្ធិនឹងសួរគេឡេីយ គ្មានសិទ្ធិនឹងប្រច័ណ្ឌ.... បានត្រឹមសង្ងំឈឺតែម្នាក់ឯង.......

គ្រប់យ៉ាងវាគ្រាន់តែជាស្នេហាអាថ៌កំបាំង៚៚:)

ប្រែសំរួលដោយ:Calvin

61955150_1552598618206674_489925119863422976_n

65275662_2275659649167514_6022936852267270144_n

65500720_324406775156799_2472074714768474112_n